0

បងប្អូនចាំទេ…ទាហានម្នាក់ដែលប្រើហិង្សាវាយ អ៊ុំ ស្រី វ័យ៥៨ឆ្នាំឲ្យរងរបួស រួចរត់ចូលបន្ទាយ ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ

(ភ្នំពេញ) ៖ ភាពយុត្តិធម៌ត្រូវតែមាន តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល “យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង” សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមិនចង់ឃើញពលរដ្ឋស្លូតត្រង់ក្រីក្រទន់ខ្សោយ ត្រូវបានរំលោភបំពានដោយអ្នកមានអំណាចណាមួយឡើយ។ ច្បាស់ណាស់ បើការបំពារបំពាននៅតែធ្វើបានជាបន្តបន្ទាប់ គឺកាន់តែលើកទឹកចិត្តឲ្យបុគ្គលនោះកាន់តែបានចិត្តហើយមិនខ្លាចច្បាប់ឡើយ។

ដូចអ្វីដែលយើងបានជ្រាបមកហើយ បងប្អូនចាំបា នទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនាទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលក្នុងបន្ទាយមួយនៅខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយសង្ឃឹមថាតុលាការនឹងវែកមុខជនសង្ស័យបង្ហាញឈ្មោះជាសាធារណ:ជាក់ជាមិនខាន។

ឯកឧត្តម ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅល្ងាចនេះបានបង្ហោះលើ Facebook ផ្លូវការលោកថា ទាហានម្នាក់ដែលវាយ អ៊ុំស្រីឲ្យរបួស រួចរត់ចូលបន្ទាយ ឥឡូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ។

ឯកឧត្តម ដួង តារា បានថ្លែងថា អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នាដែលបានរួមគ្នាអនុវត្តវិធានការណ៍ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃឲ្យបានជាប្រចាំទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកុំឲ្យមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងឲ្យសោះ។

ឯកឧត្តមបន្តថា ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោដែលខិតខំទាំងយប់ទាំងថ្ងៃដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាមន្រ្តីរបស់សម្តេច យើងត្រូវខិតខំឲ្យអស់ពីលទ្ធភាពនឹងកម្លាំងកាយចិត្តដើម្បីជួយបន្ធូរបន្ទុករបស់រាជរដ្ឋាភិបាល កុំឲ្យសម្តេចលោកឈឺក្បាលដោយសារការងារដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នានៅខាងក្រោម។

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមស្នងការខេត្តកំពង់ស្ពឺ និងតុលាការខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ខិតខំផ្តល់យុត្តិធម៌ឲ្យប្រជាពលរដ្ឋទន់ខ្សោយគឺអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាដោយចេតនាដែលប្រព្រឹត្តដោយបុគ្កលមានអំណាចម្នាក់។

ម្យ៉ាងវិញទៀតយើងត្រូវចូលរួមលុបបំបាត់វប្បធម៌ចាស់កំរិលដែលប្រព្រឹត្តបទល្មើសហើយ រត់ចូលបន្ទាយ ហើយយកឈ្មោះបន្ទាយ ឬក្រសួងស្ថាប័នមកកាងការពារខ្លួនទាំងបំពានច្បាប់ ព្រោះបទល្មើសដែលប្រព្រឹត្តដោយបុគ្គលមិនពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋទេ។

សូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមាន សមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទន្តភាព និងអំពើហឹង្សាគ្រប់រូបភាពជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ដោយបំ ពានជួយជនខូចខិលឲ្យរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com