0

សម្តេច​តេជោនាយករដ្ឋមន្ក្រី នឹងមិន​លើកលែង​ចំពោះ​មន្ត្រី​ណា​ដែល​បំពេញការងារ​មិន​បានល្អ​នោះទេ…កុំចាំអង្គុយបក់ផ្សែងក្នុងតំណែងជាចៅហ្វាយខេត្តទុកឲ្យល្បែងភ្នាល់មេឃនៅបាត់ដំបង បំផ្លាញគោលនយោបាយភូមិឃុំមានសុវត្ថិភាព

 

ខេត្តបាត់ដំបង៖ ប្រមុខ​រាជរដ្ឋាភិបាលនៃ​កម្ពុជា​សម្តេច​អគ្គមហាសេនាប​តី​តេជោ​ហ៊ុន សែន នាយ ករដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ដ៏​តឹងរឹង​ទៅ លើ​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​សកម្មភាព​ខុស ច្បាប់​ទាំងឡាយ និង​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ឲ្យខាងតែបាន​នៅតាម​បណ្តា​មូលដ្ឋាន​និមួ យៗ ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​អនុវត្តន៍​ឲ្យបាន​ជា​ដាច់ខាត។ រហូតមកដល់​ពេលនេះ ខណ​:​ការ​បង្កាទប់ស្កាត់នៃជម្ងឺឆ្លងកូវីដ ១៩ នៅតែបន្តរីករាលដាលជាសកល ហើយអាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ហាក់ដូចជាពុំបា នយកចិត្តទុកដាក់ចំពោះហានិភ័យ នឹងករណីជួប ជុំគ្នាលេងល្បែងស៊ីសង ប្រឆាំងនឹងគោលនយោបា យ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។

សម្ដេចបញ្ជាក់ថា “ខ្ញុំគិតថា រឿងយើងល្មមដល់​ពេល​ហើយ ប្រសិនបើស្អីក៏អនុសាសន៍ ចុះបើអត់អនុសាសន៍ហ្នឹង!វាងាប់អី។ ដំណែងគេឱ្យទៅ​ធ្វើហើយ ធ្វើតាមបទបញ្ជា ឬធ្វើតាមច្បាប់ ដូចជាតួនាទីអភិបាលខេត្ដ តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្រ្ដី ត្រូវបានចែងក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសក្នុងអនុក្រឹត្យ​ស្ដីពីការរៀប ចំនិងការប្រព្រឹត្ដទៅអស់ហើយ”។ ក៏ដូចជា សមត្ថកិច្ចន​គរបាលជាតិដែលមានតួនាទីជាអ្នកប្រតិបត្តិច្បាប់ ជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រ​ជាពលរដ្ឋ។

រដូវកាលចាក់លុយភ្នាល់មេឃបានមកដល់ហើយ ជារៀងរាល់ឆ្នាំ ​គេ​បានសង្កេតឃើញ​ថា ល្បែងស៊ី សង​ភ្នាល់​ទឹកភ្លៀង​របស់​លោក តាល់ ដែល​កំពុង​បើកដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​រដូវវស្សា​នេះ​ធ្វើឲ្យ​អ្នក​ញៀន​នឹង​ល្បែង​ទឹកភ្លៀង នៅ​ក្នុងខេត្តបាត់ដំបង ក៏កំពុង​ត្រូវប៉ាន់​យ៉ាង​ពេញ បន្ទុក​តែម្តង ដែល​ការ​លេងល្បែង​នេះ​បាន​ធ្វើឲ្យ​ជះ​ឥទ្ទិពល​អាក្រក់​ដល់​សង្គមជាតិ ដូចជាករណីលួច ឆក់ ប្លន់ ឃាតកម្ម អំពើហឹង្សា កើតឡើងពីល្បែង ស៊ីសង ព្រោះ​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀ ង​របស់​លោក តាល់ នេះ​គឺជា​ប្រភព​បង្កើតឲ្យមាន​បទល្មើស​នៅ​ក្នុង​ខេត្តបាត់ដំបង ដែលបានធ្វើ​ឲ្យ​រំខាន​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោ យសារ​ការបើក​លេង​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ជា​រៀ ងរាល់​ឆ្នាំ​មកហើយ​ គឺ​លេង​យ៉ាង​ចំហរ​គ្មាន​អ្វី​លាក់ បាំង​នោះឡើយ ហើយ​មិន​ដែល​មាន​ការបង្ក្រាបរ​ប ស់​អាជ្ញាធរ​និង​កំលាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង បា ន​ម្តងណា​ទេ​។​

តាមសេចក្តីរាយការណ៍ឲ្យដឹងថា បនល្បែងភ្នាល់ទឹកភ្លៀង និង បៀរ អាប៉ោង ដ៏ធំបំផុតមួយ ដែល គេស្គាល់ថា ចាក់ស្តើងស៊ីក្រាស់ប្រវាស់នឹងមេឃ នៅក្រោមការចាត់ចែងរបស់ឈ្មោះ តាល់ ភេទប្រុ ស អាយុ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងតែបើកលេងយ៉ាងគឃ្លើន ក្រោមក្រសែភ្នែក អាជ្ញាធរសង្កាត់ ក្រុង និងសមត្ថកិច្ច ខេត្តបាត់ដំបង បានមើលរំលង… តើមកពីមូលហេតុអ្វីទៅ ? ហើយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពត្រូវបានជាន់ពន្លិចដល់កម្រិតណា? បើបនល្បែងមួយនេះនៅតែបន្តវត្តមានលើទឹកដីខេត្តបាត់ដំបងនោះ ។

យ៉ាងហោចណាស់មានមនុស្សរាប់ពាន់នាក់ បានចូ លលេងយ៉ាងសប្បាយ ដោយសេរី ក្នុងមួយថ្ងៃៗ មិ នដែលឃើញ សមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងល្បែ ងភ្នាល់ទឹកភ្លៀងរបស់លោក តាល់ នេះបានម្តងណាឡើយ ដែលបញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋមាន ការងឿងឆ្ងល់ថា ចុះ​ហេតុអ្វី​បាន​ជា​ចៅហ្វាយខេត្តបាត់ដំបង លោក​ ងួន រតន: និងជាប្រធានគណ: បញ្ជាការឯកភាពខេត្តទាំងមូល បែរជា​ព្រងើយក កន្តើយ​ចំពោះ​បទបញ្ជា​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​យ៉ាង​ដូច្នេះ​អញ្ចឹង​?។

ប្រភពបានឲ្យដឹងថា បច្ចុប្បន្ន​ បនល្បែងភ្នាល់ទឹក ភ្លៀងនេះគឺមានពីរទីតាំង ១-ស្ថិតនៅចំណុចវាល ស្រែ១០០ ក្នុងភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង ២- ស្ថិតនៅចំណុចក្រោយផ្សារភូពុយ ក្បែរវត្តទួលដូនប៉ុក ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុ ងបាត់ដំបង ខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងរលូន ក៏​ព្រោះតែ​អ្នកម៉ៅការ​កាង​ល្បែងភ្នាល់​ទឹកភ្លៀ ង បាន​ចំណាយ​ប្រាក់​ក្នុង​មួយ​រដូវៗ រាប់សិប​ម៉ឺន​ដុ ល្លារ សម្រាប់​បង់​សេវា​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ស្ថាប័ន​​មួយចំនួននោះ ដោយបានឮគេហៅ​ល្បែង​ភ្នាល់​ទឹកភ្លៀង​នេះ​ថា​ ជា​ល្បែងភ្នាល់​ប្រវត្តិសាស្ត្រ ចាក់លុយភ្នាល់មេឃ ដែល​កំពុង​តែ​ប្រឆាំងនឹង​បទ បញ្ជា​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋម ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរកត់សំគាល់​ថា​ ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​នេះ​គេ​សង្កេត​ឃើញ មាន​ការដាក់​សៃយ៉ឺន ដែល​ភាសា​អ្នកលេង​ល្បែង​ គេ​ហៅ​ថា​ ជញ្ជីង​ស៊ីសង​ភ្នាល់​ទឹក ភ្លៀង ហើយ​គេ​ប្រើប្រាស់​វិទ្យុទាក់ទង ប្រកាស​ភ្នា ល់​គ្នា​ដូច​ធ្លាប់បាន​អនុវត្ត​រាប់​ឆ្នាំ​មកហើយ ដែល​ប្រ ជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីតាំង​បន​ល្បែង​ទឹកភ្លៀង​របស់​លោក (តាល់) នេះ​និយាយថា​ អ្នកលេង​ទឹក ភ្លៀង​គេ​ភ្នាល់​គ្នា​ចាក់​ធំៗ​ណាស់ គឺ​រាប់រយ​ រាប់ពាន់​ដុល្លារ​ឯណោះ មាន​អ្នកលេង​ខ្លះ​ដល់​ថ្នាក់​លក់​ផ្ទះ​លេង​ក៏មានដែរ ដោយសារ​តែ​ចាញ់​នឹង​ការ​ភ្នាល់​នេះ​ ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ដល់​រដូវ​ភ្លៀង អ្នក​ដែល​ញៀន​ល្បែងភ្នាល់​ទឹកភ្លៀង​គេ​តែង​មក​ជួបជុំ​នៅ​តាម​ហាង​កាហ្វេ​ និងកន្លែងទីតាំងផ្ទាល់ ដើម្បី​ដេ ញថ្លៃ​គ្នា​ពី​អ្នកទិញ​ដុំ​(​ជា​គីឡូ​)​ គិតតម្លៃអាចស្មើ ១០០០$ សន្មត់ស៊ីសងគ្នា ១កៅស៊ូ ឬ ១ម៉ឺនដុល្លារ និង​លក់រាយ​(​ជា​ខាំ​)​ ស្មើ១០០$ ស៊ីមួយសង១០ បាន១០០០$ គឺទៅតាម​ចំនួន​ទឹក​លុយ​អ្នក​ចាក់​ជា​រៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ​នៅ​ទីតាំង​ទរ​ទឹកភ្លៀង​របស់​លោក តាល់ នោះ​ក៏​មាន​ការ​លេងល្បែង​ជា ច្រើន​ប្រភេទ​ទៀត​ដូច ជា​បៀរ អាប៉ោង ជល់មាន់ នឹងគ្រឿងញៀន ជាដើម ។​ល​។

ទោះបី​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​ព្រមាន​ខ្លាំងៗ​ក្នុង​ការដក​តំណែង​ជា​ច្រើនលើក​ច្រើនសារ​យ៉ាង​ណា​ក៏​ដោ យ​សម្រាប់លោក​ ងួន រតន: វិញ​ហាក់ដូចជា​មិន​ខ្វ ល់ខ្វាយ​នឹងរឿងអស់តំណែងនោះឡើយ ជាពិសេ សគឺផ្គើននឹងការជិះសេះ​លែងដៃ​យ៉ាង​រំភើយ​ ដែល មហាជនដាក់ការសង្ស័យថា បានអោបក្រសោបមេ បន​ល្បែង​ទឹកភ្លៀង​ម៉ាខេត្តបាត់ដំបងនោះ​ទុកជាដំ ឡូងដុតធ្វើជាអាហារសម្រន់ គ្រាន់បានសើមមាត់សើមកខ្លះហើយ ទើប​មិន​ហ៊ាន​ចាត់វិធានការបង្ក្រា ប​មែន​ទេ​?​។​

ប្រភព​បែកធ្លាយ​បានឲ្យដឹង​ថា​ ម្ចាស់​ទីតាំង​ល្បែង ស៊ីសង​ភ្នាល់​ទឹកភ្លៀង​ដែល​គេ​មិន​ហ៊ាន​ចាត់ការ​ប ង្ក្រាប​នោះ ព្រោះ​មាន​មេ​ធំ​ម្នាក់​ឈ្មោះ​(​តាល់ )​ចាំ​បង់លុយ​ឲ្យ​មេៗ​ថ្នាក់លើ​អស់ហើយ​ គឺ​គេ​បង់​ម្តង​មួយ​រដូវ​កាល​តែម្តង​ ហេតុនេះ​ប្រជាពលរដ្ឋ​បាន​និយាយ​ចំៗ​ថា​ លោក​ ងួន រតន: ចៅហ្វាយ​ខេត្ត បាត់ដំបង បើ​គិត​ថា​ ល្បែង​មួយ​នេះ ជា​ល្បែង​ប្រឆាំ ង​នឹង​គោលនយោបាយរបស់​រាជរដ្ឋាភិបាល​ហើយ ហេតុ​ដូច​ម្តេច​បាន​ជា​មិនចេញបទបញ្ជា ឲ្យកម្លាំង សមត្ថកិច្ច​ចុះទៅបង្ក្រាប​អញ្ចឹង ? ឬ​មួយ​ទុក​សម្រា ប់​ឆ្នាំងបាយ​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​អស់​ហើយ​?។ បើ
​យ៉ាង​ដូច្នេះ​មែន​ច្បាស់​ជា​គេ​សង្ស័យថា​ លោក​ ងួន រតន: បាន​ត្រូវ​ថ្នាំ​សណ្តំ​របស់​មេបន​ល្បែង​ទឹកភ្លៀ ង​ (​លោក តាល់ )​នេះ​កំពុង​ធ្វើឲ្យ​មាន​ការលើកឡើ ង​ថា​”​ទន្សោង​គោ​ព្រៃតូច​ស៊ី​តាម​តូច​ធំ​ស៊ី​តាម​ធំ​” ដែល​អាច​ជាប់​ពាក់​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ។

ចំណែក​លោក អ៊ុច សុខុន ស្នងការ​នគរបាលខេត្ត​បាត់ដំបង កាលពីពេលថ្មីៗនេះ បានថ្លែងព្រមានធ្ងន់ៗ ថា បើ​មន្ត្រី​ណាមួយ​ដែល​អនុវត្ត​ផ្ទុយ​អំពី​គោ លការណ៍​របស់​កងក​ម្លាំ​ង​នគរបាលជាតិ យើង​អាច​ដក​តួនាទី ដក​ឋានន្តរស័ក្តិ​និង​អនុវត្ត​ទៅតាម​វិន័យ​កងកម្លាំង​នគរបាលជាតិ ។ លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ថ្លែងយ៉ាងដូច្នេះថា កងកម្លាំង​ទាំងអស់​ត្រូវឃ្លាតឲ្យឆ្ងាយ​អំពី​បញ្ហា​គ្រឿងញៀន ដោយ​មិនត្រូវយក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ជាមួយ​គ្រឿង ញៀន ឬ ដាក់​ហ៊ុន​ជាមួយ​ចោរ ឬ​ជនល្មើស​នោះទេ បើ​រកឃើញ លោក​មិន​អនុគ្រោះឲ្យ​នោះឡើយ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីបនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងដ៏ធំបំ ផុតរបស់ឈ្មោះ (តាល់)កំពុងល្បីល្បាញនៅកណ្តា លក្រុងបាត់ដំបង ចំពេលដែលប្រជាពលរដ្ឋប្រុងប្រ យ័ត្នខ្ពស់ពីការខ្លាចឆ្លងជម្ងឺកូវីដ១៩ នៅតាមសហ គមន៍ផងនោះ ក៏មានការអំពាវនាវស្នើសុំដល់អគ្គ ស្នងការនគរបាលជាតិ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រ ទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនឹងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បើសិនជាលោ កមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ មេត្តាជួយពិនិត្យនិងចាត់វិធានការបង្រាបជាបន្ទាន់ផង…! ដើម្បីពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។
អង្គភាពគេហទំព័រ MSKnews យើងពុំអាចទំនាក់ ទំនងជាមួយភាគីពាក់ព័ន្ធណាមួយបានទេ ខណ: ពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មានប ន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាននានារៀងរាល់ម៉ោងធ្វើកា រ៕

 

 

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com