0

រដ្ឋបាលខេត្តកំពង់ស្ពឺចាត់វិធានការតាមច្បាប់ ចុះទៅបង្ក្រាបមេខ្យល់និងជនខិលខូចដែលទន្ទ្រានកាន់កាប់រំលោភយកដីឧទ្យានជាតិគិរីរម្យយ៉ាងអនាធិតេយ្យ ត្រូវបានសមត្ថកិច្ចរុះរើវាយកំទេចចោល

ខេត្តកំពង់ស្ពឺ​៖ កម្លាំង​ចម្រុះដឹកនាំដោយ​ ឯកឧត្ដម​ សរ​ សុពុត្រា​ អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វុី​ សំណាង​ អភិបាល​នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯក​ភាពខេត្ដ​ បានចុះពិនិត្យនិងធ្វេីការរុះរេីរបង​ព័ទ្ធ​យកដី​រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងសំណង់អនាធិបតេយ្យរបស់លោក ខៃ គឹមថុង និងបក្ខពួក នៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត​-កុសុមៈ​ (គីរីរម្យ) ស្ថិតនៅ​ចំណុចអូរកសេះ​ ឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ដែលបច្ចុប្បន្នក្រុមអនាធិបតេយ្យរបស់ លោក ខៃ គឹមថុង តែងតែលួចធ្វេីសកម្មភាពទន្ទ្រា នយកដីរដ្ឋធ្វេីជាកម្ម​សិទ្ធ ដោយមិនខ្វល់អំពីអ្វីដែលហៅថាជាផ្លូវ​ច្បាប់​នោះឡេីយ​ គឺបានគៀងគរពលរដ្ឋមួយ​ចំនួនមកពីតំបន់ឆ្ងាយនិងបានផ្ដល់លុយដោយកា​រកុហកនិងអះអាងថាធានាក្នុងការបង្រ្កាបពីសមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់នោះ នាពេលកន្លងមក ដើម្បីបង្ការទប់ស្កាត់កុំឲ្យក្លាយជាសង្គ្រាមដីធ្លីកើតឡើង ចំពោះករណីនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចុះមកពិនិត្យនិងចាត់វិធានការរដ្ឋបាលជាកំហិត ដោយធ្វើការរុះរើ របងបន្លាលួសហ៊ុំព័ទ្ធ វាយកំទេចដុតចោលខ្ទម រោងឈើ ផ្ទះនិងសំណង់ខុសច្បាប់ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

សូមជម្រាបថា ដីឧទ្យានជាតិគិរីរម្យ ដែលជាតំបន់ ទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ តែងតែរងការកាប់ទន្ទ្រានព្រៃឈើ រំលោភយកដីជាយូរឆ្នាំមកហើយ និងមានការកាប់ថ្មីៗបន្ថែមទៀត ធ្វើឲ្យភ្ញៀវទេសចរជាតិ,អន្តរជាតិ និងប្រជាពលរដ្ឋបានសំដែងការសោកស្តាយយ៉ាងខ្លាំង ដោយបានអំពាវនាវទទូចស្នើសុំឲ្យអាជ្ញាធរ និងមន្រ្តីជំនាញចាត់វិធានការតាមច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពរំលោភបំពានពីសំណាក់ជនខិលខូចក្នុងការកាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ។

ដោយអនុវត្ត​ន៍គោលការណ៍ច្បាប់​ គណៈបញ្ជាការឯក​ភាព​ខេត្ដ​ បានធ្វេី​ការរុះរេី​របងព័ទ្ធយកដី​ រោងចាំដី​ និងសំណង់​អនាធិបតេយ្យ​បាន​មួយចំនួន​ធំហើយ និងបានសំណូមពរដល់បងប្អូនប្រ​ជាពលរដ្ឋដែលត្រូវបានចាញ់បោកមេខ្យល់ញុះញង់ឲ្យចូលរួមប្រព្រឹត្ដសកម្មភាពធ្វេី​ការទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់​នៅក្នុងតំបន់ហាមឃាត់ ត្រូវ​តែ​បញ្ឍប់សកម្មភាពជាបន្ទាន់ ដោយការពិចារណាគឹតគូរ​អំពីបញ្ហាការអនុវត្តច្បាប់នាំឲ្យមានពិរុទ្ធភាព​មកលេីខ្លួននិងក្រុមគ្រួសារ​ ឯផលប្រយោជន៍​បានអ្នកដទៃ​។ ឈប់បានឈប់ទៅកុំប្រព្រឹត្តតទៅទៀត ត្រូវតែចូលរួមចំណែកថែរក្សាការពារដល់បរិស្ថាន ដែនជម្រកសត្វព្រៃ ធនធានធម្មជាតិព្រៃឈើឲ្យបាននៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយបានឃើញបានស្កាល់ និងបានសិក្សាស្វែងយល់តទៅថ្ងៃអនាគត៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com