0

អស់មន្ទិលសង្ស័យទៀតហើយ ការបង្ហាញខ្លួនរបស់លោក គីម​ ជុងអ៊ុន គឺជាការបញ្ចប់ពាក្យចចាមអារ៉ាម…..

Tongyong May 2, 2020

ក្រោយបាត់ខ្លួនមេដឹកនាំកូរ៉េខាងជើងមួយរយ:កន្លងមក នេះ បានលេចឮពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីវះ កាត់បេះដូង, ខ្លះថាស្លាប់បាត់ទៅហើយ និងខ្លះទៀ តថាក្លាយជាមនុស្សរុក្ខ ជាតិ…. កើតមានឡើងបន្ទាប់ពីលោកបានខកខានចូលរួមក្នុងពិធីខួបកំណើតលើកទី១០៨ នៃបិតាស្ថាបនិក គីម អ៉ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។ លោក មិនដែលខកខាន ពិធីបុណ្យជាតិមួយនេះឡើយ ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច កាលពីចុង ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការ ណ៍នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២០នេះ ថា លោ កគីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងពិធីអបអរសាទរទិវាពលកម្ម១ឧសភា ដែលត្រូវបានចាត់ទុកជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលប្រហែលបីសប្តាហ៍កន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា “មេដឹកនាំកំពូលគីម ជុងអ៊ុន បានកាត់ខ្សែបូរសម្រាប់សម្ពោធរោងចក្រជី SunchonPhosphatic” ដោយលោកត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់រួមទាំងប្អូនស្រីរបស់លោក អ្នកនាង គីម យ៉ូជុង ផងដែរ។យ៉ាងណាមិញ មូលហេតុនៃ​ការ​បាត់មុខ​របស់​លោក​ជាង ២០ថ្ងៃ និង​ស្ថានភាពសុខភាពរបស់​លោកគឺមិនត្រូវបាន​រាយការណ៍​នោះ​ទេ។

សេចក្តីរាយការណ៍ពី KCNA បានឲ្យដឹងយ៉ាងដូច្នេះថា  «អ្នកចូលរួមទាំងអស់បាននាំគ្នាទះដៃ និងស្រែកហ៊ោយ៉ា ងកងរំពង ដើម្បីបង្ហាញនូវការស្វាគមន៍យ៉ាងខ្ពង់ខ្ពស់បំផុត ទៅដល់មេដឹកនាំកំពូល ដែលបាននាំមកនូវការផ្លាស់ប្តូរថ្មីមួយ»។

លោក គីម ជុងអ៊ុន ត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែ ង ហើយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំងនៅពេលលោក គីម ជុងអ៊ុន បង្ហាញខ្លួន។

រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកស ម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន ហ្វូស្វាតទិច ហ៊្វរទីលីហ្សើ(Sunchon pho sphatic Fertilizer)។ កម្មវិធីទាំងមូលត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិ ខណៈមនុស្សម្នាទូទាំងពិភពលោក ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។

គួរបញ្ជាក់ថា នៅអំឡុងពិធីបើកសម្ពោធខាងលើនេះ ប្រ មុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះទៅធ្វើការពិនិត្យដោយផ្ទាល់ នៅតាមកន្លែងសំខាន់ៗក្នុងរោងចក្រដូចជា កន្លែងកែច្នៃ វត្ថុធាតុដើម, ដំណើរការផលិតជារួម និងកន្លែងវេចខ្ចប់។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រ ម្សិលមិញនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនូវពាក្យចចាមអារ៉ាមអំពីអាយុជីវិត និងសុខភាពរបស់លោក ដែលពិភពលោកទាំងមូលចង់ដឹងជាខ្លាំង។

ជាមួយគ្នានឹងការបង្ហាញវត្តមានលោកប្រធានាធិបតីកូរ៉េខាងជើង នៅពេលត្រូវបានសួរអំពីការលាក់មុខនិងលេចមុខជាថ្មីរបស់លោកគីមក្រោយមានសេចក្ដីរាយការណ៍ ចុងក្រោយនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ចង់ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនៅឡើយទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com