0

ស្នងការនគរបាលរាជធានីជម្រាបដល់អធិការខណ្ឌទាំង១៤និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវមានកម្លាំង ប្រចាំការ២៤ម៉ោង/២៤ម៉ោង

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេ ត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការន គរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រ ជុំ ស្តីពីការរឹតបន្តឹងសន្តិសុខ សុវត្ថិភាព ទ្វេរដង ជូ នប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយ អំពីការបង្ការ និងការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ។ ឯកឧត្តម បានធ្វេីការសង្កត់ធ្ងន់ឲ្យក្រុមការងារព័ត៌ មាន និងប្រតិកម្មរហ័ស សមត្ថកិច្ចតាមការិយាល័ យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីការបង្ក្រាបករណីផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាការផ្សព្វផ្សាយលក់ឧបករណ៍ធ្វេីតេស្តកូវីដ ការលក់ថ្នាំព្យាបាល លក់យ័ន្តការពារ ដែលខុស ច្បាប់ ជាពិសេសគឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ។ ល ។

ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការបានធ្វេីការ ណែនាំដល់គ្រប់អង្គភាពទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យកម្លាំងតាមបណ្តាអង្គភាពឲ្យបានច្បាស់លាស់ ដេីម្បីបំពេញភារកិច្ចជូនប្រទេសជាតិ ប្រសិនបេីមានការចាំបាច់ណាមួយ ។

បន្ថែមពីលេីនេះទៀត ឯកឧត្តមស្នងការ បានធ្វេីការកោតសរសេីរដល់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបា នតាមដានខំមិន និងដោះស្រាយជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស ដោយមានការសហការគ្នាបា នយ៉ាងល្អ ជាមួយអធិការដ្ឋាននគរបាលទាំង១៤ ក៏ ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ជាពិសេសចំពោះវិធានការយ៉ាងឆាប់រហ័សនេះ ត្រូវបានប្រជា ពលរដ្ឋសាទរ ធ្វេីការកោតសរសេីរ និងអរគុណយ៉ា ងខ្លាំង ដល់សមត្ថកិច្ចដែលបានចុះដល់គោលដៅភ្លាមៗ ដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់សកម្ម ភាពផឹកសុី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់ការសម្រាករបស់អ្នកជិតខាង ។

ជាកិច្ចបញ្ចប់ឯកឧត្តម ស ថេត បានធ្វេីការសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំបម្រេីប្រជា ពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សា យដល់ប្រជាពលរដ្ឋករណីបង្កា និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខា ភិបាល ។ ឯកឧត្តម បានបញ្ជាក់ដល់លោកអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ ត្រូវមានកម្លាំងប្រ ចាំការ ២៤ម៉/២៤ម៉៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com