0

ពលរដ្ឋខ្មែរត្អូញត្អែរថាពេលស្រូវបានផលតម្លៃថោកលក់ស្រូវសងថ្លៃស្រែសឹងតែមិនគ្រប់ ឯមន្ត្រីមិនគិតជួយរកទីផ្សារឱ្យកសិករ បែរជាគយជាន់កគាបសងង្កត់យកលុយ  ថែមទៀតល្បីពេញច្រកបន្ទាយចក្រី?

ខេត្តព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹង ថា ក្នុងពេលបច្ចុប្បន្នចាប់តាំងពីផ្ទុះការឆ្លងជម្ងឺកូវីដ១៩ មកថ្មីៗនេះ ខាងវៀតណាមមិនអនុញ្ញាតិឱ្យឈ្មួញទិញលក់ស្រូវជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជានោះទេ ដោយតម្រូវឱ្យឡានដឹកស្រូវទាំងអស់បើកឡើងឆ្លងស្ពានទៅទម្លាក់លក់ស្រូវនៅខាងទឹកដីប្រទេសវៀត ណាម ដែលធ្វើឱ្យការដឹកស្រូវទៅលក់របស់ប្រជាពលរដ្ឋខ្មែរមានការយឺតយ៉ាវជាខ្លាំង ថែមទាំងត្រូវចំណាយលុយកាន់តែច្រើនមួយកម្រិតថែមទៀត ដើម្បីបង់ឱ្យមន្ត្រីព្រំដែ  ននៅច្រកបន្ទាយចក្រី ដែលកាលពីមុនមកបង់ត្រឹមតែ២  ៥០០០៛ ក្នុងមួយឡាន ជាតម្លៃអាចទទួលយកបាន គឺចា ប់ពីចំណតបេនឡានរហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឱ្យការលក់ងាយស្រួល និងលឿនជាងមុន ។ ប៉ុន្តែស្រាប់តែខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែមចំនួន ១០០០០ រៀលក្នុងមួយឡានពីលើហ្នឹងថែមទៀតទាំងដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាចគា បសង្កត់ អង្គុយចាំតែយកលុយស្រស់ៗតែម្តង ។

ប្រភពពីក្រុមអ្នករកស៊ីទិញស្រូវយកទៅលក់នៅប្រទេស  វៀតណាម តាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បាននិយាយរិះគន់ទៅលើមន្ត្រីគ យចំៗថាពុករលួយដល់ឆ្អឹងនិងគ្រោងនាំគ្នាតវ៉ាចំពោះការជម្រិតទារលុយពីសំណាក់លោកមេគយច្រកព្រំដែន បន្ទាយចក្រីថ្មី ក្នុងមួយឡាន ១០០០០៛(មួយម៉ឺនរៀល) ដែលខាងមន្ត្រីស្នាក់ការគយនិងរដ្ឋាករបន្ទាយចក្រី បានតម្រូវឱ្យឡានដឹកស្រូវទាំងអស់ត្រូវតែបង់លុយ ក្នុងមួយឡាន១មុឺនរៀល ជាដាច់ខាត បើមិនព្រមឱ្យទេ គឺត្រូវឃាត់ឡានមិនអនុញ្ញាតឱ្យឆ្លងយកស្រូវទៅលក់ទេ ។

សូមជ្រាបថា កន្លងមកការដឹកផលិតផលកសិកម្មទៅលក់ក្រៅប្រទេស គឺមិនតម្រូវឱ្យកសិករបង់លុយនោះទេ តែក្រុមអ្នករកស៊ីទិញលក់ស្រូវបានជូនប្រាក់ចំនួន២៥០  ០០៛ក្នុងមួយឡាន ដល់អាជ្ញាធរច្រកសម្រាប់ថ្លៃបាយទឹកក្នុងការជួយសម្រួលចរាចរណ៍ជូនពួកគាត់ប៉ុណ្ណោះ តែឥឡូវបែរជាខាងគយនិងរដ្ឋាករ ចេញមុខមកកំណត់ចំនួ នលុយឱ្យបង់តាមតែអំពើចិត្ត ក្នុងពេលដែលប្រទេសជាតិកំពុងមានវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរនេះ។

ភាពមិនប្រក្រតីបែបនេះហើយ ទើបពលរដ្ឋមិនសុខចិត្តនាំគ្នាលើកឡើងថាធ្វើជាមន្ត្រីមិនគិតជួយរកទីផ្សារឱ្យប្រ ជាពលរដ្ឋទេ បែរជាគិតតែគាបសង្កត់ជាន់កថែមទៀត ក្នុងនាមជាមន្ត្រីគេចាត់ទុកជាម៉ែឪគេ ត្រូវតែឱ្យចេះដឹងពីសុខទុក្ខរបស់កូនផង ហើយបើធ្វើជាអ្នកបម្រើរាស្ត្រ ក៏គួរបម្រើឱ្យបានច្បាស់លាស់ផងដែរ កុំបម្រើតែឈ្មោះ ហើយ មកជាន់ករាស្ត្រថែម…! សួរបែបជាចម្ងល់ចុះតើមន្ត្រីដឹងទេថា អ្នកធ្វើស្រែក្នុងមួយរដូវពេលបានផលស្រូវតម្លៃថោ កស្ទើតែសងថ្លៃជីនិងថ្លៃឈ្នួលពលកម្មមិនគ្រប់ទេ អ្នករកស៊ីធ្វើស្រែធ្វើចំការរាល់ថ្ងៃនេះ អ្នកខ្លះប្រកាសលក់ដី លក់ផ្ទះ ម្តងមួយៗហើយ ព្រោះវាចំណេញកប់ក្តោងពេក ចំណេញរហូតអ្នកខ្លះ រត់ចោលស្រុក ដោយសារតែការខា តបង់នឹងការជំពាក់បំណុលគេ គឺធ្វើជាមន្ត្រីកុំគិតតែគាប សង្កត់គេខ្លាំងពេក គួរណាស់ត្រូវជួយពង្រឹងទីផ្សារឱ្យបានល្អផង កុំពង្រឹងតែរឿងពន្ធហូរចូលហៅប៉ៅពេក….ណាអស់លោកមន្ត្រីគយអើយ មើលពីផលលំបាករបស់បង ប្អូនប្រជាកសិករផង កុំបិទភ្នែកលើកដៃយកលុយទាំងគ្នាកំពុងតែវេទនាដូចអណ្តើកចូលភ្លើង ត្រូវគិតដល់ចំណុចខ្វះខាតបន្តិចខ្លះផងទៅ…ណាលោកមន្ត្រីគយទាំងឡាយ អើយ…!។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា ក្រុមអ្នករកស៊ីទិញលក់ស្រូវជារៀង រាល់ឆ្នាំកន្លងមកនេះ ខាងស្នាក់ការគយមិនដែលយកលុយពីឡានស្រូ វទេពីមុនមក តែនៅពេលលោក ហង្ស វណ្ណ ដែលទើបតែផ្លាស់មកថ្មីជំនួសលោក សុង ម៉ាល័យ ប្រធានការិយាល័ យស្នាក់ការគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទា  យចក្រីមក គឺលោកមេគយថ្មីតម្រូវឱ្យអ្នករកសុីទិញលក់ស្រូវ បង់លុយឱ្យលោកក្នុង១ឡាន១មុឺនរៀល ទេីបអនុ ញ្ញាតឱ្យឆ្លងកាត់ចូលទៅដោយរលូនបាន។

ពាក់ព័ន្ធមន្ត្រីគយជម្រិតយកលុយពីប្រជាកសិករ និងអា ជីវករទិញលក់ស្រូវនៅចំណុចច្រកទ្វារព្រំដែនបន្ទាយចក្រីនេះ បានធ្វើឱ្យមានការថ្នាំងថ្នាក់ជាខ្លាំងស្របពេលវិបត្តិសេដ្ឋកិច្ចផង ហានិភ័យនៃជម្ងឺឆ្លងកូវីដ១៩មិនទាន់បញ្ជប់ ផង ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ និងមិនពេញចិត្តចំ ពោះទង្វើរបស់មន្ត្រីគយព្រំដែននេះទេ ដូច្នេះហើយក៏បានស្នើសុំដល់ថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគាត់ផង បើពុំដូច្នោះទេ ពលរដ្ឋគ្រោងនឹងនាំគ្នាផ្ទុះការតវ៉ាបឹទផ្លូវជាមិ នខាន ដើម្បីចូលរួមទប់ស្កាត់ពីការប្រមូលផ្តុំគ្នាចៀសវាងការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ គួរតែលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រែវែងនិងឯកឧត្តម​ គុណ ញឹម អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាមេត្តាចាត់វិធានការជាបន្ទាន់ទៅ​លើមន្ត្រីគយក្រោមឱទាទផងទាន…!៕mskបឋម.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com