0

មហាជនស្នើសុំដល់អគ្គស្នងការនគរបាលជាតិ មេត្តាចេញបទបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនមេក្លោងសង្វៀនជល់មាន់ឈ្មោះ ម៉ាប់ ក្រោយរត់គេចខ្លួនក្នុងពេលប្រតិបត្តិការបង្ក្រាប នៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ មហាជនដែលបានគាំទ្រនិងនិយ មតាមដានផេកផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើការរិះគន់ចំពោះលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ក្នុងពេលដែលលោកបានដឹកនាំកម្លាំងចុះទៅបង្ក្រាបករណីលេង ល្បែងស៊ីសងខុសច្បាប់ នៅសង្វៀនជល់មាន់មួយ កន្លែងរបស់ឈ្មោះ ម៉ាប់ ក្នុងដីឡូត៍ដ៏ធំស្កឹមស្កៃគ្មា នលេខ ស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀបll ហៅផ្លូវសេះស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ថ្មីៗនេះ ថាសមត្ថកិច្ចហាក់ដូ ចជាមានការគិតទុកជាមុន នឹងរៀបចំជើងព្រួលរួច ជាស្រេចដើម្បីចាប់ខ្លួនអ្នកការសែត ដូពាក្យចាស់ ពោលថា ខ្មោចក្នុងឲ្យដៃទើបខ្មោចក្រៅចូលទៅកា ច់បាន ដែលសកម្មភាពបែបនេះ ត្រូវបានមហាជន មើលឃើញយ៉ាងច្បាស់ក្រឡែតថា ជាការដាក់អន្ទា ក់អ្នកសារព័ត៌មានឲ្យជាប់ពាក់ព័ន្ធជាមួយក្រុមមនុ ស្សដែលជាអ្នកលេងល្បែងស៊ីសងខុសច្បាប់ ពី ព្រោះទាំងម្ចាស់សង្វៀននៅខាងក្នុងនិងកម្លាំងសម ត្ថកិច្ចនៅខាងក្រៅបានជំរុញឲ្យអ្នកសារព័ត៌មានចូ លទៅខាងក្នុងបរិវេណបនល្បែង ដើម្បីថតផ្តិតយករូបភាពនៃទីតាំងសង្វៀនជល់មាន់ភ្នាល់ដាក់លុយ លេងបៀរ អាប៉ោងទាំងអស់នោះ ហើយក៏ស្រាប់តែលោក ម៉េង វិមានតារា និងព្រះរាជអាជ្ញាបញ្ជាឲ្យ ឃាត់ខ្លួនមនុស្សទាំងអស់នៅក្នុងទីតាំងសង្វៀនជ ល់មាន់រួមនឹងអ្នកកាសែតចំនួន១៣នាក់ផងដែរ។

សូមបញ្ជាក់ថា កន្លងមកទីតាំងសង្វៀនជល់មាន់របស់ឈ្មោះ ម៉ាប់ បានបើកលេងជាយូរលង់ណាស់ មកហើយនៅក្រោយរោងចក្រក្រឡុកស៊ីម៉ង់ត៍ ក្នុង ព្រៃជាប់ត្រពាំងឈូក ក្បែររបងសួនកាណាឌីយ៉ា ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមា នជ័យ រាជធានីភ្នំពេញ ក្រោយពីមានការបង្ក្រាបជា ច្រើនលើកច្រើនសារមិនដែលចាប់បានមនុស្សសូ ម្បីតែ០១នាក់ណាឡើយ ហើយលោក ម៉ាប់ ក៏បា នមកបើកលេងនៅក្នុងដីឡូតិ៍ដ៏ធំមួយកន្លែងតាមផ្លូ វសេះសស្ថិតនៅក្នុងភូមិ-សង្កាត់ និងខណ្ឌដដែលនេះ ពេលដឹងថាកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាប បា នប្រើល្បិចស្វាស៊ីបាយលាបមាត់ពពែ ដោយបាន បើកទ្វារឲ្យអ្នកសារព័ត៌មានចូលទៅក្នុងទីតាំងស ង្វៀន ដើម្បីឲ្យសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនមនុស្សទាំងអស់នេះ ហើយពេលកម្លាំងនគរបាលចូលដ ល់ បែរជាលោក ម៉ាប់ បន្លំគេចខ្លួនរត់បាត់ស្រមោ លភ្លាមៗតែម្តង។

មហាជនដាក់ការសង្ស័យថា ការបង្ក្រាបសង្វៀនជល់មាន់ខ្នាតធំរបស់លោក មាប់ ពីសំណាក់សម្ថ កិច្ចនៃកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហាក់បីដូចជាមានគោលបំណងក្នុងការចាប់ខ្លួនអ្នកការសែត ច្រើនជាងការបង្ក្រាបបទល្មើសលើករណីប្រព្រឹត្តអំពើអនាធិតេយ្យចំពោះការលេងល្បែ ងស៊ីសងខុសច្បាប់? ចំណែកលោក មាប់ ជាម្ចាស់សង្វៀននោះ អត់ឃើញចាប់ខ្លួនទេ ហើយបណ្តែត បណ្តោយឲ្យមេក្លោងសង្វៀនជល់មាន់ឈ្មោះ ម៉ាប់ និងជើងកាងទីតាំងល្បែងមួយចំនួនទៀតឲ្យរត់គេ ចខ្លួនបាត់ក្នុងពេលប្រតិបត្តិការបង្ក្រាប ដូចនេះសួរថា តើយុត្តិធម៌ដែរឬទេ?បើតាមមហាជនលើកឡើ ងថា លោក ម៉េង វិមានតារា ធ្វើការងារតាមរបៀបបៀមពឹសព្រួសដាក់អ្នកដទៃ ហើយនេះឬជាគុំនុំ ស៊ីសាច់ហុតឈាម ដើម្បីសងសឹករបស់លោក អ ធិការ ម៉េង វិមានតារា ដែលមានអំណាចដ៏ខ្លាំងក្លា ដោយសារលោកខឹងនឹងអ្នកការសែតចេញផ្សាយក្នុងរឿងនេះមែនឬ ? ព្រោះតែកន្លងមកលោកមានស្នដៃខាងចុះទៅបង្ក្រាបខ្យល់ ដោយគ្រាន់តែវាយស្មៅបង្អើលពស់ប៉ុណ្ណោះ រួចហើយលោក ម៉ាប់ នៅ តែបន្តបើកឡើងវិញដដែលជាដែល អញ្ចឹងបើលោ ក អធិការខណ្ឌពិតជាមានសម្ថភាពបង្ក្រាបមែន សូ មចាប់ខ្លួនម្ចាស់សង្វៀន ឈ្មោះ មាប់ នោះផងទា ន…! ទើបហៅថា យុត្តិធម៌ ហើយមានសម្ថភាពក្នុ ងការបង្ក្រាបពិតមែននិងមានស្នាដៃដឹកនាំថែមទៀ តផង។

តាមរយ:មហាជនក៏ដូចជាមជ្ឈដ្ឋានប្រជាពលរដ្ឌទូទៅមានសង្ឃឹមថា ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជ ធានីភ្នំពេញ ពិតជាផ្តល់នូវភាពយុត្តិធម៌ ជួនចំពោះ អ្នកការសែតដែលត្រូវលោក ម៉េង វិមានតារា អធិ ការនគរបាលខណ្ឌមានជ័យចាប់ខ្លួននោះជាក់ជាពុំខានឡើយ ពីព្រោះ ឯកឧត្តមគឺជាថ្នាក់ដឹកនាំប្រ កបដោយគតិបណ្ឌិត មានព្រហ្មវិហារធម៌ មានសុ ភក្រ័វិនិឆ្ឆ័យ និងកត្តិយុត្តិធម៌ ច្បាស់ជាអាចធ្វើការវះកាត់ចំពោះមន្ត្រីក្រោមឱវាទ ដែលអនុវត្តន៍ច្បាប់មានភាពមិនប្រក្រតីក្នុងពេលបំពេញតួនាទី ធ្វើឲ្យ មាន​ចន្លោះប្រហោងជាឱកាសនិយមឬជាចេតនាដុ តឲ្យខ្លោចរោចឲ្យឆៅ? ដូច្នេះប្រជាពលរដ្ឋមានជំ នឿជឿជាក់ថា ឯកឧត្តមអគ្គនឹងពិនិត្យពិចារណាចំពោះករណីខាងលើនេះតាមការគួរ ជាពិសេសវិធា នការជាបន្ទាន់ក្នុងការតាមចាប់ខ្លួនមេក្លោងសង្វៀន ជល់មាន់ឈ្មោះ ម៉ាប់ ឲ្យមកទទួលទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន៕msk.

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com