ខេត្តបាត់ដំបង ៖ សកម្មភាពបើកលេងល្បែងស៊ីសងចាក់ លុយភ្នាល់ទឹកភ្លៀង ដែលកំពុងយកមេឃធ្វើជាអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតរបស់លោក តាល់ ម្ចាស់ទីតាំង បនល្បែងថ្លើមធំមហាសែនល្មើសណាស់ហ៊ានលួចបើកលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ចំណេញលុយកប់ក្តោង(លុយវាល់បាវ)ក្នុងមួយថ្ងៃៗ ដោយអាងខ្នងបង្អែកដ៏រឹងមាំពីមន្ត្រីថ្នាក់អន្ទ្រើ សៗ បើទោះបីជាមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ស ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្តីពី”គម្លាតសុវត្ថិ ភាព” បង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺឆ្លងកូវីដ១៩នៅតាមស ហគមន៍ ជាពិសេសលោក ងួន រតន: ចៅហ្វាយខេត្តបាត់ដំបង ក៏បានដាក់ចេញនូវបម្រាមកាលពីពេលថ្មីៗកន្លងមកនេះ ប៉ុន្តែមេខ្លោងបនល្បែងទឹកភ្លៀងរបស់ឈ្មោះ តា ល់ នៅតែបន្តបើកលេងយ៉ាងរំភើយ មិនញញើតកោតខ្លា ចនឹងអំណាចលោក ងួន រតន: នោះឡើយ ដែលមហាជ នលើកឡើងថាបទបញ្ជាលោក ងួន រតន: “សាបដូចទឹកទន្លេ” ទោះជាខ្លួនបានទៅហាមឃាត់យ៉ាងណាក៏គេមិនស្តាប់មិនគោរពធ្វើតាមនោះដែរ ពីព្រោះពួកគេបានស្គាល់ចិត្តស្គាល់ថ្លើមគ្នាអស់ហើយ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧត្តុមិយម បានប្រកាសស្តីពីស្ថានភាពអាកាធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២ ០២០នេះ តទៅគឺអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្កួរតាមតំបន់ ដែលឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះបាញ់ ដោយមិនព្រឺរោមជើងក្រុមអ្នកញៀ នល្បែងភ្នាល់ទឹកភ្លៀងទាំងនោះឡើយ ជាពិសេសល្មើសនឹងបម្រាម”គម្លាតសង្គម”ដើម្បីសុវត្ថិភាពពីការឆ្លងកូវីដ ១៩ នៅតាមសហគមន៍ និងចូលរួចំណែកថែរក្សាការពារ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ទុយទៅវិញក្រុ មអ្នកញៀនល្បែងទឹកភ្លៀងដែលបានមកប្រមូលផ្តុំគ្នា ស្ថិតនៅពីរទីតាំង ១-ស្ថិតនៅចំណុចវាលស្រែ១០០ ក្នុងភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង ២- ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្បែរវត្តទួលដូនប៉ុក ភូមិអញ្ចា ញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំពុង បើកលេងយ៉ាងរលូន ក៏ព្រោះតែអ្នកម៉ៅការកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ សម្រាប់បង់សេវាឲ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នមួយចំនួននោះ ដោយបានឮគេហៅល្បែងភ្នាល់ទឹកភ្លៀងនេះថា ជាល្បែងភ្នាល់ប្រវត្តិសាស្ត្រ ចាក់លុយភ្នាល់មេឃ ដែលកំពុងតែប្រឆាំងនឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា។
ប្រភពបានឲ្យដឹងថា លោក ងួន រតន: អភិបាលខេត្តបាត់ដំបង ទំនងជាមានបារមីខ្យោយជាង លោក អួន តាល់ មេខ្លោងល្បែងទឹកភ្លៀងចែកចាយម៉ាខេ ត្តបាត់ដំបងរហូតដល់ខេត្តប៉ៃលិន តាមរលកធាតុអាកាស វិទ្យុទាក់ទងដោយមានមេសាខាចាំទទួលលុយស៊ីសងគ្នា ដែលមានដំឡើងអង់តែនចាប់សេវាសម្រប់ទាក់ទងគ្នា ទើបគេដឹងថា ថ្ងៃណាភ្លៀងនៅទីនេះ ថ្ងៃណាភ្លៀងនៅទីនោះ ច្បាស់ជាងឧតុនិមទៅទៀត បណ្តាលឲ្យអ្នកលេងមានឈ្នះ មានចាញ់រាល់លើក ហើយការបង្កើតសាខានៅតាមតំបន់ផ្សេៗនោះ ក៏ដើម្បីពង្រឹងឥទ្ធិពលអំណាចលោក អួន តាល់ ងាយស្រួលក្នុងការកើបលុយវាល់បាវក្នុងមួយថ្ងៃៗ ពីរបរអាជីកម្មទឹកភ្លៀងនារដូវវស្សានេះ ដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីការលិចលង់ផ្ទះសម្បែងនារដូវវស្សាកាន់តែខ្លាំងឡើងថែមទៀត ពីព្រោះលោក អួន តាល់ មានបារមីខ្លាំងក្នុងការបន់ស្រន់ លោក តាដំបង គ្រញូងនៅបាត់ដំបង និងលោកយាយយ៉ាតនៅប៉ៃលិន ដោយសំណែនជ្រូកខ្វៃ បន់ស្រន់ឲ្យជួយឃាត់មេឃមិនឲ្យភ្លៀងនិងជួយឲ្យមានភ្លៀងធ្លាក់មកលិចលង់តែម្តង។
ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកលោក អួន តា ល់ បានលួចបើកលេងចល័តនៅតាមទីតាំងពីរបីកន្លែងខាងលើនេះ ដោយមានខ្នងបង្អែកដ៏រឹងមាំ ព្រោះចៅហ្វាយខេត្តគ្រប់ជំនាន់មកហើយមិនដែលហ៊ានចេញមុខចុះទៅហាមឃាត់ឬបង្ក្រាបបានម្តងណាទេ ម៉្យាងទៀតទោះបីជាចៅហ្វាយខេត្តបាត់ដំប ងថ្មី លោក ងួន រតន: ខំប្រឹងបញ្ចេញស្នាដៃអភិវឌ្ឍ ន៍យ៉ាងណាក្តី ក៏មិនអាចបញ្ចញមហិទ្ធិរិទ្ធនៃអំណាចចេស្ថាបារមីផ្ចាញ់ផ្ចាលកំចាត់ចោលលោក អួន តាល់ បានឡើយ ដោយសារតែលោក អួន តាល់ មានយ័នគាតថាការពារសម្រាប់ទប់ទល់ខ្លួនយ៉ាងស្អិតរមួតជាមួយនឹងន្ត្រីគ្រាក់ៗ នៅពីក្រោយខ្នងចាំជួយសម្របសម្រួលនឹងដោះស្រាយគ្រប់ពេលវេលា ទើបលោក តាល់ មិនខ្លាចអ្វីទាំងអស់ ហើយកាន់តែបំពានលើបម្រាមនិងល្មើសច្បាប់ថែមទៀត ធ្វើ ឲ្យគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រែក្លាយជាភូមិ -ឃុំដ៏សែនទុក្ខកង្វល់គ្មានសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដោយសារកើតមានអំពើហិង្សា អំពើឃាតកម្ម លួច ឆក់ ប្លន់ អំពើបោកប្រាស់ជាដើម ។ល។
អ្នកស្រុកនិយាយថា ការបើកលេងល្បែងស៊ីសងនេះ គឺជាសត្រូវរបស់ច្បាប់ ចុះហេតុអ្វីបានជាអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបង លោក ងួន រតន: ដែលជាប្រធានគណ:បញ្ជាការឯកភាពខេត្តទាំងមូល សម្ងំស្ងៀមស្ងាត់ មិនដឹងមិនឮចំពោះស្តេចក្រាញ់ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែនៅក្នុងខេត្តរបស់ខ្លួនគ្រប់គ្រង ហើយបែរជាមិនព្រមមានចំណាត់ការចុះទៅចាប់បង្ក្រាប? បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសឲ្យបិទអាជ្ញាប័ណ្ណល្បែងស៊ីសងគ្រប់ប្រភេទតាមរយ:ម៉ាស៊ីនអេឡិចត្រូនិក អុីនធើណេត និងអនឡាញនៅទូទាំងព្រះជារាណាចក្រកម្ពុជាយើងយ៉ា ងណាក៏ដោយ បើទោះបីជាមានបទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះទៅល្បាតឃ្លាំមើលនិងបង្ក្រាបឲ្យដូចភ្លៀងរលឹម។ ប៉ុន្តែសមត្ថកិច្ចហាក់នៅសង្ងំ ស្ងៀមស្ងាត់មិនយកត្រចៀកស្តាប់ ចាប់់អារម្មណ៍ទៅនឹងបទបញ្ជាស្អីនោះឡើយ ជាក់ស្តែងបនល្បែងស៊ីសងរបស់ឈ្មោះ តាល់ ដែលជាម្ចាស់ទីតាំងភ្នាល់ទឹកភ្លៀងដ៏ធំមួយនេះ មិនត្រូវបានសមត្ថកិច្ចបង្ក្រាបបានម្តងណាទេ ដែលគេសង្ស័យថាអាចមានអ្នកធំណាមួយនៅពីក្រោយខ្នង? បានជាសម្ថកិច្ច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនហ៊ានបង្ក្រាប? ហើយបណ្តែបណ្តោយឲ្យលោក អួន តាល់ រួចខ្លួនពីសំណាញ់ច្បាប់ គឺអាចបើកលេងបានយ៉ាងរលូន នៅក្រោមក្រសែភ្នែកចៅហ្វាយខេត្ត លោក ងួន រតន: ដែលប្រជាពលរដ្ឋនាំគ្នានិយាយថា បទបញ្ជាសាបដូចទឹកទន្លេ?។
គួរកត់សំគាល់ថា ល្បែងស៊ីសងភ្នាល់ទឹកភ្លៀងនេះគេសង្កេតឃើញមានការដាក់សៃយ៉ឺន ដែលភាសាអ្នកលេងល្បែងគេហៅថា ជញ្ជីងស៊ីសងភ្នាល់ទឹកភ្លៀង ហើយគេប្រើប្រាស់វិទ្យុទាក់ទង ប្រកាសភ្នាល់គ្នាដូចធ្លាប់បានអនុវត្តរាប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងទឹកភ្លៀងរបស់លោក (តាល់) នេះនិយាយថា អ្នកលេងទឹក ភ្លៀងគេភ្នាល់គ្នាចាក់ធំៗណាស់ គឺរាប់រយ រាប់ពាន់ដុល្លារឯណោះ មានអ្នកលេងខ្លះដល់ថ្នាក់លក់ផ្ទះលេងក៏មានដែរ ដោយសារតែចាញ់នឹងការភ្នាល់នេះ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវភ្លៀង អ្នកដែលញៀនល្បែងភ្នាល់ទឹកភ្លៀងគេតែងមកជួបជុំនៅតាមហាងកាហ្វេ និងកន្លែងទីតាំងផ្ទាល់ ដើម្បីដេញថ្លៃគ្នាពីអ្នកទិញដុំ(ជាគីឡូ) គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និងលក់រាយ(ជាខាំ) ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាមចំនួនទឹកលុយអ្នកចាក់ជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះនៅទីតាំងទរទឹកភ្លៀងរបស់លោក តាល់ នោះក៏មានការលេងល្បែងជា ច្រើនប្រភេទទៀតដូចជាបៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។ល។
ជុំវិញករណីបើកលេងល្បែងស៊ីសងភ្នាល់ចាក់លុយនៅទីតាំងទឹកភ្លៀងរបស់លោក តាល់ ដែលប្រជាពលរដ្ឋបានលើកឡើងខាងលើនេះ អង្គភាពគេហទំព័រMSK news យើងពុំអាចធ្វើការទំនាក់ទំនងជាមួយលោក ងួន រតន: ដើម្បីសុំការបំភ្លឺណាមួយពីលោកបានទេខណៈពេលនេះ អង្គភាពយើងរួមសហការនឹងរង់ចាំទទួលព័ត៌មានគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕