0

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ៖ ពិធីចុះជួបសំណេះសំណាលសួរ សុខទុក្ខប្រជាពលរដ្ឋ បានប្រារព្ធធ្វើឡើងនៅទីទួលមានសុវត្ថិភាព នៅភូមិត្រពាំងរំចេក សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពដ៏ខ្ព ង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះជួបសួរសុ ខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពល រដ្ឋក្រីក្រ រងគ្រោះដោយសារទឹកជំនន់ចំនួន១,៣៨ ២គ្រួសារ មកពី៤៦ភូមិ ៦សង្កាត់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុង៦សង្កាត់រួមមាន៖ សង្កាត់កាកា ប២ មាន២ភូមិ ចំនួន៥០គ្រួសារ, សង្កាត់ចោមចៅ ១ មាន៣ភូមិ ចំនួន៣៥គ្រួសារ, សង្កាត់ចោមចៅ ២ មាន១៣ភូមិ ចំនួន៦២៩គ្រួសារ, សង្កាត់ចោម ចៅ៣ មកពី១៣ភូមិ ចំនួន១៨៦គ្រួសារ, សង្កាត់ត្រពាំងក្រសាំង១៦ភូមិ ចំនួន៤២១គ្រួសារ, សង្កាត់សំរោងក្រោម មកពី៥ភូមិ ចំនួន៦១គ្រួសារ ហើយ
ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កស, ត្រីខ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកបរិសុទ្ធអរុណា១កេស, ឃីត (សារុង,ក្រមា,ភួយ,មុង, និង យឺត២។

ទន្ទឹមនឹងនេះផងដែរ សកម្មភាពមនុស្សធម៌ក្នុងអំ ឡុងទឹកជំនន់កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះដោយផ្ទាល់ និ ងចាត់មន្ត្រីស្នាក់ការកណ្តាល និងមន្ត្រីសាខាខេត្តកាកបាទក្រហមកម្ពុជា ចុះផ្ទាល់ដើម្បីជួបសួរសុខ ទុក្ខ និងផ្តល់អំណោយសម្រាលការលំបាកដល់ព លរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅទូទាំងរាជធា នី-ខេត្តដែលរងគ្រោះ។

គួររំឭកថា គ្រប់ទីកន្លែងទោះស្ថិតនៅក្នុងកាល:ទេ សៈណាក៏ដោយ មាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដស្វះស្វែង អញ្ជើញចុះដោយផ្ទាល់ រួមទាំងចាត់ចែងក្រុមការងារ ចុះជួយសម្រា លការលំបាកដល់ប្រជារាស្ដ្រគ្រប់រូប ដែលជួបប ញ្ហាប្រឈម និងទទួលរងគ្រោះគ្រប់រូបភាព ដោយមិនទុកចោលនូវកូនចៅម្នាក់ណា ឱ្យក្ដៅ រងារ រងទុ ក្ខ ដោយមិនទទួលបានយកការចិត្ដដាក់នោះឡើ យ គឺចូលរួមសុខ និងរួមទុក្ខជាមួយប្រជាពលរដ្ឋ។

សូមបញ្ជាក់បន្ថែមថា អំឡុងទឹកជំនន់កន្លងមកនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ត ល់ថវិកាចំនួន៥០០លានរៀល ជូនដល់សាខាកាក បាទក្រហមកម្ពុជារាជធានី-ខេត្តចំនួន៥ ក្នុងមួយសាខាទទួលបាន១០០លានរៀល គឺខេត្ដពោធិ៍សា ត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន និងរាជ ធានីភ្នំពេញ ដើម្បីទិញស្បៀងជួយដល់ប្រជាពល រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងចាត់មន្ដ្រីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅរាជ ធានីភ្នំពេញ ដើម្បីចុះជួយធ្វើការបន្ថែមទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com