0

ហានិភ័យហើយ(SN)សូ ងួន គួរដកខ្លួនចេញពីបញ្ហាបង្កជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋដែលផ្តុំគ្នាតវ៉ាប្រយ័ត្នឆ្លងកូវីដ១៩ចូលសហគមន៍ រដ្ឋាភិបាលនឹងត្រូវដកហូតអាជ្ញាប័ណ្ណបិទអាជីវកម្មក្នុងទីតាំងចោលតែម្តង…!

(ភ្នំពេញ)៖ បច្ចុប្បន្ននេះស្របពេលដែលកម្ពុជាកំពុងបន្តរកឃើញករណីឆ្លងជម្ងឺកូវីដ១៩ ដែលបម្លែងខ្លួនរីករាលដាលជាលក្ខណ:ទ្រង់ទ្រាយធំ ហើយអ្នកវិជ្ជមានកាន់តែមានចំនួនកើនច្រើនឡើងៗ ខណ:ទីតាំងជាច្រើនកន្លែងក៏ត្រូវបានប្រកាសបិទជាបណ្តោះអាសន្នចាប់តាំងពីឆ្លងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភ: ក្នុងឆ្នាំ២០២១នេះ គេបានសង្កេតឃើញករណីទំនាស់ដីធ្លីកំពុងផ្ទុះយ៉ាងក្តៅគគុកខ្លាំងឡើងផងដែរ ស្ទើតែរាលដាលគ្រប់ខេត្ត ដែលបង្កឡើងរវាងអ្នកមានលុយ មានអំណាច ជាមួយនិងប្រជាពលរដ្ឋ ធ្វើឱ្យមានការប្រមូលផ្តុំគ្នាតវ៉ារកយុត្តិធម៌ បើប៉ះចំដីស្រែចំការរបស់អ្នកនៅភ្នំពេញដែលបានទិញនៅទីនោះ ហើយត្រូវធ្វើដំណើរទៅមកឆ្លង កាត់ខេត្ត -ក្រុង ក្នុងរយ:ពេលនេះ ក៏កំពុងប្រឈមមុខនឹងវិធានការសុខាភិបាលដ៏តឹងតែងក៏ដោយ ព្រោះតែពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី គឺការខ្លាចកូវីដមធ្យម ងំខ្លាចបាត់បង់ផ្ទះសម្បែងដីស្រែចំការដែលគេរំលោភយក ជាក់ស្តែងដូចករណីវិវាទដីធ្លីនៅក្នុងស្រុកឈូក ខេត្តកំពត ដែលអង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើងបានផ្សព្វផ្សាយនូវព័ត៌មានពិត ដោយទទួលបានប្រភពគ្រប់ភាគីពាក់ព័ន្ធនឹងលម្អិតគ្រប់ជ្រុងជ្រោយរួចមកហើយថាអ្នកណារំលោភយកដីអ្នកណានោះ អង្គភាពយើងនឹងមិនចាំបាច់ធ្វើការអត្ថាធិប្បាយដដែលៗនោះទៀតទេ គ្រាន់តែសូមរំឭកដាស់តឿនក៏ដូចជាការរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រីរបស់ប្រជាពលរដ្ឋដែលជាក្តីបំណងប្រាថ្នាតែមួយគត់របស់រាជរដ្ឋាភិបាល។

👉បញ្ឈប់សកម្មភាពជាបន្ទាន់ កុំឆ្លៀតយកឱកាសពេលកំពុងផ្ទុះកូវីដ-១៩ ហើយបង្កឱ្យផ្ទុះជម្លោះដីធ្លី
កើតឡើង បើអ្នកជាអ្នកមានហើយ គួរចែករំលែ​កឱ្យអ្នកក្របានរស់នៅផង​ កុំស្មានថាស្លាប់ទៅ​ទូ​លរែកយកទៅជាមួយបាននោះ​ បើអាចជៀស​វា​ងពីផលប៉ះពាល់​បាន​គួរជៀសឱ្យផុតទៅ​ សូមកុំឱ្យមានបដិវត្តន៍​ដីធ្លី​កើត​ឡើងឱ្យសោះ បើមន្ត្រីណា ឧកញ៉ាណា អ្នកមានអំណាចណា រំលោភបំពានធ្វើនូវទង្វើផ្តេសផ្តាសខុស​ច្បាប់ត្រូវទទួល​ទោស​ដូចគ្នា​។

👉សូមផ្តាំថា កុំជិះសេះលែងដៃក្នុងសម័យកាលកូវីដ១៩ កំពុងចម្លងចូលសហគមន៍ ហើយបែរជាធ្វើឱ្យមានការប្រមូលផ្តុំគ្នាតវ៉ារឿងដីធ្លី ដែលបង្កឡើងពីសំណាក់មន្ត្រីខិលខូចនឹងអ្នកមានលុយ មានអំណាចឆ្លៀតឱកាស ដោយការលួចឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិចនិងវិធីសាស្ត្រផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់គឺនឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរបំផុតថែមទៀត។ ប៉ុន្តែគេហាក់មិនខ្វល់ខ្វាយចំពោះច្បាប់នោះឡើយ ហើយបែរជាក្រុមហ៊ុនប្តឹងប្រជាពលរដ្ឋជាម្ចាស់ដីរស់នៅច្រើនឆ្នាំវិញ ។

🙏សូមអង្វកដល់មន្ត្រី អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ​ៗ ឈប់​ទៅវាយកំទេចផ្ទះធ្វើបាប​ប្រជាពលរដ្ឋ​រំលោភយកដីគាត់តទៅ​ទៀត​
អ្នកមានលុយរំលោភយកដីគេបាន សប្បាយត្រេកអរ រីឯអ្នកក្រអស់ដីអស់ផ្ទះនៅ បានត្រឹមតែទ្រហោយំ ស្រែករកយុត្តិធម៌ ចុះប្រសិនបើអ្នកដើរទៅកំទេចសំបុកឱម៉ាល់វិញ ច្បាស់ជាវាតាមទិចអ្នកដល់ក្នុងមុង រស់នៅពុំបានសុខទេ🙉💀👽។

👍សាកមើលចុះនេះហើយជាសកម្មភាពរបស់ក្រុមហ៊ុនSNឧកញ៉ា ឈូសឆាយផលដំណាំលើដីចំការ រុះរើផ្ទះខ្ទម វាយកំទេចផ្ទះស្បូវ ម្ចាស់គេមិននៅដុតផ្ទះចោល អ្នកស្រុករងគ្រោះ ព្រោះតែគេហ៊ានបំពានធ្វើបែបនេះជាបន្តបន្ទាប់ រហូតឈានដល់យកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវសាធារណ:សំរាប់ធ្វើដំណើរចេញចូលរបស់អ្នកភូមិកាលពីម្សិលមិញនេះ ហើយក៏មានបទបញ្ជាឱ្យកាយលុបវិញភ្លាមៗពីអភិបាលនៃគណ:អភិបាលខេត្តផងដែរ ខណ:ប្រជាពលរដ្ឋប្រមាណ៤០គ្រួសាររស់នៅក្នុងភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត លើកដៃទទូចស្នើសុំដល់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល មេត្តា ជួយរកដំណោះស្រាយឱ្យពួកគាត់ដែលកំពុងមានទុក្ខលំបាកនេះក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងចម្លងគួរភ័យខ្លាចឱ្យបានឆាប់ទាន់ពេលវេលាផង៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com