ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០ ២០ កម្លាំងនគរបាលស្រុកកោះញែក បានឃាត់ខ្លួ នបុរសម្នាក់ ដែលករណីបុរសម្នាក់នេះ រំលោភកូន ស្រីបង្កើតខ្លួនហូត មានកូនត្រូវសម្រាល។ ហេតុ ការណ៍មួយនេះ ស្ថិតក្នុងភូមិ ណងប៊ួ ឃុំណងប៊ួឃី លឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ បុរសជាជនសង្ស័យ និងត្រូវជាឪពុកបង្កើត មានចិត្តតិរិច្ឆាន ដែលបានប្រព្រឹត្តអំពើដ៏លាមកនោះ ឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរ កសិករ រស់នៅចំណុចទំ នប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី។
ដោយកូនស្រី ដែលជាជនរងគ្រោះឈ្មោះ ស.ធ. យ ភេទស្រី អាយុ ១៦ឆ្នាំ យោងតាមចម្លើយសារ ភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានធ្វើស កម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការរំលោភបានសម្រេចរហូត ៩ លើក នឹងបន្តគំរាមថា សម្លាប់ ចោល បើសិនជា ហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិ របស់ខ្លួន ។
ក្រោយមក លុះពោះកាន់ប៉ោងធំឡើង ក៏ត្រូវម្ដាយ បងប្អូន សាច់ញាតិសួរនាំ ទើបនារីរងគ្រោះប្រាប់ពីដំណើររឿងថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះ ហើយក្រោយពីស្រ្តីជាម្ដាយបានស្ដាប់ការរៀបរាប់របស់កូនស្រីរួច ក៏រត់ទៅដាក់ពាក្យបណ្ដឹងឲ្យសម ត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។
សូមបញ្ជាក់ផងដែរថា នៅពេលនេះ ជនសង្ស័យត្រូវសម ត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ ប៉ុន្តែអ្វីដែលគួរឲ្យអាណិតអាសូរបំផុតនោះ គឺក្មេងស្រីជាកូនស្រីបង្កើត វ័យទើបតែ ១៦ឆ្នាំ បែរជារងកម្មពៀរ ហើយរស់នៅប្រឈមមុខជាមួ យការអាម៉ាស នៅក្នុងសង្គមយ៉ាងខ្លោចផ្សារបំផុត ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កូនស្រីបង្កើតដែ លត្រូវឪពុករំលោភនោះ នៅពេលនេះ ទារកក្នុងផ្ទៃ បានកើតមកហើយ ប៉ុន្តែមានសភាពអត់លលាដ៍ ក្បាល គ្មានម្រាមដៃ ថែមទាំងមុខមាត់ឆែប ច្រមុះ អត់ខ្ទង់….បែបនេះធ្វើឲ្យមហាជនមានក្តីក្តុកក្តួលចិត្ត អាណិតអាសូរជាពន់ពេកក្រៃ ដោយអ្នកខ្លះបា នលើកឡើងថា ឈាមជាន់ឈាម អាសូរណាស់ ។
ព្រោះតែតម្រេកតណ្ហារបស់ឪពុកតិរិច្ឆាន ទីបំផុតធ្វើកូនស្រីបង្កើត ក្លាយជាចំណីអារម្មណ៍ដ៏អាម៉ាសមួយនេះ ប្រសូតបានបុត្រហើយ ប៉ុន្តែមានលក្ខណៈសម្បត្តិ មិនគ្រប់គ្រាន់ដូចទារកដទៃ….ដោយសារទារិកាចំឡែករងនូវភាពពិការមិនដឹងមកពីមូលហេតុអ្វីឡើយ។
បន្ទុកដ៏ធ្ងន់ធ្ងរនេះធ្លាក់មកលើនាងមិនដឹងថា ជាកម្មពៀរ ពីពេលណាមកនោះទេ បានជានារីម្នាក់ត្រូវបានរងគ្រោះ ក្លាយជារឿងអាម៉ាសដ៏ឈឺចាប់នៅក្នុ ងសង្គម ព្រោះតែបុរសជាឪពុកបង្កើតម្នាក់ ដោយ សារមានតម្រេកតណ្ហាក្នុងខ្លួន បានធ្វើការចាប់រំលោភ ហើយនៅទីបំផុត បានធ្វើឲ្យក្មេងស្រីជាកូន បង្កើតមានផ្ទៃពោះ រហូតនៅពេលនេះ បានប្រសូតទារកហើយ ប៉ុន្តែទារិការបស់ក្មេងស្រីនេះ លក្ខណៈ សម្បត្តិគឺមិនបានគ្រប់គ្រាន់ដូចទារកដទៃទេ។
នេះជារឿងរ៉ាវមួយនៅក្នុងសង្គម ដែលមហាជនទាំ ងអស់មិនចង់ឃើញ និងស្អប់ខ្ពើមបំផុត ហើយសង្ឃឹមថា ករណីបែបនេះ កុំឲ្យកើតមាននៅលើទឹកដីសុវណ្ណភូមិយើងទៀត ៕