0

មិនខុសពីអ្វីហៅថា “បីមិនមួយរាយការណ៍”ស្នាដៃ  អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រៃវែង មិនសរសើរមិនបានទេ គេធ្វើបានល្អណាស់ ច្បាស់ជាអាចឡើងតំណែងខ្ពស់ថែមទៀតមែនឬ?

ខេត្តព្រៃវែង៖ មហាជនដែលបានឃើញលិខិតលេខ ៣៧៧/២០២០ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសូមកោតសរសើរស្នាដៃមន្ត្រីជើងដប់ប្រសព្វក្នុងការចុះពិនិត្យឬបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិគ្រឹះមួយកន្លែងស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលពុំបានទទួលជោគជ័យ ដោយសារតែម្ចាស់ផ្ទះឈ្មោះ   អ៊ាន រឿន ហៅឧកញ៉ាខ្មៅ ឬឧកញ៉ាក្មេងរូបនេះទំនងជាមានភាពវ័យឆ្លាតជាងសមត្ថកិច្ច ទើបដឹងខ្លួនមុន ហើយផ្អាកការលេងចំពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ដែលគួរឲ្យសោកស្តាយ…! ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ចុះកាលពេលគេកំពុងណាត់គ្នាជួបជុំគ្នាបើកលេង អត់ឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យឬបង្ក្រាបឲ្យបានទាន់ពេលវេលាផង…ទាន ? ដូចនេះបើតាមសំណូមពីប្រជាពលរដ្ឋបានស្នើសុំដល់សមត្ថកិច្ច មេត្តាបើកចិត្តឲ្យទូលាយក្នុងកិច្ចសហការផងដែរ នៅពេលពួកគេកំពុងមានសកម្មភាពប្រព្រឹត្តជាក់ស្តែង សូមឲ្យមន្ត្រីនិងសមត្ថកិច្ចទាំងនោះ ដោយក្តីគោរពតាមការគួរសម គឺជួយលើកទូរស័ព្ទពេលពួកគាត់រាយការណ៍និងឆ្លើយតបវិញភ្លាមៗ ទើបអាចសក្តិសមនឹងអង្គភាពប្រតិកម្មរហ័ស ជាពិសេសសមត្ថកិច្ចគួរតែចុះល្បាតជាប់ជាប្រចាំឃ្លាំមើលឲ្យដូចភ្លៀងរលឹមតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើអនុវត្តន៍បានតាមបទបញ្ជារបស់សម្តេច គឺពិតជាល្អប្រសើរបំផុត ប្រជាពលរដ្ឋនឹងមានភាពកក់ក្តៅ ដោយសង្ឃឹមថាសមត្ថកិច្ចនឹងបញ្ឈប់មិនឲ្យកើតមានល្បែងស៊ីសងនៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃនេះតទៅទៀតឡើយ ហើយក៏ដើម្បីរក្សាការពារគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

យោងតាមលិខិតបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការនគរបាលខេត្តព្រៃវែង សូមធ្វើការបំភ្លឺ ជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នាពេលថ្មីៗនេះ យើងខ្ញុំពិនិត្យឃើញមានការបង្ហោះចែករំលែកការផ្សព្វផ្សាយបន្តគ្នាក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ក៏ដូចជាការចូលរួមអត្ថាធិប្បាយ (comments) ប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់អង្គភាព និងមន្ត្រីអនុវត្តច្បាប់ ។ បន្ទាប់ពីទទួលបានដំណឹងនេះ លោកឧត្តមសេនីយន៍ ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាឲ្យជំនាញចុះដល់ទីតាំងដែលបានផ្តល់ដោយបណ្តាញទំនាក់ទំនងសង្គមនោះ ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា នៅក្នុងបរិវេណផ្ទះវីឡារបស់ឈ្មោះ អ៊ាន រឿន ហៅឧកញ៉ាខ្មៅ ឬឧកញ៉ាក្មេង ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពុំឃើញមាន (សូមបញ្ជាក់៖ សៃវៀន : នេះតាមសំណេរក្នុងលិខិតជាពាក្យក្រៀមភាសាក្នុងការនិយាយស្តីទេ)តាមពិតនៅក្នុងសំណេរគេសរសេរថា សង្វៀនជល់មាន់ និងវង់ល្បែងស៊ីសង ដូចការចោទប្រកាន់របស់សារព័ត៌មានខ្វះវិជ្ជាជីវ:នោះទេ។ ប៉ុន្តែគួរឲ្យសរសើរផងដែរ គេចេះសរសេរវាយប្រហារសារព័ត៌មានថាខ្វះវិជ្ជាជីវ:ទាំងដែលខ្លួនគេសរសេរមិនត្រឹមត្រូវផង គ្រាន់តែពាក្យប្រើប្រាស់ក្នុងខេមរ:យានកម្មខ្មែរ។

បើតាមខ្លឹមសារនៅក្នុងលិខិតនោះ ហាក់ដូចជាចង់ទម្លាក់កំហុសឬក្នុងគោលបំណងចោទប្រកាន់ថែមទៀតថា ក្រុមអ្នកសារព័ត៌មានមួយចំនួនតូចខ្វះក្រមសីលធម៌ និងវិជ្ជាជីវ:តែងតែផលិតខ្លឹមសារព័ត៌មាន រូបភាពសកម្មភាពបង្ហោះបង្កឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ និងកេញចំណេញតាមរូបភាពផ្សេងៗ ។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល នឹងបន្តពិនិត្យធ្វើការតាមដានអនុវត្តជំនាញ ចំពោះទីតាំងខាងលើក្នុងករណីមានប្រព្រឹត្តបទល្មើស ប៉ះពាល់ដល់ផលប្រយោជន៍សាធារណ: ពិសេសមានប្រព្រឹត្តផ្ទុយពីគោលការណ៍ភូមិ ឃុំមានសុវត្ថិភាព សមត្ថកិច្ចនឹងអនុវត្តនីតិវីធីច្បាប់បង្ក្រាប ក៏ដូចជាការនាំយកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណ:ជន និងពិសេសបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវដល់សាធារណ:ជននិងបណ្តាញសង្គម(ជៀស :  ជាពាក្យខុស) ចៀសវាងការអត្ថាធិបាយ ចងក្រងខ្លឹមសារ រូបភាព សកម្មភាពបំផ្លើសការពិតជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចលភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន ៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com