0

រលកទី២នៃជម្ងីកូវីដ១៩នៅកម្ពុជាបានព្យាបាលឲ្យជាសះស្បើយ១០០%ហើយគ្មានអ្នកកើតថ្មីទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹ ងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឲ្យជា សះស្បើយហើយ។ នេះជាការព្យាបាលជាអស់អ្នកជំងឺកូវីដ១៩ជាថ្មីម្តងទៀត ខណៈដែលខែឧសភា កម្ពុជា ធ្លាប់ព្យាបាលអស់អ្នកជំងឺកូវីដ១៩រួចម្តងមកហើយ។

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ចុងក្រោយគេ ដែលព្យាបា លជាសះស្បើយនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសី ហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេ ស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២ ០២០ ត្រូវបានព្យាបាលជាសះស្បើយហើយ ដោយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុ ជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៧៤ នាក់។ អ្នកជំងឺទី២៧៤ ដែលព្យាបាលជាចុងក្រោ យគេនេះ គឺជាការព្យាបាលជាសះស្បើយ(១០០%) អស់អ្នកជំងឺជាលើកទី២ហើយសម្រាប់កម្ពុជា។ កា លពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ (១០០%) អស់ម្តងរួចមកហើយ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com