(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារនយោបាយសំ ខាន់មួយថា សម្តេចមានសមត្ថភាពក្នុងការរំលត់ ភ្លើងសង្គ្រាម ប៉ុន្តែសម្តេចអត់មានសមត្ថភាពធ្វើជាគ្រូអាចារ្យ ក្នុងការប្រដៅណែនាំក្រុមប្រឆាំង ដែលជាក្រុមជនអគតិតែងតែប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ឲ្យដើរមករកផ្លូវត្រូវវិញបានឡើយ។
សារនយោបាយរបស់សម្តេចប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមា នជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងទាំងនោះបានជេរអ្នកគាំទ្រគណបក្សប្រជាជនសុ ទ្ធតែយួន និងដាក់ចេញនយោបាយ «មានឯងអត់អញ មានអញអត់ឯង» ដែលប្រការនេះធ្វើឲ្យសម្តេចមិនអាចត្រាប្រណីចំពោះពួកគេបានទៀតទេ។ សម្តេចលើកឡើងថា ក្រុមប្រឆាំងថែមទាំងមិនមាន ចិត្តស្មោះសរ ក្នុងការធ្វើនយោបាយបម្រើជាតិ ជាមួ យរាជរដ្ឋាភិបាលនោះដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមបញ្ជាក់ជាសារថា ខ្ញុំមានល លទ្ធភាពត្រឹមតែរំលត់ភ្លើងសង្គ្រាមប្រដាប់អាវុធតែប៉ុណ្ណោះ តែខ្ញុំអត់មានលទ្ធភាព ដើម្បីនឹងធ្វើគ្រូអាចារ្យប្រដៅមនុស្សមួយក្រុម ដែលប៉ុនប៉ងបំផ្លាញជាតិតាមរយៈ នៃសកម្មភាពបដិវត្តន៍ពណ៌នោះទេ។ អគ្គរដ្ឋទូតខ្លះ គេបាននិយាយជាមួយខ្ញុំថាឯកឧត្តម (សម្តេចតេជោ) ដោះស្រាយបានជាមួ យនឹងទ័ពព្រៃ ខ្មែរក្រហម ប៉ុន្តែហេតុអ្វីបានជាឯកឧ ម មិនអាចដោះស្រាយបានជាមួយនឹងពួកនេះបាន (ក្រុមប្រឆាំង)។
«បងប្អូនទាំងឡាយអើយ បើអ្នកណាក៏សុទ្ធតែយួនទាំងអស់ ឲ្យតែដើរតាម ហ៊ុន សែន យួនទាំងអស់ហ្នឹងឲ្យធ្វើម៉េច? អ្នកណាក៏ដោយ ឲ្យតែគាំទ្ររាជរ ដ្ឋាភិបាល គាំទ្រគណបក្សប្រជាជនកម្ពុជា ក្លាយជាយួនទាំងអស់ អញ្ចឹងទេខ្ញុំអត់មានលទ្ធភាពទេ។ (ពួកគេ) ដាក់ចេញឡើងសុទ្ធតែនយោបាយ «មានឯងអត់អញ មានអញអត់ឯង» តើនរណាមានល ទ្ធភាពនឹងធ្វើរឿងហ្នឹង? ខ្ញុំអត់មានលទ្ធភាពទេ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សកម្មភាពរបស់ក្រុមប្រឆាំង ដែលមានមេឧទ្ទាមរត់ចោលស្រុក គឺជានយោបាយបំផ្លាញជាតិ ខ្មែរសុទ្ធសាធ ពោលពួកគេមិនមែនជាក្រុម ដែលមានទស្សនៈជួយអភិវឌ្ឍន៍ជាតិឡើយ។ សម្តេចថ្លែ ងថា បើក្រុមប្រឆាំងប្រើនយោបាយ មានឯងអត់អញ មានអញអត់ឯង បែបនេះ សម្តេចក៏មិនអាចបន្តរួមរស់ជាមួយពួកគេបានដែរ។
សម្តេចតេជោ បានបង្ហើបទៀតថា បាតុករមួយក្រុម ដែលធ្វើសកម្មភាពបាតុកម្ម នៅមុខស្ថានទូតចិន ស្ថានទូតអាមេរិក និងស្ថានទូតបរទេសមួយចំនួនទៀត ប្រចាំរាជធានីភ្នំពេញ ចំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានអ្នកបញ្ជាពីក្រោយខ្នង។ សម្តេ ចអះអាងថា សារសំឡេងនោះបញ្ជាពីអាមេរិក មក រាជធានីភ្នំពេញ ប៉ុន្តែសម្តេចចាត់ទុកថា បញ្ជារបស់ពួកប្រឆាំងនៅក្រៅស្រុកទាំងនេះ គឺជាដើមចមដែ លធ្វើឲ្យអ្នកប្រឆាំង នៅក្នុងស្រុកជាប់ពន្ធនាគារប៉ុ ណ្ណោះ ខណៈបាតុករខ្លះកំពុងត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវស្វែងរក។
«ខ្ញុំចង់បើកសារឲ្យស្តាប់បញ្ជាពីអាមេរិកមករាជធា នីភ្នំពេញ អ្នកធ្វើបាតុកម្មនៅភ្នំពេញ ប៉ុន្តែបញ្ជាពីអាមេរិក។ នែក! ទៅឈរខាងនេះទូតចិនប៉ុន្មាន ហើយបន្ទាប់ទៅទូតអាមេរិកយ៉ាងម៉េច។ អញ្ចឹងរុញឲ្យអ្នកខាងក្នុងចូលគុក។ ហើយអាអ្នកខាងក្នុងមួ យចំនួន ត្រូវសមត្ថកិច្ចតាមរកផង»។ នេះជាការប ញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានព្រមានធ្ងន់ៗទៅ កាន់អ្នកដែលមានគម្រោងចង់ធ្វើបាតុកម្ម នៅមុខស្ថានទូតចិន ចំថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខ ណៈអ្នកបញ្ជាឲ្យធ្វើបាតុកម្មនេះ កំពុងស្ថិតនៅក្រៅ ប្រទេស។ ទោះជាយ៉ាងនេះក្តី ក្រុមប្រឆាំងនៅតែមិ នស្តាប់ ហើយថែមទាំងផ្គើន ក្នុងការប្រមូលផ្តុំគ្នាធ្វើ សកម្មភាពពួកគេថែមទៀត។
ដោយសារមិនស្តាប់សារព្រមាននេះ យ៉ាងហោច ណាស់មានក្រុមបាតុករចំនួន ៣នាក់ ត្រូវបានអា ជ្ញាធររាជធានីភ្នំពេញចាប់ខ្លួន។ មុនពេលចាប់ខ្លួន អាជ្ញាធរបានសំណូមពរ ឲ្យពួកគេបំបែកហ្វូងបាតុ កម្មខុសច្បាប់ដែរ ប៉ុន្តែនៅតែបំពានការសំណូមពររបស់អាជ្ញាធរយ៉ាងអនាធិបតេយ្យ។
សូមរំឭកដែរថា មានមនុស្សចំនួន ០៩នាក់ ដែល គេស្គាល់ថាជាអតីមន្ត្រីបក្សប្រឆាំងផ្កាប់មុខ ហើយភាគច្រើនពួកគេកំពុងរត់គេចខ្លួនពួនអាត្មា នៅក្រៅ ប្រទេសកំណើតរបស់ខ្លួន ត្រូវបានតុលាការចេញដីការបិទប្រកាស ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីដោះសារលើបទចោទក្នុងសំណុំរឿង «ឧបឃាត» ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ដីកាប្រកាសត្រូវបានសមត្ថកិច្ចយកទៅបិទជាប់របងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌមានជ័យ រាជ ធានីភ្នំពេញ បានបង្គាប់ឲ្យជនត្រូវចោទដែលមាន ឈ្មោះ ទី១៖ លោក សម រង្ស៉ី, លោក អេង ឆៃអៀង, លោក មួ សុខហួ, លោក អ៊ូ ចន្ទ័ប្ញទិ្ធ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោក ជូឡុង សួមូរ៉ា និងលោក នុត រំដួល៕