0

ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត បានលើកគ្នានាំញាត្តិមកដាក់ជូនសម្តេចតេជោ ហ៊ុន សែន ដល់ភូមិគ្រឹះ ដើម្បីស្នើសុំក្តីមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា សូ ងួន ….!

ខេត្តកំពត៖ ថ្លែងប្រាប់ចំពោះមុខអ្នកសារព័ត៌មានជាច្រើនអង្គភាពកាលពីម្សិលមិញនេះ ប្រជាពល រដ្ឋជាច្រើននាក់បានលើកគ្នានាំញាត្តិមកដាក់ជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំ ក្តីមេត្តាជួយធ្វើកិច្ចអន្តរាគមន៍បន្ទាន់មួយលើករណីវិវាទដីធ្លីរវាងក្រុមហ៊ុនឧកញ៉ា សូ ងួន ជាមួយនឹង ប្រជាពលរដ្ឋជាម្ចាស់ដីចំនួន៤២គ្រួសារនៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលកំពុងរងគ្រោះពីការបាត់បង់ទីជម្រកដីធ្លីបង្ក បង្កើនផល ទើបពួកគាត់មកសំពះស្នើសុំដល់សម្តេចពុកសម្តេចម៉ែ ដោយក្តីសន្តោសប្រោសប្រ ណីដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅចំ ណុចគោរត់ភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដើម្បីឲ្យពួកគាត់បានរស់នៅនឹងបាន រក្សាភូមិទុកដដែល ដោយការស្នើសុំកុំឲ្យក្រុមហ៊ុនទៅរំលោភបំពានយកថែមទៀត ព្រមទាំងបានស្នើ សុំឲ្យជួយដោះស្រាយនិងផ្តល់ទីជម្រក រកយុត្តិធម៌ជូនដល់ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ផង តាមការគួរដោយក្តីគោរពស្រលាញ់ចំពោះប្រជាព លរដ្ឋដែលជាកូនចៅសុំលើកម្រាមដៃដប់សំពះដឹងគុណនិឹងក្តីសង្ឃឹមជឿជាក់លើការដឹកនាំក្រោមដំបូ លសន្តិភាពរបស់សម្តេចពុកសម្តេចម៉ែតែមួយគត់ ដែលគ្មានអ្នកណាមកបំផ្លិចបំផ្លាញសេចក្តីសុខសា ន្តរបស់ប្រជាពលរដ្ឋនិងសន្តិភាពបានឡើយ។

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិទួលដូន្តី ឃុំត្រពាំង ភ្លាំង ស្រុកឈូក ខេត្តកំពត បាននិយាយរិះគន់ចំៗថា ក្រុមហ៊ុនឧកញ៉ា សូ ងួន បានធ្វើសកម្មភាពរំលោភបំពានមកលើប្រជាពលរដ្ឋ ដោយគ្មានញ ញើតកោតខ្លាចអ្វីទាំងអស់ ហើយក៏ហាក់ដូចជាកំ ពុងផ្គើន(ឌឺ) ដាក់អភិបាលខេត្តកំពតថែមទៀតផង ដែលទំនងជាសម្តីអភិបាលសាបដូចទឹកទន្លេហើ យ ទើបបានជាក្រុមហ៊ុនឧកញ៉ា សូ ងួន អាងខ្លួនមានលុយមានអំណាចចង់យកដីរបស់ប្រជាពល រដ្ឋយកបានស្រេចតែអំពើចិត្ត ដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចុះទៅហាមឃាត់ពួកគេបានឡើយនូវរាល់ទង្វើរំលោភបំពានមកលើប្រជា ពលរដ្ឋក្រីក្រស្លូតត្រង់ ដែលគួរឲ្យសង្វេករន្ធត់ចិត្តពន់ពេកណាស់ ព្រោះខាងក្រុមហ៊ុនបានប្រើមនុ ស្សជាច្រើននាក់ឲ្យមកកាប់បំផ្លាញផលដំណាំ វាយកំទេចផ្ទះ និងដុតបំផ្លាញចោល សួរថាតើប្រជាពល រដ្ឋជាអ្នករស់នៅលើដីនឹងបានអាស្រ័យផលអស់រយ:ពេលជាយូរឆ្នាំមកហើយនោះ គួរណាស់ខាង ក្រុមហ៊ុនពិចារណានឹងដោះស្រាយបែបណា?។

ប្រជាពលរដ្ឋរងគ្រោះបានបន្តទៀតថា រឿងដែលអ យុត្តិធម៌បំផុតសម្រាប់ពួកគាត់ បន្ទាប់ពីក្រុមហ៊ុន លើកគ្នាមកឲ្យរុះរើផ្ទះ ឈូសឆាយ និងបណ្ដេញប្រ ជាពលរដ្ឋចេញពីដីដែលពួកគាត់ធ្លាប់រស់នៅអាស្រ័ យផលនិងកាន់កាប់តាំងពីឆ្នាំ១៩៩៨ មកម៉្លេះ ស្រា ប់តែមកដល់ពេលនេះ ក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន មកដណ្តើមយកដីរបស់ប្រជាពលរដ្ឋដើម្បីធ្វើ ការអភិវឌ្ឍលើគំនរទុក្ខនិងទឹកភ្នែកអ្នកដទៃ តើពួក គេសប្បាយចិត្តណាស់ទៅឬ? ប្រជាពលរដ្ឋបានបន្តទៀតថា ពួកគាត់នឹងដាក់ពាក្យប្ដឹងជំទាស់និងស្នើ សុំទៅកាន់ថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល សម្តេ ចតេជោ ហ៊ុន សែន ដោយលើកម្រាមដៃដប់សំពះយ៉ាងទទូចដង្ហោយរកសម្តេចឲ្យជួយអន្តរាគមន៍ផ្ត ល់ភាពយុត្តិធម៌ដល់ពួកគាត់ផង ព្រោះពួកគាត់ (ប្រជាពលរដ្ឋ)គ្មានសល់អ្វីទៀតទេ ក្រោយពីអស់ផ្ទះសម្បែងនិងដីធ្លីធ្លាប់កាន់កាប់រស់នៅអាស្រ័យផ លកន្លងមកនេះ ដោយសារខាងក្រុមហ៊ុនមិនខ្វល់ពីពាក្យការស្នើសុំផ្អាកការអនុវត្តនិងសុំឲ្យមានការចុះពិនិត្យជាក់ស្តែងលើប្រវត្តិដីនេះសារជាថ្មីពីអាជ្ញា ធរមានសមត្ថកិច្ចនោះឡើយ។

សូមបញ្ជាក់ថា ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៤២គ្រួសារនៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាមួយនឹងក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន (world Tristar company) បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ជូនកម្លាំងឲ្យចុះទៅកាប់កំទេចផ្ទះនិងផលដំណាំ ដូចជា ដូង ចេក ខ្នុរ ល្ហុង មៀន ស្វាយ។ល។ ខណ:ដែល ឯកឧត្តមអភិបាលខេត្តកំពត បានហាមឃាត់ខាងក្រុមហ៊ុនមិនឲ្យទៅរុះរើធ្វើសកម្មភាពអ្វីទាំងអស់ កាលពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២១ ប៉ុន្តែខាងក្រុមហ៊ុនមិន បានគោរពនិងស្តាប់តាមការស្នើសុំរបស់គណ:អភិ បាលនោះទេ ស្រាប់តែថ្ងៃទី១៤ ខែមករា ឆ្នាំ២០២ ១ កម្លាំងស៊ីឈ្នួលរបស់ក្រុមហ៊ុនបានចុះមកកាប់បំផ្លាញផលដំណាំនិងឈូសឆាយផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ ដោយពុំបានជូនដំណឹងឬមានលិខិតស្នាមមកបង្ហាញជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាមុននោះឡើយ ធ្វើឲ្យប៉ះពាល់សិទ្ធិក្នុងការរស់នៅអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែធ្លាក់ ចុះដុនដាប ពុំអាចកាត់បន្ថយភាពក្រីក្រីតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលបាននោះទេ។

បើតាមការបញ្ចាក់ពីជនរងគ្រោះដោយសារក្រុមហ៊ុ នចុះមកកាប់បំផ្លាញនិងរុះរើផ្ទះ កាលពីថ្ងៃទី១៧ និ ងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ បានឲ្យដឹងថា ខាងក្រុមហ៊ុនបានចុះមករុះរើវាយកំទេច ផ្ទះនិងផលដំណាំចោល រួចដឹកបំណែក ដែក ឈើ ស័ង្កសីចេញជាបន្ទាន់ ព្រមទាំងគម្រាមកំហែង ធ្វើ បាបម្ចាស់ផ្ទះ និងឆក់យកទូរស័ព្ទគាត់ដែលមិនឲ្យ ថតពីសកម្មភាពពួកគេ ថែមទាំងបានកាប់ដើមចេ កគាត់អស់ចំនួនជាង៥០០ដើមទៀតផង និងដំណាំផ្សេងៗជាច្រើនមុខទៀត លើសពីនេះពួកគេបានដុតផ្ទះ ខ្ទមចោលឆេះម៉ត់គ្មានសល់អ្វីទាំងអស់ ប្រមាណជាង២០កន្លែងថែមទៀត ហាក់ដូចបញ្ចប់ ជីវិតចុងក្រោយរបស់ពួកគាត់ដែលរស់នៅទីតាំងតំ បន់នេះអស់រយ:ពេលជាយូរឆ្នាំមកហើយ អ្នកខ្លះរស់នៅតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ ដែលខំតស៊ូរស់ នៅយ៉ាងលំបាកវេទនាតាំងពីពេលនោះ គេពុំដែលដឹងឮនិងឃើញមានក្រុមហ៊ុនឧកញ៉ា សូ ងូន នៅតំបន់នេះទេ។

ដោយឡែកនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២ ១ នេះ លោកឧកញ៉ា សូ ងួន អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន (SN )ផែស្ងួត បានបកស្រាយបំភ្លឺថា ក្រុ មហ៊ុនរបស់លោកគឺពុំមានអ្វីប្រែប្រួលដូចបានបញ្ជាក់កាលពីលើកមុននោះឡើយ ព្រោះបានធ្វើ ការផ្សព្វផ្សាយអំពីគោលការណ៍អភិវឌ្ឍន៍របស់ក្រុម ហ៊ុនផ្អែកលើមូលដ្ឋានច្បាប់ទាំងអស់ ដែលរហូតម កដល់ពេលនេះ ខាងក្រុមហ៊ុនមានឯកសារគ្រប់ គ្រាន់និងមានផែនការមេច្បាស់លាស់នៅលើដីស ម្បទានសេដ្ឋកិច្ច ក្រោយបានចុះកិច្ចព្រមព្រៀងនិងអនុប្រយោគ ជាមួយក្រសួងកសិកម្ម និងក្រសួង បរិស្ថានរួចរាល់មក ទើបក្រុមហ៊ុនអនុវត្តក្នុងផ្ទៃដី ៩០០ហិកតា ដោយបានចំណាយថវិកាអស់២០ លានដុល្លារលើការវិនិយោគ បន្ទាប់ពីក្រុមហ៊ុនទទួ លបានប្លង់រឹងរួចរាល់ហើយដែរ ដើម្បីការពារនីតិវិធីច្បាប់របស់ក្រុមហ៊ុនស្របតាមព្រះរាជក្រឹត្យរបស់រាជរដ្ឋាភិបាល ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋផងដែរ កាលពី ក្នុងអំឡុងឆ្នាំ២០១២ ដោយបានឯកភាពគ្នាជាមួយក្រុមនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ ក៏បានសម្រេចកាត់ឆ្វៀលចេញពីដីក្រុមហ៊ុនរួចរាល់អស់មួយចំនួ នធំហើយដែរ នៅសល់៥៩គ្រួសារតែប៉ុណ្ណោះពុំទា ន់មានការវាស់វែងក្រោយពេលនិស្សិតដកចេញនៅ ឆ្នាំ២០១៣។

សូមជម្រាបថា ក្រុមហ៊ុនរបស់លោកឧកញ៉ា សូ ងួ ន បានចាប់ផ្តើមអនុវត្តការងារបោសសំអាតដំណា ក់កាលទី១ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ឃើញថា បានប៉ះពាល់ប្រជាពលរដ្ឋរស់នៅអាស្រ័ យផលអស់ចំនួន ៣០០ខ្នងខ្ទម ទើបប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តឈានដល់ការប៉ះទង្គិចគ្នាជា មួយបុគ្គលិកក្រុមហ៊ុន មានទាំងអ្នកខ្លាំងត្រូវបានចាប់វាយខ្នោះយកទៅដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ច លើកទី២ ប្រជាពលរដ្ឋប្រើកាំភ្លើងកែច្នៃបណ្តាលឲ្យត្រូវរបួសខាងបុគ្គលិកក្រុមហ៊ុនចំនួន២នាក់និងប្លន់យកម៉ូតូចំនួួន៣គ្រឿង លើកទី៣ ក្រុមហ៊ុនបានយកទូរកុងតឺន័រទៅដាក់សំរាប់បុគ្គលិកជ្រកព្រោះជារដូវភ្លៀងនៅឡើយ ហើយប្រ ជាពលរដ្ឋក៏បានយកត្រា​ក់ទ័រមកបុកកំទេចធ្វើឲ្យរងការខូចខាតទើបក្រុមហ៊ុនចាប់យកត្រាក់ទ័រទុកដោះស្រាយ លើកទី៤ មានការបាញ់កាំភ្លើងប្រើគ្រា ប់ពិតមកលើបុគ្គលិកក្រុមហ៊ុនបណ្តាលឲ្យស្លាប់ម្នា ក់និងរបួសម្នាក់ ទើបកំពុងដោះស្រាយគ្នាតាមនីតិ វិធីច្បាប់ ដោយជំរុញឲ្យប៉ូលិសធ្វើការស្រាវជ្រាវចា ប់ខ្លួនបានម្នាក់និងបច្ចុប្ប្នន្នកំពុងស៊ើបអង្កេតរកមុខសញ្ញាជាប់ពាក់ព័ន្ធបន្តទៀត។

លោកឧកញ៉ា សូ ងួន បានបញ្ជាក់បន្ថែមថា ក្រុម ហ៊ុនលោកបានត្រៀមបម្រុងដីចំនួន ៨០ហិកតា ដើ ម្បីកាត់ជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ចំណែកចំនួន ៥៩គ្រួសារទៀត អភិបាលខេត្ត ឲ្យក្រុមហ៊ុនរក្សាពួកគេនៅដដែលសិន រង់ចាំធ្វើអង្កេតវាយតម្លៃឲ្យបានជាក់លាក់បន្តទៀត ខណ:កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពត បានលើកឡើងក្នុងជំនួបជាមួយប្រជាព លរដ្ឋមានទំនាស់ដីធ្លីនាពេលនោះថា រាល់ដំណោះ ស្រាយដែលប្រជាពលរដ្ឋជួបបញ្ហាប្រឈមទុក្ខលំ បាក និងតម្រូវការគឺអាជ្ញាធរខេត្តជាអ្នកសម្របស ម្រួលដោះស្រាយ ដោយផ្ដោតសំខាន់លើការរិះរកដំ ណោះស្រាយតាមគោលការណ៍ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ដូច្នេះដីទាំងអស់ ទាំងដីសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច គឺជារបស់រដ្ឋ មិនត្រូវមានបុគ្គលថ្នាក់ណា ឬប្រជាពលរដ្ឋណា ចូលរំលោភកាន់កាប់ខុសច្បាប់បានឡើយ ដោយមានរដ្ឋបាលខេត្ត ជាសេនាធិការក្នុងការគ្រប់គ្រង ក៏ដូ ចជាការអង្កេតវាយតម្លៃ ផ្អែកតាមលក្ខណៈច្បាប់ តម្រូវការសំណូមពរពិតប្រាកដ ទើបរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូនបាន។

រហូតនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះប្រជាពលរដ្ឋប្រមាណជាង៦០នាក់ តំណាងឲ្យប្រ ជាពលរដ្ឋជាង១០០គ្រួសារមកពីបណ្តាភូមិមួយ ចំនួនក្នុងនោះមានភូមិទួលដូន្តី,ភូមិព្រៃពាយ,និងភូមិផ្តុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បាននាំយកញាត្តិមកដាក់ជូនខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើ ម្បីស្នើសុំសម្តេចមេត្តាអន្តរាគមន៍ជួយដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់(ប្រជាពលរដ្ឋ) ដែលកំពុងរងគ្រោះពីការបាត់បង់ផ្ទះសម្បែងដីធ្លីដែលធ្លាប់រស់នៅអាស្រ័យផលអស់រយ:ពេលជាយូរឆ្នាំកន្លងមកហើយ ពេលនេះត្រូវបានក្រុមហ៊ុនឧកញ៉ា សូ ងួន ធ្វើការកាប់បំផ្លាញ ឈូសឆាយលើដីរបស់ពួកគាត់។បើតាមសំណូមពរនោះគឺក្រុមប្រ ជាពលរដ្ឋចង់បានការដោះស្រាយត្រឹមត្រូវនឹងទទួ លបាននូវភាពយុត្តិធម៌ សម្រាប់ពួកគាត់គ្រាន់តែច ង់បានការរស់នៅកាន់កាប់អាស្រ័យផលលើដីធ្លាប់គ្រប់គ្រងកន្លងមក ដើម្បីឲ្យមានទីជម្រករស់នៅប ង្កបង្កើនផលឡើងវិញតែប៉ុណ្ណោះ។

បន្ទាប់ពីបានពិនិត្យលើឯកសាររបស់តំណាងប្រជា ពលរដ្ឋរស់នៅក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្ត កំពត គឺដោយសារមានភូមិទួលដូន្តីដែលបានភ្ជាប់ឯកសារដាក់ចូលអភិបាលខេត្តកំពតរួចមក ទើបខុ ទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅកាន់ទីកន្លែងវិញ ដើម្បីរង់ចាំចំណារលើលិខិតរដ្ឋបាលខេត្តមានចំណាត់ការសិន បើពុំមាន ការដោះស្រាយយ៉ាងណានោះ ប្រជាពលរដ្ឋអាចធ្វើ ញាត្តិដាក់ចូលមកកាន់ខុទ្ទកាល័យសម្តេចជាថ្មីម្តងទៀត ទើបខុទ្ទកាល័យនឹងចេញលិខិតសម្រេចឲ្យអភិបាលខេត្តនិងក្រុមការងារធ្វើការពិនិត្យនឹងដោះ ស្រាយជូនប្រជាពលរដ្ឋឡើងវិញបាន។

គួររំឭកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​ដាក់បទបញ្ជាសារជាថ្មីទៀត​ឲ្យឯកឧត្តមឧបនាយ​ករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី​ន​គរូបនីយកម្មនិងសំណង់​ គឺធ្វើយ៉ាងណាត្រូវជួយព​ន្លឿនក្នុងការដោះស្រាយ​ឲ្យបានឆាប់បំផុ ត​ប្រកប​ដោយតម្លាភាព​ សុច្ចរិតភាព​ ដើម្បីរកយុត្តិ ធម៌​ដល់​ពួកគាត់​(ប្រជាពលរដ្ឋ)​កុំឲ្យនៅតែមានភា ពស្មុគ្រស្មា​ញតទៅទៀត​ក្នុងឆ្នាំ២០២០នេះ ដោយត្រូវខិត​ខំសម្របសម្រួលដោះស្រាយបញ្ចប់​ជាស្ថា ពរ​​។ចុះឥឡូវដល់ឆ្នាំ២០២១ហើយ ចំពោះបញ្ហាវិវា ទដីធ្លី​នៅតែកើតមានឡើងជាបន្តទៀត ដូច្នេះសូម កុំឲ្យមានបដិវត្តន៍​ដីធ្លី​កើត​ឡើងឲ្យសោះ បើមន្ត្រីណាធ្វើខុស​ច្បាប់ត្រូវទទួល​ទោស​ដូចគ្នា​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ៗថា មន្ត្រីខិលខូចឃុបឃិតគ្នាយកដីរដ្ឋ និងដីពលរដ្ឋត្រូវទទួ លទោសធ្ងន់ធ្ងរបំផុត ហើយឈានដល់ការបណ្តេ ញចេញពីបក្សថែមទៀត ជាពិសេសអំពេីបាប​ នឹងទទួលផលកម្មធ្ងន់ធ្ងរពីកណ្តាប់ដៃនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះថា «រឿងដីធ្លីត្រូវតែជំរះគ្នាម្តង… ពេល នេះជាពេលដែលត្រូវធ្វើការវះកាត់ហើយ»។សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បែបនេះឲ្យ បានជ្រាបដល់​មន្ត្រី អ្នកមាន​អំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់​ហើយ​ៗឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅ​ទៀត​។

ជុំវិញបញ្ហាទំនាស់ដីធ្លីខាងលើនេះ អង្គភាពសារព័ ត៌មានគេហទំព័រMSKnews យើងនឹងសហការគ្នា ជានិច្ចក្នុងការទទួលព័ត៌មានគ្រប់បណ្តាភាគីពាក់ ព័ន្ធទាំងអស់នូវរាល់ការបំភ្លឺបកស្រាយជូនដល់ ទ្រ ង់ សម្តេច ឯកឧត្តម អស់លោក លោកស្រី អ្នកនា ងកញ្ញានិងប្រិយមិត្តគ្រប់ពេលវេលារៀងរាល់ម៉ោង ធ្វើការ៕

 

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com