0

ឧកញ៉ា ម៉ុង ឫទ្ធី៖ ដើម្បីបង្កើតការងារបន្ថែមជូនពលរដ្ឋ គួរតែអ្នកមានទ្រព្យសម្បត្តិ ដីធ្លីទំនេរទុកចោលរកលុយយកមកជួយអភិវឌ្ឍន៍

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ជា​ព្រឹទ្ធសមាជិកសភា និង​ជា​ពាណិជ្ជករ និង​វិនិយោគិន​ដ៏​មានឈ្មោះ​ល្បី​ម្នា​ក់នៅ​ប្រទេស​កម្ពុជា​ ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យសំខាន់ៗ ជាច្រើន​នៅក្នុង​ប្រទេស រួមមាន​វិស័យ​កសិកម្ម ទេសចរណ៍ ចំការ​ដូង​ប្រេង​និងកំពង់​ផែ​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​គ្រុប បាន​អំពាវនាវ​ដល់​បណ្តាជន​អ្នក​ដែលមាន​ដី​ទំនេរ​ទុកចោល ត្រូវ​រកលុយ​ដើម្បី​យកមក​អភិវឌ្ឍន៍​ដើម្បី​ផ្តល់ឱកាស​ការងារ​បន្ថែ​ម​ជូន​ពលរដ្ឋ។

លោក​ឧកញ៉ា​បញ្ជាក់ថា “ក្នុង​ង​ន័យ​ជួយ​បង្កើត​ការងារឲ្យដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត នៅក្នុង​ឱកាស​ដែល​ប្រទេសជាតិ​យើង​ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុងតែ​ទទួលរង​នូវ​ជម្ងឺឆ្លង​កូ​រូ​ណា​ឬហៅកូ​វីដ ១៩ ដ៏​មហា​ប្រល័យនេះ”។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិកម្ម បានឲ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ ថាខណៈដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ជា​ប្រភេទ​ដីធ្លី​ទុកចោល គួរតែ​អភិវឌ្ឍន៍​ដី​នោះ តែបើ​មិនបាន​ធ្វើ​គួរ​កុំ​បង្កើត​កំហុស និងរំខាន​ដល់​អ្នក​អភិវឌ្ឍ​ផ្សេងទៀត។

លោក​ឧកញ៉ា​ថ្លែងថា “ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​មាន ទ្រព្យ​សម្បត្តិ ដីធ្លី​ទុក​ទំនេរ​ចោល​សុំ​មេត្តា​យកប្រាក់​មក​អភិវឌ្ឍន៍​ដី​នេះ ដើម្បី​ជួយ​បង្កើត​ការងារ​បន្ថែមទៀត​ឲ្យបាន​ដល់​ប្រជាពលរដ្ឋ​យើង​បានធ្វើ តែបើ​មិន​ធ្វើ​អី​ទេ​សុំ​មេត្តា​កុំទៅ​ដើររក​រឿង នាំឲ្យរំខាន​ដល់​អ្នក​ដែល​កំពុងតែ​អភិវឌ្ឍន៍ ជាធម្មតា​អ្នកធ្វើ​តែងតែមាន​កំហុស​តិច ឬ​ច្រើន​មិនខានឡើយ”។

ជាមួយគ្នានេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​នឹង​កំពុង​ជម្រុញ​ដល់​ការអភិវឌ្ឍ តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍​របស់លោក នៅលើ​ផ្ទៃដីរ​រាប់រយ​ហិកតា​ស្ថិត នៅក្នុង​ខេត្តកំពង់ស្ពឺឲ្យបាន​ចប់​តាម​ផែនការ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខណៈ​វិស័យ​មួយ​នេះ បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺCovid -19។

លោក​ឧកញ៉ា​ថ្លែងប្រាប់ឲ្យដឹងទៀតថា “ខ្ញុំ​ចុះមក​ពិនិត្យមើល​សកម្មភាព​ការងារ​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​សែន​ជ័យ​ ដើម្បី​ជម្រុញ​លើ​គ្រប់​វិស័យ​ឲ្យឆាប់​ហើយ​រួចរាល់​ជា​ស្ថាពរ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាមួយ​រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា”៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com