0

ឈាមស្រែកស្បែកហៅបុរសប៉ុនប៉ងរំលោភសម្លាប់ចាប់បានហើយ ក្រោយប្រទះឃើញនារីរោងចក្រដេកស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣:០០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មដ៏គួរឲ្យរន្ធត់និងសោកសង្រេង ពេកក្រៃបង្កឡើងដោយបុរសម្នាក់ជាជនដៃដល់ដែ លប៉ុនប៉ងរំលោភស្រ្តីកម្មការនីរោងចក្រមិនបាន សម្រេច រួចសម្លាប់បំបិទមាត់យ៉ាងសាហាវឃោរ ឃៅត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ ខ្លួនបានហេីយ។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមាន ជ័យបានប្រាប់អ្នកសារព័ត៌មាននៅព្រលប់ថ្ងៃកេីត ហេតុដដែលនេះថា បន្ទាប់ពីទទួលដំណឹងថា មាន នារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ នោះ ដោយមានការ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អ គ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធា នីភ្នំពេញ បានឈានដល់ការចាប់ខ្លួនជនសង្ស័យ។

លោក អធិការបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទ ស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងច ក្រ ស្នាក់នៅបន្ទប់ជួលខាងលើនេះ មានស្រុកកំ ណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្ត ព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់លើខ្លួនជា ច្រើនកន្លែង។

ហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលនេះ ត្រូវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះគំរាមចាប់រំលោភតែនារីជនរងគ្រោះមិ នព្រមក៏ជនសង្ស័យយកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវា យក្បាលជនរងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់តែម្ត ង។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើ ម្បីជិះគេចខ្លួនក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើ ការស្រាវជ្រាវឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេ ទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានមុខរបរកម្មករសំណង់ (ពេលឃាត់ខ្លួនមា នផ្ទុកសារធាតុញៀន)។ វត្ថុតាងចាប់យក ៖ ឆ្នាំងបា យប្រឡាក់ឈាម ចំនួន០១ , ជ្រុញប្រឡាក់ឈាម ចំនួន០១ និងកាំបិតចិតបន្លែចំនួន០១។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វង់ ភារម្យ កំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com