0

ករណីចាប់ជម្រិតយកលុយ ១លានដុល្លារ រួចគម្រាមសម្លាប់ម្ចាស់ផ្ទះនិងកូនឈ្នួល ពេលឡោមព័ទ្ធក្រុមចោរប្លន់ភ័យស្លន់ស្លោបាញ់រះមកលើកម្លាំងសមត្ថកិច្ចមុន ទើបប្រើសិទ្ធការពារខ្លួន ជនល្មើសស្លាប់០៤នាក់….

(ភ្នំពេញ)៖ ក្តៅៗ…មានករណីឧក្រិដ្ឋជន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់ចំនួន ១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ជាក្រោយ តែត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិ បត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ជាបន្ទាន់នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២ ១នេះ។

ស្នូរផ្ទុះអាវុធមួយប្រាវ​ក្នុងការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនឹងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិតនេះ​ ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេ​លបើកប្រតិបត្តិការបង្ក្រាបនេះដែរ គឺក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK ០១​ដើម និងកាំភ្លើងខ្លី ០២ដើម និងគ្រាប់ជាច្រើនបង់ បានបាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមៗនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន សមត្ថកិច្ចបាញ់ត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមជនល្មើសស្លាប់ចំនួន ០៤នាក់នៅនឹងកន្លែងកើតហេតុ។

នៅរសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចបានបានបង្ហើបឲ្យដឹងថា តៃកុងឡានជាអ្នករៀបគម្រោងជម្រិតប្លន់ថៅកែ តែថៅកែដឹងមុន ប្ដឹងកម្លាំងPM សម្ងំចាំក្នុងផ្ទះ ហើយក្រុមជនសង្ស័យមកធ្វើសកម្ម ភាពក៏បាញ់តដៃគ្នា ស្លាប់ជនសង្ស័យ ០៤នាក់ជាបន្តបន្ទាប់ នៅក្នុងភូមិគ្រិះខាងលើនេះតែម្តង ខណៈជនសង្ស័យចូលធ្វើសកម្មភាពជាក់ស្ដែង។

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យទាំង ០៤ នាក់ ក្នុងនោះមានម្នាក់ជាអតីតតៃកុងឡាន ហើយជាអ្នកការពារថៅកែផ្ទាល់ បានរៀបគម្រោងជាមួយបក្ខពួក ដោយប៉ងចាប់ជម្រិតយកប្រាក់ ១លានដុល្លារ បើមិនបានពួកគេនឹងសម្លាប់ថៅកែ និងប្រពន្ធថៅកែ និងអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះនោះ។

តាមរយៈឲ្យតម្រុយ និងថៅកែបានដឹងពីផែនការមុន ក៏បានប្ដឹងទៅកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ មុនពេលពួកជនសង្ស័យមកធ្វើសកម្មភាព ៣ទៅ៤ថ្ងៃមុន ដោយកម្លាំងពួនសម្ងំ នៅក្នុងភូមិគ្រឹះម្ចាស់រងគ្រោះរួចជាស្រេច រង់ចាំក្រុមជនសង្ស័យមកធ្វើសកម្មភាពជាក់ស្ដែង ។ ថៅកែដែលជាជនរងគ្រោះមាន ឈ្មោះ ម៉ៅ ហួរ អាយុ ៥ ៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនី ខេត្តកំពង់ចាម និងជាពាណិជ្ជករមួយរូប ដែលមានទ្រព្យស្ដុកស្ដម្ភ ជំនួញដេញថ្លៃផ្គត់ផ្គង់ អគ្គីសនីនៅតាមបណ្ដាខេត្តមួយចំនួន។

ដូចតាមការគ្រោងទុករបស់ក្រុមជនសង្ស័យ ពួកគេមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើង៣ដើម (AK47 ១ដើមនិងកាំភ្លើងខ្លី២ដើម ) បានជិះរថយន្តមួយគ្រឿង ចូលមកភូមិគ្រឹះរបស់ជនរងគ្រោះ។ ដោយសារជនសង្ស័យជាតៃកុងឡានជនរងគ្រោះ បានស្គាល់លេខផ្ទះ លេខផ្លូវ ទើបសន្តិសុខបុរី ដែលមិនបានដឹងរឿងសោះ ឲ្យចូលមក។ ខណៈចូលមកដល់ផ្ទះជនរងគ្រោះ ពួកគេក៏ធ្វើសកម្មភាពផ្លោះរបងចូលជាបន្តបន្ទាប់ និងបាញ់តបតជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ច បានប្រើប្រាស់សិទ្ធការពារខ្លួន បណ្ដាលឲ្យជនសង្ស័យទាំង០៤នាក់ ស្លាប់ទាំងអស់។

នៅក្នុងពេលប្រតិបត្តិការបង្ក្រាបនោះ លោកឧត្ដមសេនីយឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងផ្ទាល់ ចុះបង្ក្រាបករណីនេះ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ ជាក្រោយ។ ហើយក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើង ខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអា វុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

ចំពោះព័ត៌មានលម្អិតថែមទៀតនោះ សូមប្រិយមិត្ត ទស្សនិកជនទាំងអស់ក្នុងបណ្តាញសង្គម រង់ចាំតាមដានជាបន្តទៀតនៅពេលសមត្ថកិច្ចផ្ដល់នូវព័ត៌មាន នៃការបញ្ចប់ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនមួយក្រុមនេះ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com