0

ជនឆបោកកំពូលល្បិចត្រូវអស់លក្ខណ៍ ឈ្មោះ សោ ផាន់ណូ និងបក្ខពួកដើរលក់ដីខ្យល់់កំពុងមានចំណាត់ការរបស់តុលាការក្រុងភ្នំពេញ…!

រាជធានីភ្នំពេញ៖ បែកធ្លាយរឿងបុគ្គលបំពុលសង្គម ឈ្មោះ សោ ផាន់ណូ កំពុងតែបង្កបញ្ហាស្មុគ្រស្មាញដល់ប្រមុខរាជរដ្ឋាភិបាល លើករណីទំទាស់ដីធ្លីឲ្យកាន់តែខ្លាំងឡើង ដោយសារតែបុគ្គលឈ្មោះ សោ ផាន់ណូ និងបក្ខពួកមិនខ្លាចញញើតច្បាប់ឡើយ កាលពីកន្លងមកនៅអំឡុងឆ្នាំ២០១៤ ឈ្មោះ សោ ផាន់ណូ បាននាំគ្នាទៅទិញដីមួយក ន្លែងនៅចំណុចភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានទំហំ ៤៤៧៩១ ម៉ែត្រក្រឡា ហើយបានយកមកដាក់បញ្ចាំយកប្រាក់ពីលោក អូ យ៉ុងសឹក និងលោក លី សំអាន ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៤ រហូតមកសរុបអស់ប្រាក់ ៣១០,៦១៩$ (សាមសិបមួយម៉ឺនប្រាំមួយរយដប់ ប្រាំបួនដុល្លារអាមេរិក)។ ចំណែកឯម្ចាស់បំណុលយល់ឃើញថា ប្លង់ដីផ្ទះ និងកន្លែងផ្សេងៗ មិនគ្រប់ចំនួនលើប្រាក់កម្ចីខាងលើនោះទេ ទើបម្ចាស់បំណុលមានគោលការណ៍យ៉ាងច្បាស់លាស់ទៅលើដីចំការមួយកន្លែងនៅចណុចខាងលើ ព្រោះថាទោះជាយ៉ាងណាក៏ដោយក៏អាចកាត់យកមកលក់ដូរសងបំណុលទាំងអស់បាន ពីព្រោះតម្លៃដីនោះ បច្ចុប្បន្នតម្លៃទីផ្សារអាចកើនឡើងដល់ក្នុងមួយម៉ែត្រក្រឡា តម្លៃពី៧$-១០$ ។

ក្រោយមកទៀតម្ចាស់បំណុលយល់ឃើញថា ការជំពាក់លុយរយ:ពេលយូរឆ្នាំមកហើយ ម៉្យាងវិញទៀតកូនបំណុល ឈ្មោះ សោ ផាន់ណូ ឆបោកមិនរើសមុខ ទំនងជាដឹងខ្លួនសាងអំពើមិនល្អក៏ប្រើមធ្យោបាយភូតកុហកយកលិខិតផ្ទេរកម្មសិទ្ធិដីធ្លី (គ្មានដី) ដែលបានដាក់តម្កល់ទុកនោះថា យកទៅលក់យកប្រាក់មកសង ។ ប៉ុន្តែជនល្បិចខ្ពស់នោះ គឺយកទៅលក់ឲ្យឈ្មោះ កួន កឿន ដោយទទួលបានប្រាក់កក់ចំនួន៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក)នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ដល់ ពេលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនឆបោកឈ្មោះ សោ ផាន់ណូ បាននាំគ្នាទៅយកប្រាក់បន្ថែមចំនួន ២០០០០$(ពីរម៉ឺនដុល្លារអាមេរិក)ទៀត ដោយមិនបានសម្រេច ត្រូវបានអ្នកទិញនិងសមត្ថកិច្ចស្រុកឧត្តុង្គ រៀបចំទទួលជនល្បិចខ្ពស់នេះយ៉ាងកក់ក្តៅបំផុត រហូតដល់ឃាត់ខ្លួនសាកសួរធ្វើកំណត់ហេតុយ៉ាងច្បាស់លាស់ ឈ្មោះ សោ ផាន់ណូ ជនល្បិចខ្ពស់ដឹងខ្លួនថា ត្រូវជាប់សំណាញ់ច្បាប់ហើយ ។

បន្ទាប់ពីបានគិតគ្នារួចហើយក៏ប្រញាប់ដោះខ្លួនលែងចង់បានប្រាក់កក់បន្ថែមចំនួន ២០០០០$(ពីរម៉ឺនដុល្លារអាមេរិក)ទៀតនោះទេ ក៏បានឆ្លើយដោះខ្លួនថា បើដីនោះជាប់ពាក់ព័ន្ធជាមួយអ្នកដទៃ ខ្លួនព្រមបញ្ឈប់ធ្វើការលក់ដូរបន្តទៀត និងព្រមធ្វើកិច្ចសន្យាជាមួយអ្នកទិញ រួមទាំងព្រមសងប្រាក់ចំនួន ៥០០០$(ប្រាំពាន់ដុល្លារអាមេរិក)នៅថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២០ គ្រប់ចំនួន បើខ្លួនមិនបានសងប្រាក់វិញតាមកិច្ចសន្យា ខ្ញុំឈ្មោះ សោ ផាន់ណូ សុំទទួលទោសតាមច្បាប់ជាធរមាន។ ដោយភាគីអ្នកទិញត្រូវរងគ្រោះព្រោះទិញដីខ្យល់ពីឈ្មោះ សោ ផាន់ណូ សមត្ថកិច្ចក៏ព្រមដោះលែងឲ្យត្រឡប់ទៅវិញ ដោយទុកឲ្យជាប់ឈ្មោះជាបណ្តោះអាសន្ន (តម្កល់សំណុំរឿង)ក្រោយមកទៀតដល់ថ្ងៃសងប្រាក់វិញតាមកិច្ចសន្យា បែរជាជនល្បិចខ្ពស់មិនខ្វល់ពីអំពើខុសច្បាប់ឡើយ(អត់សង)ព្រោះខ្លួនអាងថា អត្តសញ្ញណប័ណ្ណដែលតម្កល់ទៅសមត្ថកិច្ចស្រុកឧត្តុង្គនោះ ពួកគាត់អាចធ្វើថ្មីបានមួយទៀត។

ប្រភពបែកធ្លាយរឿងអាស្រូវនោះ ធ្វើឲ្យឈ្មោះ សោ ផាន់ណូ កំពុងដើរទៅជាប់អន្ទាក់សមត្ថកិច្ចគ្រប់ជំហ៊ាននូវរាល់ទង្វើរបស់ខ្លួន ពេលនេះ សោ ផាន់ណូ ជនឆបោកដើរលក់ដីខ្យល់ ក៏កំពុងភ័យស្លន់ស្លោគេចខ្លួនដើរអោបដៃអោមជើងអ្នកមានអំណាច ហើយធុំក្លិនថា មានមេធំនៅពីក្រោយធំណាស់។ សារព័ត៌មានយើងសូមមិនបញ្ចេញឈ្មោះដោយទុកឲ្យច្បាប់ជាអ្នករកយុត្តិធម៌ឲ្យគ្រប់ជនរងគ្រោះ ដោយសារបុគ្គលជនល្បិចខ្ពស់នេះនឹងត្រូវអស់លក្ខណ៍ក្នុងថ្ងៃណាមួយ… សារព័ត៌មានយើងសង្ឃឹមថា តុលាការមិនឲ្យជនខិលខូចនិងបក្ខពួកគេចរួច ពីសំណាញ់ច្បាប់បានឡើយ។ ខណ: ពេលនេះតុលាការនៃសាលាដំបូងរាជធានីភ្នំពេញកំពុងមានចំណាត់ការទៅលើបុគ្គលឈ្មោះ សោ ផាន់ណូ ពីបទឆបោក (បញ្ចាំឯកសារគ្មានដី ) ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ម្ចាស់ដើមបណ្តឹងលោក ទឹម វណ្ណតារា វិញក្នុងពេលឆាប់ៗខាងមុខនេះ ។

សារព័ត៌មានគេហទំព័រMSKnewsយើងនឹងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការនឹងផ្សព្វផ្សាយបន្តនៅពេលក្រោយ៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com