0

មន្ទីរពេទ្យបង្អែកមួយនៅខេត្តសៀមរាបប្រែជាស្ងាត់ជ្រងំ ត្រូវលិចលង់ដូចទន្លេក្រុមគ្រូពេទ្យមិនអាចធ្វើការបាន

ខេត្តសៀមរាប៖ ធ្លាប់តែជាទីក្រុងស៊ីវិល័យលើទឹកដី សុវណ្ណភូមិ សៀមរាបក៏ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែទទួលរងផលប៉ះពាល់ពីទឹកជំ នន់ ពិសេសតំបន់នៅក្បែរដងស្ទឹងសៀមរាប និងតំបន់មួយចំនួននៅស្រុកបន្ទាយស្រី ។ ក្នុងនោះដែរស្រុកអង្គរជុំក៏បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះដែរ ធ្វើឱ្យផ្ទះសម្បែងពលរដ្ឋជាច្រើនគ្រួសារត្រូវលិចលង់ ហើយអ្វីដែលគួរឱ្យព្រួយបារម្ភនោះមន្ទីរ ពេទ្យបង្អែកស្រុកអង្គរជុំ ជាទីកន្លែងដ៏សំខាន់សម្រា ប់ជួយសង្គ្រោះអាយុជីវិតប្រជាជនក៏បានលិចលង់ខ្លាំងស្ទើរតែលិចដល់ដំបូលអគារពេទ្យទៅហើយ ។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Srey Noch Choeurt ដែលជាអ្នកគ្រូពេទ្យម្នាក់បំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ បានបង្ហោះរូបភា ពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពទឹកកំពុងវាយលុ កចូលក្នុងបរិវេណទាំងស្រុងនៃមន្ទីរពេទ្យ ស្ទើរតែលិចក្បាលមនុស្សទៅហើយ ។ ក្នុងនោះសម្ភារ:បរិក្ខាពេទ្យត្រូវបានលើកដាក់ឱ្យផុតពីទឹក រីឯគ្រែពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលនោះក៏ត្រូវលិចល ង់អស់ដែរ ។ ស្ថានភាពក្នុងមន្ទីរពេទ្យធ្លាប់តែអ៊ូអរមានអ្នកជំងឺហូរហែរពេលនេះក៏ប្រែជាស្ងាត់ជ្រងំដែរ ពិតជាគួរឱ្យស្រណោះណាស់ ។

យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ណាមួយពីស្ថានភាពពិតប្រាកដថាលិចជម្រៅណានោះទេ និងមិនបានបញ្ជាក់ដែរថាមន្ទីរពេទ្យនៅបន្តទទួលអ្នក ជំងឺជាធម្មតាឬយ៉ាងណាឡើយ ។ មានតែសូមបួង សួងសូមឱ្យអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញឆាប់ៗ ហើយសូមឱ្យទឹកឆាប់ស្រកទៅវិញផងចុះ។ នេះជាគ្រោះធម្មជាតិ ដែលបង្កឡើងដោយព្យុះភ្លៀង​គ្មានពេលស្រាកក្នុងរយ:កាលកន្លងមក បណ្តាលឱ្យទឹកជំនន់ ហក់ឡើងលិចដល់មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ទើបថ្មីៗថ្ងៃទី២០ ខែតុលា ឆ្នាំ២០០ ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com