(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដេីម្បីត្រួតពិនិត្យដីសម្បទានស ង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកសរុប ៣៧នាក់។
ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្នេីដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំ ណង់ និងសុរិយោដីខេត្ត ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ ដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ ដេីម្បីឱ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕