0

COVID19 ៖ កម្ពុជា បានជាសះស្បើយ ១០០% ហើយក្នុងចំណោមអ្នកឆ្លង១២២នាក់ ប៉ុន្តែត្រូវបង្កើនការប្រុងប្រយ័ត្ន បន្តអនុវត្តន៍វិធានការអនាម័យសុខភាពឲ្យបានជាប់ជាប្រចាំបន្ថែមទៀត

រាជធានីភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០ ២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោ លគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣ ៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស។

បើទោះបីថាមកដល់ថ្ងៃទី១៦ ខែឧសភា មានរយ: ៣៣ ថ្ងៃ ដែលកម្ពុជារកមិនឃើញមានអ្នកកើតជំំំំំងឺកូវី១៩ ករណីថ្មី ហើយអ្នកជំងឺត្រូវបានព្យា បាលអស់យ៉ាងណាក្តី តែមន្ត្រីជំនាញក្រសួងសុខា ភិបាល និងមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានព្រមានថា កម្ពុជាមិនទាន់ឆ្លងផុតពីដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នោះឡើយ ហើយនៅតែប្រឈមចំពោះរលកនៃការរីករាលដាលនៃដំណាក់កាលទីពីរ។

ដើម្បីបន្តរក្សាស្ថានភាពដ៏ល្អប្រសើររបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល កម្ពុជាមិនទាន់ទម្លាក់ចោលនោះឡើយនូវវិធានការទាំងឡាយដែលបានដាក់ចេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវបន្តស្មារតីអនុវត្តន៍តាមវិធានទាំងឡាយដែលក្រសួងបានណែនាំ ដូចជាឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលបាញ់សម្លាប់មេរោគ ពាក់ម៉ាស់ពេលទៅកាន់ទីប្រជុំជន ពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ជាដើមនោះ។ ការពារខ្លួនយើង ការពារគ្រួសារ និងសហគមន៍យើងមិនឱ្យឆ្លងជំងឺកូវីដ១៩ គឺជាការចូលរួមចំណែកដ៏ធំធេង ជួយជាតិកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com