0

ច្បាប់មិនថាអ្នកធំ,អ្នកតូចទេ,ឲ្យតែរកស៊ីខូចខាងរំលោភបំពានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ACUនឹងចុះចាប់មន្ត្រីពុករលួយគ្រាក់ៗនៅខេត្តមណ្ឌលគិរី២៣នាក់ត្រៀមខ្លួនទៅ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ​បានសំដែងការសាទ រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់​រាជរដ្ឋាភិបាល​ លេីពួកមន្រ្តីខិលខូចដែលឃុបឃិតគ្នាទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋយកមកធ្វេីជា​កម្មសិទ្ធិ​របស់​ខ្លួន​។ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា​ នឹងមិនអត់ឱនឲ្យមន្រ្តី​ណាទន្ទ្រានយកដីព្រៃឬធនធានជាតិនឹងទ្រព្យសម្បត្តិរបស់រដ្ឋជាដាច់ខាត​ ខណ:សម្តេចបានថ្លែងប្រកាសជាសា ធារណ:កាល​ពីកន្លងមកថ្មីៗនេះ។

ដោយសារតែ​ករណី​នេះជាប់​ពាក់ព័ន្ធ​ជាមួយមន្ត្រី​ច្រើន​នៅថ្ងៃទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចារ​លេីរបាយការណ៍របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បញ្ជូន​ទៅ​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដេីម្បី​ដឹកនាំការប្រជុំ​ និង​លេីកយោបល់មកសម្ដេចតេជោ​ ហ៊ុន​ សែន​ វិញ​។

នៅថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានសម្រេច​បង្កេីតក្រុម​ការងារ​អន្តរក្រសួង​មួយដែលមាន​ក្រសួង​មហាផ្ទៃ​ ក្រសួងរៀបចំដែនដី​នគរ​រូបនីយកម្ម​ និង​សំណង់​ ក្រសួង​បរិស្ថាន​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និង​នេសាទ​ ដែល​មាន​ឯកឧត្តម​ អង្គ​ មង្គល​ រដ្ឋលេខាធិកា​រ​ក្រសួង​មហាផ្ទៃ​ ជាប្រធាន​។ ក្រុមការងារ​អន្តរ ក្រសួង​នេះ​មានតួនាទី​ និង​ភារកិច្ច​ចុះសិក្សាស្រាវជ្រាវ​ លេីករណី​នីមួយៗ​នៃ​ការកាប់រាន​ទន្ទ្រាន​យកដី​ព្រៃដោយខុសច្បាប់​ក្នុងតំបន់​ការពារ​ធម្មជាតិ​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​។ តាម​របាយការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះថ្ងៃទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ឲ្យបានជាក់ស្ដែង​ និង​ប្រមូល​ឯកសារ​ និង​ភស្តុតាង​នានា​ពាក់ព័ន្ធ​ជា​មួយនឹងមន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​នឹងសកម្មភាពទាំងនោះ​។

ប្រភព​ច្បាស់​ការ​ពី​មន្រ្តី​ជាន់​ខ្ពស់​មួយរូប​នៅ​ក្រសួង​មហាផ្ទៃ​ បានបង្ហេីបឲ្យដឹងថា​ ពាក់ព័ន្ធ​នឹង​ការទន្ទ្រានដី​រដ្ឋយកមកធ្វេីជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ នៅ​ខេត្ត​មណ្ឌលគិរី​ យ៉ាង​ហោច​ណាស់​មានមន្ត្រី​ជាង​២០​ នាក់​ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​ ស្នេីសុំ​គោលការណ៍​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដកហូតតួនាទី​ និង​បណ្ដេញ​ចេញ​ពី​គណបក្ស​។

ប្រភព​បានបន្តថា​ យោងតាម​របាយការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ចុះថ្ងៃទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប៊ិន​ ឈិន​ បានគោរព​ស្នេីសុំ​គោលការណ៍​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានចំណាត់ការទៅលេី​មន្រ្តី​មួយចំនួន​ដូចខាងក្រោម​ ៖​

១-​ គួរសម្រួល​ភារកិច្ច​ ឯកឧត្ដម​ ស្វាយ​ សំអ៊ាង ពី​ អភិបាល​ ខេត្ត​មណ្ឌលគីរី​ ដោយហេតុថា​ ឯកឧត្ដម​មិនបាន​អនុវត្តតួនាទីនិង​ភារកិច្ច​របស់​ខ្លួន​ជាប្រធាន​គណៈបញ្ជាការឯកភាព​ខេត្តក្នុងការចាត់វិធានការចាំបាច់នានាដេីម្បីទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ឲ្យមានប្រសិទ្ធិភាព​ និង​មាន​ឯកសារ​ខ្លះ​ឯកឧត្ដម​បានចូលរួមចុះហត្ថលេខាទទួលស្គាល់​ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់​។

២-​ គួរបញ្ចប់ដំណែង​ លោក​ សេង​ សុវណ្ណារ៉ា​ ពី​ស មាជិក​គណៈកម្មការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា​ ដោយហេតុថា​ លោកបានឃុបឃិតគ្នាជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ការ​រៀប​ចំ​ឯកសារ​ជាច្រើន​ដើម្បី​យកដី​ព្រៃរបស់រដ្ឋ​ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួន​ទោះបី​ជាត្រូវ​បានដកដំណែងចេញពី​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និង​ពី​សមាជិក​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ​ ក៏លោក​នៅតែបន្តព្យាយាមស្នេីសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហេីយ​ ។

៣-​ គួរចាត់​វិធានការបញ្ចប់ដំណែង​ ឯកឧត្ដម​ ណយ​ ស្រូន​ ពី​សមាជិក​ព្រឹទ្ធសភា​ភូមិ​ភាគ​ទី​៨​ ដោយហេតុថា​ ឯកឧត្ដម​មានការ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់ដីព្រៃដោយខុសច្បាប់​ជាច្រើន​ហិកតា​។

៤-​ គួរចាត់​វិធានការបញ្ចប់ដំណែង​ លោក​ ស៊ិន ​ វ ណ្ណវុឌ្ឍ​ ពី​អភិបាល​ស្រុក​កោះញែក​ និង​ធ្វើ​ការស៊ើបអង្កេត​ និង​អនុវត្ត​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​រូប​លោក​ ដោយហេតុថា​ លោក​អភិបាល​ស្រុក​រូប​នេះ​ មានការជាប់​ពាក់ព័ន្ធ​ការកាប់រាន​ទន្ទ្រាន​យកដី​ព្រៃដោយខុសច្បាប់​ជាច្រើន​កន្លែង​ នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ និង​ជម្រកដែនសត្វព្រៃស្រែពក​ ចាប់​តាំង​ពី​លោកកាន់តំណែង​ជា​អភិបាល​ស្រុក​កែវសីមា​ រហូត​ដល់ជា​អភិបាល​ស្រុក​កោះញែក​នាពេល​បច្ចុប្បន្ន​។

៥-​ គួរចាត់​វិធានការ​បញ្ចប់​តំណែង​លោក​ សៀក​ មុន្នី​ ពី​អភិបាល​ស្រុក​អូររាំង​ ដោយហេតុថា​ លោក​អភិបាល​ស្រុក​រូប​នេះ​មានការជាប់​ពាក់ព័ន្ធ​ និង​ឃុបឃិត​គ្នា​ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ដើម្បី​យកទៅលក់និងធ្វេីកម្មសិទ្ធិដោយតម្រូវឲ្យ មេភូមិ​ មេឃុំ​ ចុះហត្ថលេខា​លេីការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់​ជាច្រើន​។

៦-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ស្រី​ ថ្វាន់​ ត្រែល​ ពី​ចៅសង្កាត់​សែន​មនោរម្យ​ ស្រុក​អូររាំង​ ដោយហេតុថា​ ចៅសង្កាត់​រូបនេះ​តែងតែ​ចុះហត្ថ លេខា​ដឹងឮលេីការលក់ដូរដីព្រៃដោយខុសច្បាប់​ និង​ធ្វើ​លិខិត​បញ្ជាក់​ផ្សេងៗ​ជាមួយឈ្មោះ​ ញ៉ាង​ ម្យក់​ មេភូមិ​ ពូហ្សាម​ ទោះបីមានការណែនាំ​ និង​ព្រមាន​ជាច្រើន​ដង​។

៧-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ប៊ុត​ សំអែល​ ពី​ឃុំ​ស្រែខ្ទុម​ ព្រោះហេតុថា​ មេឃុំ​រូបនេះ​ មានការចូលរួមឃុបឃិតរៀបចំផែនការផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ​ ពិសេស​បានចូលរួមញុះញង់ប្រជាពលរដ្ឋឲ្យតវ៉ា​ទាមទារ​និង​កាន់​កាប់​ដី​ព្រៃដោយខុសច្បាប់​។

៨-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ពឿប​ ពេ​ មេឃុំ​ ស្រៃព្រះ​ ដោយហេតុថា​ មេឃុំ​រូបនេះ​ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍​ ដោយមានការចាត់ចែងពីថ្នាក់ខេត្ត​ និង​បង្ករការងាយស្រួលឲ្យមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់​ និង​បែងចែក​ដីព្រៃ​យ៉ាង​អនាធិបតេយ្យ​ឲ្យប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​ដោយមិនខ្លាចញញេីតច្បាប់ឡេីយ​។ មេឃុំ​រូបនេះ​ បានឃុបឃិតជាមួយ​អតីត​អភិបាល​ស្រុក​កែវសីមា​ លោក​ ស៊ិន ​វណ្ណវុឌ្ឍ​ និង​លោក​ សុខ​ សេរា​ បេីកដៃឲ្យមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់​។

៩-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ សុខ​ សេរា​ ពី​នាយករងរដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី​ ដោយហេតុថា​ រូប​លោក​ជាអ្នកសម្របសម្រួល​ការងារ​ និង​ប្រេីប្រាស់​រូបភាព​ស្នេីសុំ​ដីសម្បទានសង្គមកិច្ច​ដែល​បង្ករឲ្យមានការកាប់រាន​ទន្ទ្រាន​ដីព្រៃ​ដោយខុសច្បាប់ក្នុងតំបន់ការពារ​ធម្មជាតិ​យកទៅលក់ឲ្យឈ្មួញ​ជាបន្តបន្ទាប់​។

១០-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​លោក​ ថាន​ ប៊ុន​ធឿន​ ពី​មេបញ្ជាការ​សឹករងស្រុកកោះញែក​ ដោ យសារតែតាម​ភរិយា​របស់​ខ្លួន​ឈ្មោះ​ ខេង​ សុខនី​ បានទិញដី​ជាច្រើន​ហិកតា​ពី​ប្រជាពលរដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​។

១១-​ គួរចាត់វិធានការ​បញ្ចប់​តំណែង​ ឧត្ដមសេនីយ៍​ ជេត​ ហ៊ាង​ មេបញ្ជាការ​រង​កងឯកភាពស្ថាបនាថ្នល់លេខ​៧១៦​ ជាប្រធាន​ការដ្ឋាន​ខ្សែ​ក្រវាត់​ព្រំដែន​ និង​ នាយទាហាន​ នាយទាហាន​រង​ចំនួន​ ១២​ រូប​ទៀត​ ដែល​បាន​ប្រេីប្រាស់​តួនាទី​បេសកកម្ម​ និង​គ្រឿង ចក្រ​របស់​អង្គភាព​ធ្វើ​សកម្មភាព​កាប់​រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់​តាមដងផ្លូវ​ក្រវាត់​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ស្រែខ្ទុម​ ស្រុក​កែវសីមា​ ខេត្ត​មណ្ឌល​គិរី​។ (បូកសរុបចំនួន២៣នាក់)៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com