(ភ្នំពេញ)៖ ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេ ចបន្ទាន់មួយ ដោយកែសម្រួលថ្មី ស្តីពីការដាក់កំហិតលើ ការធ្វើដំណើរក្នុងស្រុកនៃប្រទេសកម្ពុជា។
យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុ ងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ដោយខកខានមិនបានរបស់មន្ត្រីរាជការសាធារណ: និយោជក កម្មករ-និយោជិត និងប្រជាពល រដ្ឋទូទៅ រាជរដ្ឋាភិបាល សម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរ ក្នុងប្រទេស ដែ លមានចែងក្នុងបទបញ្ជាលេខ:០២ ប.ប.ចុះថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២០ ដូចខាងក្រោម៖
ទី១- ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។
ទី២- សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំ ណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្ន ងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាម ឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត៕