0

ថ្លើមធំណាស់កាស៊ីណូអន្លុងជ្រៃ បើកដៃឱ្យពលរដ្ឋខ្មែចូលលេងល្បែងស៊ីសង គឺជាទង្វើផ្ទុយទាំងស្រុងនឹងគោលការណ៍របស់រាជរដ្ឋាភិបាលនៃកម្ពុជា

 

ខេត្តត្បូងឃ្មុំ៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ បានធ្វើការហាមប្រាម​មិនឱ្យប្រជាពលរដ្ឋ​លេងល្បែងស៊ីសងគ្រប់ប្រភេទ​ ជាពិសេស​ប្រជាពលរដ្ឋខ្មែរត្រូវតែហាមឃាត់​ជាដាច់ខាត គឺមិនអនុញ្ញាតឱ្យចូលទៅលេងល្បែងនៅក្នុងកាស៊ីណូនោះទេ ស​ម្តេចតេជោ បានស្នើសុំ​ឱ្យ​បងប្អូនប្រជាពលរដ្ឋទាំង​អស់​កុំលេងល្បែងស៊ី​សង​ឱ្យសោះ ព្រោះវាគ្មានកំណើតទេ ​ដែលធ្វើឱ្យខាតបង់លុយកាក់​ ទ្រព្យសម្ប ត្តិ​ដែលខំរកបានយ៉ាងលំបាក​ គឺសូមឱ្យ​ចេះទុកដាក់ថែរក្សាការពារ​ដោយប្រុងប្រយ័ត្នជានិច្ច​។

បើយោងតាមច្បាប់កាស៊ីណូ គឺអនុញ្ញាតឱ្យតែជនបរទេសទេ ទើបអាចចូលលេងបាន ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីយកពន្ធប្រមូលថវិកាចូលរដ្ឋ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួននៅមិនទាន់អនុវត្តន៍បាននៅឡើយ មិនតែប៉ុណ្ណោះ បានបណ្ដែតបណ្ដោយឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូបានដោយសេរី ជាក់ស្តែងគឺទីតាំងកាស៊ីណូអន្លុងជ្រៃនេះតែម្តង ហាក់ដូចជាកំពុងផ្គើននឹងបទបញ្ជារបស់សម្តេចតេ ជោនាយករដ្ឋមន្ត្រីទៅវិញ។

តាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា កាស៊ីអន្លុងជ្រៃ មានល្បែងស៊ីសង ជល់មាន់ បៀរ អាប៉ោង យូ គី តៃស្រុីវ បានបើកលេងយ៉ាងចំហរជាលក្ខណៈទ្រង់ទ្រាយធំ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសំបូរទៅដោយពលរដ្ឋខ្មែរជាច្រើនចូលលេងយ៉ាងកុះករ ដោយមិនមានការភ័យខ្លាចចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះឡើយ។

ប្រភពបន្តថា ជារៀងរាល់ថ្ងៃមានរថយន្តនឹងម៉ូតូជាច្រើនគ្រឿងចូលមកលេង ហាក់បីដូចជាមិនមានការភ័យខ្លាចពីការចុះបង្ក្រាបរបស់សមត្ថកិច្ចទាល់តែសោះ មិនតែប៉ុណ្ណោះពួកអ្នកញៀនល្បែងជល់មាន់មានការភ្នាល់ចាប់ពី១០០០ដុល្លារហូតដល់៥០០០ដុល្លារ សម្រាប់ថ្ងៃពិសេសគឺថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យ រីឯថ្ងៃខុសពីហ្នឹង ដើមសប្តាហ៍(ចន្ទ-សុក្រ)ចាប់ពី៥០ម៉ឺនរៀលដល់១លានទៅ២លានរៀលសម្រាប់ថ្ងៃធម្មតាអាប៉ោងមានការចាក់រាប់លានរៀលពេញហាន់តោតែម្តង។

ប្រភពប្រជាពលរដ្ឋបានឱ្យដឹងទៀតថា បើនៅតែបណ្តែតបណ្តោយឱ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយូគី អាប៉ាង បៀរ មាន់ជល់នៅក្នុងកាស៊ីណូអន្លុងជ្រៃនេះ ដោយពុំដឹងថាមានច្បាប់ ឬអត់ច្បាប់?ជាបន្តទៀត គឺពិតជាមានផលប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណ: សេចក្តីសុខ សុវត្ថិភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិឃុំជាក់ជាមិនខានឡើយ ហើយជាពិសេសនោះគឺគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។

ភាពមិនប្រក្រតីចំពោះកាស៊ីណូខាងលើនេះធ្វើឱ្យប្រជាពលរដ្ឋពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបើកកាស៊ីណូបែបអនាធិបតេយ្យ នៅតំបន់ព្រំ ដែន កម្ពុជា-វៀតណាម ដែលផ្គើននឹងបំរាមរដ្ឋាភិបាល ហើយពួកគាត់បានសំណូមពរយ៉ាងទទូចទៅលោកអធិការស្រុក និងលោកស្នងការខេត្ត និងលោកអភិបាលខេត្តត្បូងឃ្មុំ ជុំវិញករណីបងប្អូនប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូអន្លុងជ្រៃនេះ សូមឱ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នឹងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យនឹងចុះចាត់វិធានការចំពោះកាស៊ីណូខាងលើនេះផង ដើម្បីចូលរួមគាំទ្រនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

ដូច្នេះប្រសិនបើលោកអភិបាលខេត្ត និងលោកស្នងការខេត្តត្បូងឃ្មុំ ពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ? គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល អង្គភាពMSKយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕

 

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com