0

សម្តចក្រឡាហោម ស ខេង ដាក់បទបញ្ជា​ឈប់ឲ្យ​កើតមានល្បែងស៊ីសង​ជាដាច់ខាត​ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មិនយកត្រចៀក​ស្តាប់​ ទើបបណ្តែតបណ្តោយ​ឲ្យឈ្មោះ គ្រុយ បើកសង្វៀនជល់មាន់នៅស្រុក​ស្វា​យអន្ទរ​ឡើង​វិញហើយ​…!​

ខេត្តព្រៃវែង៖ រដូវកាល​ប្រកួតបក្សីកីឡា​​ចាប់ផ្ដេីមកក្រេីកពេញ​ស្រុកស្វាយអន្ទរទៀតហេីយ ក្រោយពីបានស្ងាត់ស្ងៀមមួយរយ:​ពេល​រួចមក​ មេបនល្បែង​ឈ្មោះ គ្រុយ បាននាំបក្ខ​ពួកបើកសង្វៀន​លេងល្បែ​ងសុីសងប្រជល់មាន់និងអាប៉ោងសារជាថ្មីវិញហើ​យ ខណៈ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានប្រកាសដាក់​ប​ទបញ្ជាដ៏តឹងរុឹងបំផុត​ឲ្យបញ្ឈប់​សកម្មភាព​ការលេ​ងល្បែងស៊ីសងគ្រប់ប្រភេទ​នៅក្នុងមូលដ្ឋាន​នីមួយៗ​ ដែល​សូមឲ្យ​អាជ្ញាធរមានសមត្ថកិច្ចត្រូវតែ​មានវិធានការទប់ស្កាត់​និង​បង្រ្កាបឲ្យបានជាដាច់ខាត។​

ស្រាប់តែឥឡូវនេះ​រដូវកាលថ្មី​ចាប់ផ្ដេីមមានសង្វៀនជល់មាន់និងអាប៉ោងបេីកលេងយ៉ាងសប្បាយគគ្រឹ​កគគ្រេង​ គ្មានឃើញសមត្ថកិច្ច​ណា​បានយកត្រចៀ​ក​ស្តាប់​អនុសាសន៍​របស់សម្តេច​ ស ខេង នោះឡើ​យ​ ហេីយថែមទាំង​បើកភ្លើងខៀវ​ឲ្យ ឈ្មោះ គ្រុយ មេបន​ល្បែងសុីសងភ្នាល់ខុសច្បាប់ដ៏​ធំនេះមានទី​តាំងសម្រាប់ប្តូរលេងចល័ត​មានពីរកន្លែង​,ទី១-​បើ​ក​លេងនៅភូមិតងឡង និងទី២-បើក​លេងនៅភូមិតាវិន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើ​យ​ទីតាំងទាំងពីរកន្លែងខាងលេីនេះ អាជ្ញាធរនិង​ស​​ម​ត្ថកិច្ច ហាក់​ដូចជា​មិន​មានវិធានការចុះទៅហាម​ឃាត់​ឲ្យបញ្ឈប់​ដើម្បីទប់ស្កាត់​ឬចាត់​ការ​បង្រ្កាបទាល់​តែសោះ?​ ទើបបានជា​បណ្តែត​បណ្តោយឲ្យ ឈ្មោះ គ្រុយ បើកលេងល្បែងស៊ីសង​ដោយ​សេរី​ដូចជិះសេះលែងដៃ​យ៉ាងដូច្នេះទៅវិញ​។​

តាមប្រភពបានឲ្យដឹងថា កាល​ពី​ពេលកន្លង​មក​ឈ្មោះ គ្រុយ មេបនល្បែងរូបនេះ បានធ្លាប់បើកសង្វៀន​ជល់មាន់និងអាប៉ោងដ៏​ធំមួយកន្លែងនៅ​ក្នុងមូលដ្ឋាន​នេះ ប៉ុន្តែអា​ជ្ញាធរមានសមត្ថកិច្ចបានចុះធ្វើការបង្រ្កាបរួចម្តងហើយ រួចក៏​បានផ្អាកអស់​មួយរយៈកា​ល​នេះ ហើយបងប្អូនប្រជា​ពលរដ្ឋខំតែអប​អរសាទរ​ តែមិនបាន​ប៉ុ​ន្មាន​ខ្យល់​ផងស្រា​ប់តែឥឡវ​នេះ គេ​បានឃើញ ឈ្មោះ គ្រុយ បាននាំបក្ខ​ពួកមកបេីកដំណើរការលេងសារជាថ្មីទៀតហើយ ដែ​លថ្មីៗនេះស្របពេលប្រមុខរាជរដ្ឋាភិបាលនិ​ងស​ម្ដេច​ ក្រ​ឡា​ហោ​ម​ ស ខេង​ បានដាក់បទបញ្ជាឈប់ឲ្យកើតមានល្បែងសុីសងគ្រប់ប្រភេទនៅតាម​ រាជ​ធានី ខេត្ត​ ស្រុក ខណ្ឌ ទាំងអស់​ ហើយបើនៅមានកន្លែងណាទៀត អាជ្ញាធរមានសមត្ថកិច្ចគឺ​ត្រូវ​ធ្វើ​កា​របង្រ្កាបឲ្យខាង​តែបាន។​

ដូច្នេះហើយបងប្អូនប្រជា​ពលរដ្ឋបាននាំគ្នាធ្វើការសំ​ណូម​ពរសុំ​ដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិ​បាលខេត្ត និងឯក​ឧត្តម​ឧត្តមសេនីយ៍ត្រី ព្រំ សន្ឋរ ស្នងការនគរបាលខេត្តព្រៃវែង ហើយ​និងលោកវរៈសេនីយ៍ឯក អ៊ុង ផាន អធិការនគរបា​លស្រុកស្វាយអន្ទរ រូមទាំងលោកអភិបាលស្រុកផងដែរ សូមមេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកពិនិត្យនៅទីតាំងបើកសង្វៀនជ​ល់មាន់និងអាប៉ោងដ៏​ធំទាំង​ពី​រ​កន្លែ​ង​របស់ឈ្មោះ គ្រុយ ដែល​កំពុងតែដំណើរការបើកលេងយ៉ាងភ្លូក​ទឹកភ្លូកដី​នៅភូមិ​ ឃុំខាងលើនេះ ដើម្បីនឹងមានវិធា​នការ​ទប់ស្កាត់​ចាត់​កម្លាំង​ធ្វើការបង្រ្កាបជាបន្ទាន់​ទើបអាចរក្សាបាន​នូវ​គោលនយោបាយ​ភូមិឃុំមានសុវត្ថភាព​ទាំង៩​ចំ​ណុច​របស់រាជរដ្ឋាភិបាលបានរឹង​មាំ​និង​ឲ្យកាន់តែមានប្រសិទ្ធិភាព​ថែមទៀតផង​។​

ទាក់ទិននឹងករណី​បើកសង្វៀនជល់មាន់​របស់ឈ្មោះ គ្រុយ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ​នេះ អង្គ​ភាពគេហទំព័រ MSKnews យើងពុំអាចទំនាក់​ទំន​ងជួបការបំភ្លឺពីភាគីណាមួយបាន​ទេ​នៅខណៈពេល​នេះ អង្គ​ភាពយើងនឹងរង់ចាំ​ទទួលព័ត៌មា​ន​ពីគ្រប់មជ្ឈដ្ឋាន​នានា​និងរួមកិច្ចសហប្រតិបត្តិការ​ជា​និ​ច្ច​រៀងរាល់ម៉ោងធ្វើការ​៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com