0

ក្រសួងសុខាភិបាលប្រកាសឱ្យផ្អាកការប្រមូលផ្តុំគ្រប់កម្រិតដើម្បីការពារកូវីដ១៩ តែមន្ត្រីនិងអាជ្ញាធរដូចជាស្ដាប់មិនបាន បង្កើតសង្វៀនជល់មាន់កណ្តាលក្រុង ប្រមូលផ្ដុំគ្នាទៀត បេីមានម្នាក់កេីតជម្ងឺច្បាស់ឆ្លងទាំងអស់ ដោយគ្មានការទប់ស្កាត់បង្ក្រាប ?

រាជធានីភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់របស់ឈ្មោះ ម៉ាប់ ,វែង,គីសាន់,…បានបើកដំណើរការលេងសារជាថ្មីនៅលើទឹកដីចាស់ក្រោយរោងចក្រក្រឡុកស៊ីម៉ង់ត៍ ក្នុងព្រៃជាប់ត្រពាំងឈូក ក្បែររបងសួនកាណាឌីយ៉ាស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីមានការផ្អាកមួយរយ: ក៏ដោយសារមានការបង្ក្រាបជាច្រើនលើកច្រើនសារមិនដែលចាប់បានមនុស្សសូម្បីតែ០១នាក់ណាឡើយ។

សកម្មភាពគគ្រឹកគគ្រេងនៅតាមដងផ្លូវឌួងងៀប២
ខាងត្បូងឆៀងខាងកើតវត្តអង្អតាមុិញ គេបានឃើញ ក្រុមអ្នកញៀនល្បែងជល់មាន់និងអាប៉ោងចូល ទៅលេងដូចហែរកឋិន នារសៀលថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានមកពពាក់ពពូន ប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយ កំពុងផ្កើននឹងបម្រាមរដ្ឋាភិបាល ដោយគ្មានភ័យខ្លាចឆ្លងជម្ងឺកូវីដ១៩ និងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចណាទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងខាងលើនេះមានការព្រួយបារម្ភ ចំពោះបញ្ហាឆ្លងជម្ងឺកូវីដ១៩ផងនិងកើតមានចោរលួច ចោរប្លន់ អំពើហឹង្សាផ្តើមចេញពីបនល្បែងនេះ។

តាមប្រភពមហាជនឲ្យដឹងថា សង្វៀនជល់មាន់ខ្នាតធំរបស់ក្រុមលោក ម៉ាប់ ដែលកំពុងបើកលេងយ៉ាងចំហរ ដោយគ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចនៃកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហាក់បីដូចជាមានគោលបំណងក្នុងការប្រឆាំងបម្រាមរដ្ឋាភិបាលនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ច្រើនជាងការខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ទើបបង្កើតឲ្យមានបទល្មើសលើករណីប្រព្រឹត្តអំពើអនាធិតេយ្យចំពោះការលេងល្បែងស៊ីសងខុសច្បាប់? ចំណែកលោក ម៉ាប់ ជាម្ចាស់ស ង្វៀននោះ រហូតមកដល់ពេលនេះអត់បានចាប់ខ្លួននៅឡើយទេ ហើយថែមទាំងបណ្តែតបណ្តោយឲ្យមេខ្លោងសង្វៀនជល់មាន់ឈ្មោះ ម៉ាប់ និងជើងកាងទីតាំងល្បែងដែលជាក្រុមម៉ាហ្វីយ៉ាមួយចំនួនទៀតឲ្យរួចខ្លួនពីសំណាញ់ច្បាប់? ។

មជ្ឈដ្ឋានប្រជាពលរដ្ឌទូទៅបានស្នើសុំអំពាវនាវ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯក ឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាដាក់ចេញនូវវិធានការជាបន្ទាន់ ឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវតែអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាពក្នុងការងារ បំពេញតួនាទីជាដាច់ខាត កុំធ្វើឲ្យមាន​ចន្លោះប្រហោងដែលជាឱកាសនិយមឬជាចេតនាដុតឲ្យខ្លោចរោជឲ្យឆៅ? ដូច្នេះប្រជាព លរដ្ឋមានជំនឿជឿជាក់ថា ឯកឧត្តមអគ្គនឹងពិនិត្យពិចារណាចំពោះករណីបើកបនល្បែងស៊ីសងខាងលើនេះតាមការគួរ ជាពិសេសគឺវិធានការជាបន្ទាន់ក្នុងការចាប់ខ្លួនមេខ្លោងសង្វៀនជល់មាន់ឈ្មោះ ម៉ាប់ ឲ្យមកទទួលទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន។

ពាក់ព័ន្ធនឹងករណីមេបនល្បែងល្មើសច្បាប់មួយនេះប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក រង់ចាំមេីលថាតេី សាលាដំបូងរាជធានីភ្នំពេញហ៊ានចេញដីកាចាប់ខ្លនដើប្បីផ្តន្ទាទោសដែរឬទេ នឹងមានវិធានការផ្លូវច្បាប់យ៉ាងណាបន្តទៀត? ៕msk.

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com