ខេត្តកំពត៖ សម្តេចក្រឡាហោម ស ខេង បានប្រកាសជំហរដឹកនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលទាំងអស់ថា បញ្ហាល្បែងស៊ីសងខុសច្បាប់ដែលបា នលបលួចបើកលេងនិងបានបើកលេងជាចំហរនៅតាមបណ្តាមូលដ្ឋានមួយចំនួនកន្លងមកនោះដូចជា ៖ល្បែងហ្គេមជ្រកក្រោមស្លាក អុីនធើណេត អនឡាញ ដែលរាជរដ្ឋាភិបាលបានប្រកាសឲ្យបិទចោល ជាស្ថាពរហើយ បើនៅតែមានបើកលេងក្នុងដែនស មត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនទៀត គឺអាជ្ញាធរមានស មត្ថកិច្ចត្រូវចុះតាមដានត្រួតពិនិត្យនឹងដើម្បីធ្វើការបង្ក្រាបឲ្យខាងតែបាន។ ព្រោះមន្ត្រីមួយចំនួនគឺជាមន្ត្រីឱកាសនិយម បើឡើងធ្វើធំដើម្បីតែអំណាចខ្លួន និងការពារផលប្រយោជន៍ខ្លួនឯងមិនបាច់ឡើងក៏បានដែរ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងស៊ីសងជល់មាន់ខុសច្បាប់ស្ថិតនៅទីតាំងចល័តពីរកន្លែង សម្រាប់ប្តូរថ្ងៃគ្នាលេង គឺនៅភូមិត្រពាំងភ្លាំង និងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានបើកលេងយ៉ាងរលូន ដោយសារគេដាក់ការសង្ស័យថា លោក ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជាអ្នកអនុញ្ញាតឲ្យពួកគាត់បើកលេងដើម្បីយកលុយតុងទៅចញ្ចឹមអង្គភាពរបស់គាត់និងថ្នាក់លើរបស់គាត់ខណ:វិបត្តិសេដ្ឋកិច្ចធ្លាក់ចុះដោយសារជម្ងឺកូវីដ១៩ នេះបើតាមការអះអាងពីមេបនល្បែងនៅសង្វៀនទាំងពីរខាងលើនេះ ពេលពួកគេកំពុងជាប់ដៃរវល់ខ្លាំងក្នុងការភ្នាល់ដាក់លុយ ភ្នាល់ចាប់គូរមាន់ជល់ ចាក់អាប៉ោង លេងបៀរនិងយូគី ដែលទីតាំងល្បែងទាំងពីរកន្លែងនេះ បានបើកលេងជាយូរឆ្នាំមកហើយមិនត្រូវបានសមត្ថកិច្ចបង្ក្រាបបានម្តងណាឡើយ។
មេបនល្បែងទាំង២នាក់បានបញ្ជាក់បន្ថែមទៀតថាខ្លួនគេគ្មានសិទ្ធិអ្វីហ៊ានបើកលេងល្បែងដែលមានភ្ញៀវចូលរួមច្រើនយ៉ាងនេះនោះទេ បើគ្មានបញ្ជាពីលោក ម៉ៅ ចន្ទមធុរិទ្ធ ហើយនឹងលោកមេប៉ុស្តិ៍ព្រមទាំងលោកអធិការស្រុកផងដែរ ព្រោះពួកគាត់បានចំណាយលុយបង់ក្នុងមួយអាទិត្យ ១លានរៀលទៅ ២លានរៀល ដោយកូនចៅរបស់លោកស្នងការអះអាងថា យកទៅឲ្យថ្នាក់លើរបស់លោក រួមទាំងសមត្ថកិច្ចផ្សេងៗទៀត ជាពិសេសអ្នកធំៗ ក្នុងខេត្តកំពត និងលោកម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ទើបមេបនល្បែងដុះស្លែទាំងនេះ ទទួលបានសិទ្ធិផ្ដាច់មុខពីលោកអធិការ និងលោកមេប៉ុស្តិ៍ ផ្ទាល់តែម្តង ហើយពួកគាត់គ្រាន់តែជាអ្នកមើលការខុសត្រូវឲ្យមេៗថ្នាក់លើតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋក៏បានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនកុះករ ដោយមធ្យោបាយម៉ូតូនិងរថយន្តរាប់សិបគ្រឿង ហើយជល់ពេលគេភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភថា បើកាលណាមានល្បែងស៊ីសងហើយ វាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ឬប្រើហិង្សាជាដើម។ ព្រោះអីនៅពេលដែលមានល្បែងស៊ីសង ប្រជាពលរដ្ឋនៅតាមទីជនបទគឺសម្រានមិនដែលលក់ទេ ម្យ៉ាងខ្លាចចោរលួចគោ ក្របី ម៉ូតូ និងទ្រព្យ សម្បត្តិសព្វបែបយ៉ាងនៅក្នុងមូលដ្ឋានភូមិ-ឃុំ ស្រុកគ្មានសុវត្ថិភាពខាងលើនេះ។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំឲ្យមន្ត្រីកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបង្កការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជដ្ឋាភិបាលកម្ពុជាឲ្យខាងតែបានព្រោះការបង្កើតឲ្យមានបនល្បែងស៊ីសង ដោយមានភាពអនាធិបតេយ្យ គឺជាសកម្មភាពខុសច្បាប់របស់រាជរដ្ឋាភិបាល និងផ្ទុយពីបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ ដែលមិនខុសពីការបង្កើតឲ្យមានអំពើហឹង្សាក្នុងគ្រួសារ អំពើឃាតកម្ម ចោរលួច ចោរប្លន់ នោះឡើយ។ ដូចនេះលោក ម៉ៅ ចន្ទមធុរិទ្ធ និងលោកអធិការ ដែលជាអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពត គួរតែដកខ្លួនចេញឲ្យឆ្ងាយជាមួយបទល្មើស ហើយត្រូវតែចាត់វិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់ចំពោះវង់ល្បែងស៊ីសងដុះស្លែទាំងពីរកន្លែងខាងលើនេះ បើលោកពិតជាមាសសុទ្ធមិនខ្លាចភ្លើង គឺត្រូវបង្ហាញពីភាពស្មោះត្រង់ និងជំហរដឹកនាំម៉ឺងម៉ាត់ ដាច់ខាតកំចាត់ចោលនូវសង្វៀនជល់មាន់ បង្កប់ដោយល្បែងស៊ីសងពាលាអាវាសែរបស់ពួកជនសង្គមងងឹត ដើម្បីរក្សាការពារគោលនយោបាយ៩ចំណុចរបស់រាជរដ្ឋាភិបាល៕បឋម.