0

បំបែកសំបុកបនល្បែងភ្នាល់ទឹកភ្លៀងខេត្តបាត់ដំបង សមត្ថកិច្ចចាប់បានតែវត្ថុតាង ខុសពីអ្វីដែលគណ:កម្មការបង្ក្រាបបទល្មើសឲ្យចាប់ទាំងមនុស្ស តើមេខ្លោងម៉ាស់ហ្វីយ៉ា អួន តាល់ មានខ្នងបង្អែកធំប៉ុនណាបានជាឲ្យរួចខ្លួនពីសំណាញ់ច្បាប់?

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង ស្ថិតនៅចំណុចក្រោយផ្សារ ភូ ពុយ ក្នុងភូមិចំការសំរោង២ សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាងមួយចំនួន។ក្នុងប្រតិបត្តិការចុះទៅបង្ក្រាបនេះ ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក គេហទំព័រ និងសារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនា ដើម្បីចូលរួមចំណែកថែរក្សាការពារសន្តិ សុខសង្គម និងពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចក៏បាន បញ្ជាក់ថា ក្រោមការដឹកនាំដោយ លោក​វរសេនីយ៍ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ទទួលបន្ទុផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ ប៉ូវ​ វណ្ណឌី​ ស្នងការរង​ ជំនួយការ​ផែន​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​ក្រុម​អន្តរាគមន៍​បង្ការ​ បង្ក្រាប​ដោយបានចុះបង្ក្រាបករណី​ទីតាំងលេងល្បែង​ស៊ីសង​ភ្នាល់ទឹកភ្លៀងខាងលើ។

ជាលទ្ធផលជាក់ស្តែងសមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន :សម្ភារ:កែច្នៃ (ទរទឹកភ្លៀង)មួយឈុត,វិទ្យុទាក់ទង​ចំនួន​០៦​គ្រឿង​,ឆ្នាំងសាក​វិទ្យុ ទាក់ទង​ចំនួន​០៣គ្រឿង​ ,ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សង់ សេ​១២៥​ ពណ៌​ខ្មៅ​ ចំនួន​០២​គ្រឿង​។ដោយឡែកមនុស្សវិញមិនមានការឃាត់ខ្លួននោះទេដោយសារការលេងនេះ មិនមានការស៊ីសងលុយជាក់ស្តែង និងមួយវិញទៀតល្បែងមួយនេះពិបាកក្នុងការកំណត់មុខសញ្ញា ព្រោះគេនិយាយឆ្លងឆ្លើយគ្នាតាមអាយកូមមិនអាចដាក់បន្ទុកឬតាមចាប់អ្នកលេងល្បែងនោះមកអប់រំឬដាក់ទោសបានទេ។

ប៉ុន្តែប្រជាពលរដ្ឋបានសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការបង្ក្រាបរបស់សមត្ថកិច្ចថា ជាការចាប់ខុយៗ មិនចំមនុស្សរួចដោះសារមិនមានភ័ស្តុតាងដាក់បន្ទុក ដែលការចាប់យកបានតែកាកសំណល់ល្បែងស៊ីសងបែបនេះ វាខុសពីអ្វីដែលគណ:កម្មការបង្ក្រាបបទល្មើសបានដាក់ចេញនូវវិធានការអនុវត្តន៍ច្បាប់តាមបទបញ្ជាឲ្យចាប់ទាំងមនុស្សរួមនឹងវត្ថុតាងក្នុងការដាក់បន្ទុកទៅលើជនសង្ស័យលើករណីអ្វីមួយ ដូចជាករណីសេពគ្រឿងញៀន មិនមែនចាប់យកតែថ្នាំញៀន ឯជនប្រព្រឹត្តឲ្យរួចខ្លួននោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថា ករណីមេបនល្បែងស៊ីសងខុសច្បាប់ លោក អួន តាល់ វិញពុំដឹងថាមានខ្នងបង្អែកនៅពីក្រោយធំប៉ុនណាទេ បានជាសមត្ថកិច្ចមិនហ៊ានក្របួចយកមកផ្តន្ទាទោស? ឬមួយធ្លាប់ត្រូវថ្នាំសណ្តំរបស់លោក អួន តាល់ ដែលបានចំណាយអស់រាប់សិបម៉ឺនដុល្លារ ដើម្បីបិទមាត់ដោតច្រមុះដល់មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនៅក្នុងខេត្តបាត់ដំបង នាពេលកន្លងមក បន្ទាប់ពីមានការដកតំណែចៅហ្វាយខេត្តរងកាងដីមន្ត្រីបង់ខែ…ចំណែកថៅកែល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ អួន តាល់ ក៏ត្រូវអស់យីអ៊ុននៅពេនេះ ក្រោមកណ្តាប់ដៃស្នងការរងថ្មី លោក លឹម ពុទ្ធីឡា ទើបឡើងកាន់តំណែងកំពុងបញ្ចេញស្នាដៃយ៉ាងសកម្មក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសតាមការប្តេជ្ញាចិត្តពេលទទួលភារកិច្ចពីថ្នាក់ដឹកនាំ ដើម្បីរក្សាការពារនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុត ប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅ ដោយសង្ឃឹមថា សមត្ថកិច្ចនឹងតាមចាប់មេបនឧក្រិដ្ឋជនសម្ងាត់ (mafia) អួន តាល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់និងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងភ្នាល់ទឹកភ្លៀង នៅទីតាំងខាងលើ នេះតទៅទៀតឡើយ ។

អង្គភាពសារព័ត៌មានគេហទំព័រMSKnewsយើងសូមគាំទ្រជំហរដឹកនាំការងារបង្ក្រារបស់សមត្ថកិច្ច នឹងចូលរួមកិច្ចសហប្រតិបត្តិការណ៍ជានិច្ចគ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធ និងមជ្ឈដ្ឋាននានាផ្តល់ព័ត៌មានដើម្បីផ្សព្វផ្សាយបន្តនៅពេលក្រោយទៀត៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com