0

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរ សាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសក លលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបង្ហា ញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង សូ មចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្ត រជាតិ ទាំងអស់ដែលកំពុងបំពេញការងារ លើវិស័ យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរា ល់ឆ្នាំ។

សម្តេចតេជោ បញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសក លលោក ធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន  ធានានូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធានាឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោ យគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័ន សារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំ ណែកលើកស្ទួយ សុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនី យកម្មនៅលើសកលលោកទាំងមូល៕

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com