0

បិទការធ្វើដំណើរប្រសើរជាងទៅជួបជុំគ្នាឆ្លងកូវីដ

(ភ្នំពេញ៖ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលពីជម្ងឺឆ្លងកូរ៉ូណា(corona virus) ឬកូវីដ១៩ (COVID19 ) ដ៏កាចសាហាវនេះ ដែលកំពុងរាតត្បាតទូទាំងសកល លោក ហើយនឹងកំពុងកើតមាននៅក្នុងប្រទេសកម្ពជាផងដែរ ទោះបីមានការព្យាបាលបានជាសះស្បើយបណ្តើ ៗក្តី ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភ ភ័យខ្លាច ចំ ពោះការរីករាលដាលនៃការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ “យើងដឹងហើយថា កូវីដស្រុកចិនរាលដាលខ្លាំង ពេលចូលឆ្នាំចិន កូវីដស្រុកខ្មែរ យើងអាចនឹងយកឈ្នះវាបាន បើគ្រប់គ្នាផ្អាក ការធ្វើដំណើរ ឬការជួបជុំគ្នាមួយរ យ:សិន”។

យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត ក្នុងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត និងពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ការហាមឃាត់ចំពោះការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជ ធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា «ដើម្បីសុវត្តិភាពរបស់ជាតិ និ ងជិវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការចេញបទបញ្ជារបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តន៍នាពេ លនេះដែរ»។

ទន្ទឹមនឹងការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖
១- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវ គោក ផ្លូវទឹក និងផ្លូវដែក។
២- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជ ការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមា នសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការ ងាររបស់ខ្លួន។
៣- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងក ម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញ ភារកិច្ចរបស់ខ្លួន។
៤- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
៥- រថយន្តពន្លត់អគ្គីភ័យ។
៦- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណ ល់។
៧- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
៨- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុ ស្ស មិនឲ្យលើសពី៤ (បួន)នាក់ សម្រាប់ករណីនីមួយៗ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគ្រប់ក្រសួង-ស្ថា ប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com