0

សមត្ថកិច្ចអសមត្ថភាពក្នុងការទប់ស្កាត់នឹងបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់ កំពុងបើកលេងយ៉ាងរលូននៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នមានទីតាំង បើកសង្វៀនជល់មាន់ នឹងបៀរ អាប៉ោងខុសច្បាប់ដ៏ធំមួយកន្លែងបានបើកដំណើរការលេងបានយ៉ាងរលូន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជាំស្រង៉ាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយពុំមានការរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ធាននោះឡើយ ខណ:សម្តេចក្រឡាហោម ស ខេង បានប្រកាសជំហរ​ដឹកនាំ​យ៉ាងម៉ឺងម៉ាត់​ដល់មន្ត្រីន គរបាលទាំងអស់ថា បញ្ហា​ល្បែង​ស៊ីសង​ខុសច្បាប់ដែលបានលបលួចបើកលេង​និងបានបើកលេងជាចំហរនៅតាមបណ្តាមូលដ្ឋានមួយចំនួនកន្លងមកនោះដូចជា ៖ល្បែងហ្គេមជ្រកក្រោមស្លាក អុីនធើណេត អនឡាញ ដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យបិទចោលជាស្ថាពរ ហើយបើនៅតែមានបើកលេងក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនទៀត គឺអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះតាមដានត្រួតពិនិត្យនឹងដើម្បីធ្វើការបង្ក្រាបឲ្យខាងតែបាន។ ព្រោះមន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើ​ឡើង​ធ្វើ​ធំដើម្បី​តែ​អំណាចខ្លួន និងការពារ​ផលប្រយោជន៍​ខ្លួនឯង​មិន​បាច់​ឡើង​ក៏​បាន​ដែរ។

ប្រជាពលរដ្ឋបានមានការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកបរសេដ្ឋថា ជាអ្នកបើកដៃឲ្យសង្វៀនជល់មាន់និង បៀរ អាប៉ោងខុសច្បាប់មួយនេះបានដំណើរការបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះមកហាមឃាត់ឬធ្វើការបង្ក្រាបម្ដងណាសោះ ហើយប្រជាពលរដ្ឋមានការងឿងឆ្ងល់ និងដាក់ការសង្ស័យថា ទាំងលោកអភិបាល និងលោកស្នងការ រួមនឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពិភាក្សាត្រូវរ៉ូវគ្នា ជាមួយនឹងសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួនអាចបានទទួលលាភសក្ការៈប្រ ចាំខែយ៉ាងច្រើនពីម្ចាស់បនល្បែងស៊ីសងមួយនេះហើយមើលទៅ…? ជាក់ស្ដែងសង្វៀនជល់មាន់ខុសច្បាប់ ស្ថិតនៅភូមិសាស្រ្តឃុំជាំស្រង៉ាំ ស្រុកបរសេដ្ឋនេះតែម្តង។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ នេះ ទីតាំងបនល្បែងសុីសងជល់មាន់ លេងបៀរ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះ គេឃើញមានមនុស្សចូលលេងក្នុងសង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងពពាក់ពូនរាប់រយនាក់ ដោយមិនខ្លាចឆ្លងជំងឺកូវីដ ១៩នោះទេ ហើយពួកអ្នកញៀនល្បែងទាំងនោះ បាននាំ
គ្នាភ្នាល់ចាក់លុយចាប់ពី១,០០០$(មួយពាន់ដុល្លារ) ទៅដល់ ៥,០០០$(ប្រាំពាន់ដុល្លារ)ឯណោះក្នុងមួយគូៗ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភថា បើកាល ណាមានល្បែងស៊ីសងហើយ វាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម ព្រោះអីនៅពេលដែលមានល្បែងស៊ីសង ប្រជាពលរដ្ឋនៅតាមទីជនបទគឺសម្រានមិនដែលលក់ទេ ម្យ៉ាងខ្លាចចោរ លួចគោ ក្របី ម៉ូតូ និងទ្រព្យសម្បត្តិសព្វបែបយ៉ាងនៅក្នុងមូលដ្ឋានភូមិ-ឃុំ ស្រុកគ្មានសុវត្ថិភាពខាងលើនេះ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅស្រុកបរសេដ្ឋនាំគ្នាបិទភ្នែក ធ្វើមិនឃើញមិនដឹង មិនឮ ដើម្បីបើកភ្លើង ខៀវឲ្យទីតាំងបនល្បែងសុីសងមួយនេះ បើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានទៅរំខាន និង ចុះទៅហាមឃាត់ ឬចុះទៅធ្វើការបង្ក្រាបម្ដងណានោះឡើយ ? ទើបបានជាបនល្បែងស៊ីសង ជល់ មាន់ និងបៀរ អាប៉ោង ខុសច្បាប់មួយនេះបានដំណើរការលេងបានយ៉ាងគគ្រឹកគគ្រេងដូចជាមិនខ្លាចច្បាប់បន្តិច សោះឡើយ មិនតែប៉ុណ្ណោះគេបានសង្កេតឃើញ មានជើងកាងជាច្រើននាក់ផងដែរ ឈរចាំមើលគ្រប់ច្រកផ្លូវចូល ដើម្បីសម្របសម្រួល រាយការណ៍ឲ្យម្ចាស់វង់ល្បែងនៅខាងក្នុងបានដឹងនឹងដោះស្រាយ ដែលសកម្មភាពនេះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចជារៀងរាល់ថ្ងៃដូចជាកើតមានអំពើហិង្សា ឬកើតមានចោរកម្ម ចោរលួចនិងចោរប្លន់ដោយសារកើតមានល្បែងស៊ីសងខុសច្បាប់ទាំងអស់នេះតែម្តង ជាពិសេសទៀតគឺអាចឆ្លងកូវីដ១៩ បានយ៉ាងងាយបំផុតនៅក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក៏ដូចជាមហាជន បានសូមអំពាវនាវយ៉ាងទទូចឲ្យសម្តេចក្រឡាហោម ស ខេង ក៏ដូចជា សម្តេច តេជោ ហ៊ុន សែន គួរចាត់វិធានការលើចៅហ្វាយខេត្តនិងស្នងការខេត្តកំពង់ស្ពឺ ដែលអសមត្ថភាពក្នុងការបង្ក្រាបសង្វៀនជល់មាន់ បៀរ អាប៉ោងស្ថិតនៅភូមិសាស្ត្រឃុំជាំស្រង៉ាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនខ្លាចនឹងការឆ្លងកូវីដ១៩ និងប្រឆាំងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពថែមទៀតផង ។ ដូច្នេះប្រសិនបើលោកចៅហ្វា យខេត្ត និងលោកស្នងកាខេត្តកំពង់ស្ពឺពិតជាមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ? គឺត្រូវតែហ៊ានបង្ហាញជំហរដឹកនាំដោយភាពស្មោះ ត្រង់បម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមិនគួរបណ្តោយឲ្យមានល្បែងបញ្ជល់មាន់ដែលម្ចាស់សង្វៀននេះ អាងមា នខ្នងបង្អែកដ៏រឹងមាំហើយ បានជាអនុញាតឲ្យបើកលេងយ៉ាងរលូនដូចនេះ។

ជុំវិញករណីបើកសង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ី សងគ្រប់ប្រភេទ នៅទីតាំងខាងលើនេះ អង្គភាពគេហទំ ព័រMSKnewsយើងពុំអាចទំនាក់ទំនងសុំការបំភ្លឺពីភាគីពាក់ព័ន្ធណាមួយបានទេខណ:ពេ លនេះអង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានថ្មីៗបន្ថែមទៀតរៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com