0

អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ចេញសេចក្តីណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ អាកុលក្លែងក្លាយ យកមកប្រើប្រាស់សម្រាប់លាង ដៃសម្អាតបង្ការមេរោគកូវិត១៩ (COVID-19)

រាជធានីភ្នំពេញ : យោងតាមសេចក្តីណែនាំស្ដីពីកា រទប់ស្កាត់ការចរាចរណ៍ ចែកចាយ និងទិញផលិត ផលអេទីលអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រើ ប្រាស់សម្រាប់លាងសម្អាតដៃបង្ការការចម្លងវីរុសកូរ៉ូណាថ្មី (COVID-19)។ ដោយសូមគោរពជូនបង ប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះផលិតផលអាល់កុលក្លែងក្លាយ (អេទីលអា ល់ក្លែងក្លាយ ឬមេតាណុល)ប្រើប្រាស់សម្រាប់លា ងសម្អាតដៃដើម្បីសម្លាប់មេរោគ​ ពិសេសវុីរុសកូរ៉ូណាថ្មី(COVID-19)

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមជូនដំណឹងដល់សាធារណជន និងប្រជាពលរ ដ្ឋទាំងអស់មេត្តាជ្រាបថា៖ ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋទាំងអស់កំពុងតែត្រូវការចាំបាច់ផលិត ផលអាល់កុលប្រើប្រាស់សម្រាប់លាងសម្អាតដៃដើ ម្បីសម្លាប់មេរោគ ពិសេសវីរុសកូរ៉ូណាថ្មី (COVID -19)យើងសង្កេតឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយនូវផលិតផលអាល់ កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់។

តាមរយៈការធ្វើអង្កេតរបស់មន្ត្រីជំនាញ និងយោងលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍​ អគ្គនាយកដ្ឋានកម្មកុងត្រូល បានរកឃើញថា អាល់កុលដែលបាននឹងកំពុងចរាចរលើទីផ្សារទាំងនោះ ភាគច្រើនគឺមិ នមែនជាប្រភេទអាល់កុលធម្មតា (អេទីល អាល់កុ ល) ដែលមានមុខងារប្រើសម្រាប់គោលបំណងលាងសម្អាតដៃបង្ការការចម្លងមេរោគទេ ប៉ុន្តែគឺជាសារធាតុមេតាណុលដែលមានបរិមាណខ្ពស់រហូត ដល់ ៨០%។ ជាទូទៅការលាងសម្អាតដៃដោយប្រើប្រាស់អាល់កុលដែលមានកម្រិតមេតាណុលខ្ពស់ដូចដែលបានរកឃើញទាំងនេះអាចជ្រាបចូលទៅក្នុងស្បែក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភា ព ជាពិសេសអាចប៉ះពាល់ដល់លទ្ធភាពនៃការមើ លឃើញរបស់ភ្នែក។ បន្ថែមលើសពីនេះ សារធាតុមេតាណុលនេះ អាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិ នបើមានការយកទៅប្រើប្រាស់លាយធ្វើជាភេសជ្ជៈគ្រឿងស្រវឹងផ្សេងៗ។

សេចក្តីដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋា នកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដល់អាជីករអ្នកលក់ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់នូវវិធានការមួយចំនួនដូចខាងក្រោ ម៖
-រាល់ការនាំចូល និងចែកចាយផលិតផលអាល់កុ លសម្រាប់ប្រើប្រាស់ត្រូវដាក់ស្លាកសញ្ញា មានប ញ្ជាក់ពីប្រភពអាស័យដ្ឋាន អ្នកចែកចាយ ឬដាក់លក់ និងមានឈ្មោះផលិតផល ព្រមទាំងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុលឱ្យបានត្រឹមត្រូវ។
-សូមប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មេត្តាកុំទិ ញផលិតផលអាល់កុលដែលគ្មានស្លាកសញ្ញា និងមិនមានបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រា ស់សម្រាប់ការលាងសម្អាតកម្ចាត់មេរោគ ឬបង្ការការចម្លងវីរុស COVID-19។

អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន ចំពោះអាជីវករណាដែលសមត្ថកិច្ចរកឃើញថាបានចរាចរ ឬដាក់លក់ផលិតផលអាល់កុលក្លែងក្លាយដូចបានរៀបរា ប់ខាងលើ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com