0

សង្ឃឹមថា ភារកិច្ចថ្មី លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រ សួងយុត្តិធម៌ នឹងកែប្រព័ន្ធតុលាការមិនឲ្យពុករលួ យ ជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋ…!

រាជធានីភ្នំពេញ៖ ក្នុងឱកាសចូលកាន់មុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃនេះ លោក កើត រិទ្ធ បានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោ បាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើ ម្បីពង្រឹងជំនឿទុកចិត្ត ហើយលោកសង្ឃឹមថាថ្នាក់ ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាង សកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានរំឭក អំពីកិច្ចការជាច្រើនដែលក្រសួងសម្រេចបានក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា រួមមានការកសាងច្បាប់ ការបណ្ដុះបណ្ដាលធនធា នមនុស្ស ការលើកទឹកចិត្តមន្ត្រី ការកសាងអគារក្រ សួង និងអគារតុលាការ ការកែលម្អរការផ្ដល់សេវាយុត្តិធម៌ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមិទ្ធផលជាច្រើនទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីថ្មីក៏បានមានប្រសាសន៍ថា សមិទ្ធផ លកំណែទម្រង់សំខាន់ៗជាច្រើនក្នុងវិស័យយុត្តិធម៌ ពិសេសការកសាងច្បាប់ដ៏មានសារៈសំខាន់ៗ ដូច ជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងច្បាប់សំខា ន់នានា ក្រោមការដឹកនាំរបស់លោក អង្គ វង្សវឌ្ឍនា កន្លងមក គឺជាសមិទ្ធផលដ៏ធំធេង ដែលនឹងត្រូវចារិ កទុកក្នុងប្រវត្តិសាស្ត្រនៃវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កើត រិទ្ធ ក៏បានសម្ដែងការដឹងគុណប្រកប ដោយកត្តញ្ញូតាធម៌ជូនចំពោះសម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែផ្ដល់អនុសាសន៍ដឹកនាំ បណ្ដុះបណ្ដាល តម្រង់ទិស និងផ្ដល់ឱកាសឲ្យរួមអនុវត្តការងារ ទាំងការងារបច្ចេកទេស និងនយោ បាយ នឹងលោក អង្គ វង្សវឌ្ឍនា ដែលបានផ្ដល់ឱ កាស ការណែនាំ ការតម្រង់ទិស និងការចែករំលែ កបទពិសោធន៍ ទាំងទិដ្ឋភាពការងារ នយោបាយ និងសង្គម រួមទាំងបទពិសោធន៍ជីវិត ជាប្រទីបនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថា ពិធីនេះធ្វើឡើងក្រោមវត្តមានរបស់សម្ដេចក្រឡា ហោម ស ខេង តំណាងសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅទីស្ដីការក្រសួងយុត្តិធម៌ ដោយលោក អង្គ វង្សវឌ្ឍនា ទទួលមុខតំ ណែងថ្មី ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិ សេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អង្គ វង្សវឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេ សកកម្មពិសេស បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពីធី ដោយជាកិច្ចចាប់ផ្ដើម លោកបានសម្ដែងសេច ក្ដីគាវរកិច្ចដ៏ខ្ពង់ខ្ពស់ជូនសម្ដេច និងបានជូនពរលោ ក កើត រិទ្ធ ឲ្យបំពេញភារកិច្ចបម្រើជាតិ និងប្រជាជ នប្រកបដោយភាពជោគជ័យ ក្នុងភារកិច្ចថ្មីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកទេសរដ្ឋមន្ត្រីក៏បានរំឭកអំពីសមិទ្ធផលសំខា ន់ៗដែលក្រសួងយុត្តិធម៌សម្រេចបានក្នុងរយៈពេលនៃការដឹកនាំរបស់លោក១៦ឆ្នាំមកនេះ និងថ្លែងអំ ណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចំ ពោះការខិតខំបំពេញភារកិច្ចកន្លងមក។លោកក៏ទ ទួលស្គាល់នូវចំណុចខ្វះខាតជាច្រើនទៀត ដោយសង្ឃឹមថាលោក កើត រិទ្ធ នឹងខិតខំដោះស្រាយបញ្ហាបន្ត ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com