0

គួរដឹងទាំងអស់គ្នាថវិកា ៥%ចូលរដ្ឋ ២៥%ចូលអង្គ ភាពអធិការនិងស្នងការ,ការិយាល័យ,នាយកដ្ឋាននៃក្រសួងមហាផ្ទៃ ចំណែក ៧០% ចូលនគរបាលចរាចរណ៍ ដែលបានមកពីការផាកពិន័យ ?

រាជធានីភ្នំពេញ៖ ខណៈ​នគរបាល​​ទូទាំង​ប្រទេស​ ​ប្រកាស​​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជើង​គោក​​ ដោយ​​ពិន័យអ្នក​ល្មើស​ច្បាប់​​​មាន​​ទំហំ​ទឹក​ប្រាក់​ច្រើន​ជាង​មុន​ ទើបមាន​សាធារណៈ​មតិ​ខ្លះ​បាន​ចោទ​សួរ​ថា​ តើ​​ចំណូល​​​ថវិកា​​ផាក​ពិន័យ​ ត្រូវ​បាន​​បែង​ចែក​យ៉ាង​​​​ដូច​ម្ដេច​?​ ចូល​ថវិកា​រដ្ឋ​ទាំង​​អស់​មែន​ទេ?

​ត្រង់​ចំណុច​​នេះ​លោក​​ ហ៊ឹម យ៉ាន​​ អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «វិធាន​ការ​រឹត​បន្តឹង​ ការអនុវត្ត​ច្បាប់​ស្ដី​ពី​ចរា ចរណ៍​ផ្លូវគោក»​ ​កាល​​ពី​ថ្ងៃ​​ទី​៣០ ខែ​មេសា ឆ្នាំ២០ ២០នេះ បាន​មាន​​ប្រសាសន៍​ថា​ ថវិកា​ពិន័យ​បទ​ល្មើស​ចរាចរណ៍​​ គឺ ៧០​% ​ត្រូវ​បាន​​ផ្ដល់​ដល់​នគរ បាល​ចរាចរណ៍​, ២៥ %​ផ្តល់ដល់​អង្គភាព​ដូច​ជា​ អ ធិការ​នគរបាល​​​​​, ស្នងការដ្ឋាន​នគរបាល​,ការិយាល័ យ​នៃ​ស្នងការដ្ឋាន​​ និង​នាយកដ្ឋាន​​ ។ ចំណែក​​៥% ​ជូន​​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​។​ លោក​បាន​ថ្លែង​អំណរ​គុណ​​ដល់​ សម្តេច​តេជោ​ ហ៊ុន សែន​ ប្រ មុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​​​ផ្ដល់​​​ប្រាក់​រង្វាន់​ ​ពី​ការ​ផាក​ពិន័យ​ដល់​នគ របាល​ចរាចរណ៍​ផ្លូវ​​គោក​​ ​ពិសេស​​ចាប់​តាំង​ពី​​ធ្វើ​វិ សោធនកម្ម​ច្បាប់​ចរាចរណ៍​​ឆ្នាំ​២០១៦​មក​។

លោក​​បានឱ្យដឹង​ទៀត​​​ថា​​ គោល​​បំណង​​នៃ​ការ​រឹត​ប ន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​​គោក​​ គឺ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ការពារ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​គ្រប់​រូប​ មិន​មែន​មើល​ឃើញ​ ឬ​ចង់​បាន​ថវិកា​ពិន័យ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​ថវិកា​ពិន័យ​ត្រូវ​បាន​​ដំឡើង​​ពី​ ៣​ដង​ ​ទៅ​៥​ដង​​ ក្រោយ​ពី​មើល​ឃើញ​ថា​ ស្មារតី​នៃ​ការ​គោរព​ច្បាប់​ របស់​ប្រជាពលរដ្ឋ​​មិន​​មា ន​​ការ​ភ្ញាក់​រលឹក​​។

លោក ហុឹម យ៉ាន បានលើកឡើងយ៉ាងដូច្នេះថា “អញ្ចឹង​​ហើយ​​ ទើប​រាជរដ្ឋាភិបាល​ត្រូវ​តែ​រៀប​ចំ​​វិ សោធនកម្ម​អនុក្រឹត្យ​ ពិន័យ​នេះ​ឡើង​វិញ​​ ចេញ​ជា​អនុក្រឹត្យ​ ៣៩ ហើយ​បញ្ហា​ដំឡើង​​ប្រាក់​ពិន័យ​នេះ ​ក៏​ជា​ពិសោធន៍​សកល​មួយ​ ​នៅ​ទូទាំង​ពិភព​លោក​មាន​ប្រទេស​ខ្លះ​ គេ​ដំឡើង​ ១​ឆ្នាំ​ ១០​ដង​ ​ហើយ​ប្រទេស​ជិត​ខាង​យើង​នេះ ​យើង​​អាច​​ស្ដាប់​មើល​​អំពី​ប្រទេស​ថៃ​ ប្រទេស​វៀតណាម ​​​ក៏​គេ​រឹត​បន្តឹង​ខ្លាំង​ណាស់​ដែរ។​ អញ្ចឹង​វិធាន​ការ​រឹត​បន្តឹង​នេះ​ ​ក៏​ជា​ជំនួយ​​ដល់​ការ​កាត់​បន្ថយ​​គ្រោះថ្នាក់​ចរាចរណ៍ ​ហើ យ​ក៏​ដើម្បី​​អត្ថប្រយោជន៍​​​​ ការពារ​អាយុជីវិត ​ប្រជា ពលរដ្ឋ​យើង​ផង​ដែរ”។

លោក​បានបន្ថែម​​​​​ថា នៅ​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​កម្ពុជា​បាន​ខាតបង់ទឹកប្រាក់ប្រហែលជា ៣០០ ​ លានដុល្លារ និង​បណ្តាលឲ្យមនុស្សស្លាប់ របួស និងខូចខាតដល់ទ្រព្យសម្បត្តិជាច្រើន​ ជាពិសេស​គឺ​ធ្វើ​ឲ្យ​មនុស្ស​ពិការ​ជាច្រើន​ ដែល​បាត់​បង់​សមត្ថភា ព​ធ្វើ​ការ​ និង​រក​ចំណូល​ចិញ្ចឹម​ក្រុម​គ្រួសារ​។​ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​អ្នក​បើក​បរ​ចូល​រួមគោរព​ច្បាប់ និង​កាត់បន្ថយ​អត្រាការស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិ ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ ទើប​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ការពិភាក្សា និងរៀប​ចំ​អនុក្រឹត្យ​ថ្មី​ ដោយបង្កើន​ការ​ផាក​ពិន័យ​ឲ្យ​កាន់​តែច្រើន​ ដើ ម្បី​ឲ្យ​អ្នក​បើក​បរ​ ដែល​ល្មើស​ច្បាប់​ចូល​រួម​គោរព​ ចំ ពោះការ​អនុវត្ត​នេះ​ ដើម្បី​ចូល​រួម​ការពារ​អាយុជីវិត និង​ទ្រព្យ​សម្បត្តិ​អ្នក​​​ទាំង​អស់​គ្នា៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com