0

អស់មន្ទិលសង្ស័យទៀតហើយ មេខ្លោងជម្រិតលុយ ១លានដុល្លារក្លាយជាខ្មោច និងមិនជាប់ពាក់ព័ន្ធជាមួយកងអង្គរក្សដូចការបង្ហោះតាមបណ្តាញហ្វេសប៊ុកនោះឡើយ

(ភ្នំពេញ)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរងនៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋានអង្គរក្ស បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជនល្មើស​ដែល​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាញ់សម្លាប់ជាកងអង្គរក្សនោះគឺមិនពិតទេ។

តាមប្រភពបែកធ្លាយក្រោយពីបានដឹងថា អ្នកផ្តើមគំនិតឈ្មោះ អុឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល ០២នាក់ជាក្រោយនោះ។ ប៉ុន្តែគំរោងការក្បត់មេខ្លួនឯងនេះមិនបានសម្រេចឡើយ ហើយតាមរយៈឲ្យតម្រុយនិងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួកជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំនៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះ រួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើ សកម្មភាពជាក់ស្ដែង។ ថៅកែដែលជាជនរងគ្រោះមានឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញដេញថ្លៃផ្គត់ផ្គង់អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។

នៅក្នុងហេតុការណ៍បាញ់សម្លាប់​នាពេលប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារពី​ជនរងគ្រោះ​នៅក្នុង​ភូមិគ្រឹះ ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលគេអះអាងថាក្នុងចំណោមឧក្រិដ្ឋជនទាំង០៤នាក់ គឺមានម្នាក់ឈ្មោះ អុឹម សុវណ្ណារិទ្ធ ជា​មន្ត្រី​នៅ​បញ្ជាការដ្ឋាន​អង្គរក្សនោះ គឺ​មិនមែនជា​ការពិត​នោះទេ និង​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ទេ​។​ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​បុរស​ម្នាក់​នេះ ស្លៀក​ឯកសណ្ឋាន​ពាក់​ប៉ា​រ៉ា និង​កាត​សម្គាល់​ខ្លួន ដោយបាន​ភ្ជាប់​រូបភាព​ជនល្មើស​ម្នាក់​ដែល​កងរាជអាវុធហត្ថ​បាញ់សម្លាប់​។​ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​មានប្រសាសន៍ប្រាប់ថា “​រូបភាព​នេះ អត់​មានឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ទេ ភាគច្រើន​ប័ណ្ណ​ពាក់​ករ​របស់​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស គឺមាន​លេខ​កូដ​ត្រឹមត្រូវ មាន​បញ្ជីស្នាម​ត្រឹមត្រូវ ហើយ​ការធ្វើ​នេះ គឺ​ក្លែងក្លាយ ពីព្រោះ​ខាង​ខ្ញុំ​មាន​លក្ខណៈពិសេស​សម្គាល់​ខាង​ខ្ញុំ ហើយ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​បញ្ជាការដ្ឋាន​អង្គរក្ស ហើយ​បើ​ធ្វើ​ចឹ​ង​មែន​គេ​បាញ់ចោល​ល្អ​ហើយ​”​។​

ចំណែកបក្ខពួក០៣នាក់ទៀតដែលបានស្លាប់ដូចគ្នាមិនមានឈ្មោះល្បីល្បាញថាជាអ្នកណាមកពីណាពីណីធ្វើអ្វីសោះ ស្លាប់៤នាក់ល្បីតែ១នាក់ ដោយមិនអស់ចម្ងល់ នាំគ្នាស្លាប់ទៅហើយគួរឲ្យច្រណែនគ្នាទៀត តែទោះបី​ថាជាកូនចៅនឹងមេខ្លោងជម្រិតលុយលានដុល្លារ ពេលនេះបានក្លាយជាខ្មោចហើយ ខណ:សាកសពឧក្រិដ្ឋជនទាំង ០៤នាក់ មិនសូវឃើញមានសាច់ញាត្តិនឹងត្រូវបានលោក តាអាចារ្យភ្លុកប្រចាំនៅវត្តទឹកថ្លា យកសាកសពទាំងអស់និងដាក់ចូលឡ ដុតបូជាម្ដងមួយនាក់ៗហើយ នៅវេលាម៉ោង ១១:០០​ ថ្ងៃត្រង់នេះ ដោយមិនអាចទុកសាកសពហ្នឹងបានយូរម៉ោងទេ ព្រោះអីសុភាពសាកសព ចាប់ផ្តើម ហើម និងមានរុយរោមបណ្ដើរៗ អញ្ចឹងមានតែសម្រេចចិត្តដាក់បូជាសាកសពហ្នឹងហើយ។ សូមជម្រាបថា សាកស ពទាំង០៤នាក់នឹងត្រូវដាក់បូជានៅក្នុងវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com