0

អត់ខ្វល់រឿងមាន​ច្បាប់អត់ច្បាប់​?មេការ​ថ្មីគ្រប់គ្រង​ កាស៊ីណូ គ្រួស ច្រករបៀងក្រសាំងជ្រុំ​ ជាប់ព្រំដែនវៀតណាម​នៅស្រុកស្វាយជ្រុំ ជ្រុះបាត់ស្លាកយីហោ​នៅតែបន្តលេង​ខណៈមន្ត្រី​និងអាជ្ញាធរ​សើមមាត់​.!

 

ខេត្ត​ស្វាយរៀង៖ ល្បីយូរហើយសង្វៀនជល់មាន់​មួយក​ន្លែង​ធ្លាប់​ជ្រកក្រោមស្លាក​កាស៊ីណូមាន​ឈ្មោះជា​អក្សរវៀតណាម​ ដែលគេទម្លាប់​ហៅ​ថាកាស៊ី​ណូគ្រួស​ ឬ​ក្រ​សាំងជ្រំ ដែល​បច្ចុប្បន្នគេសង្កេត​​ឃើញថា​ បានទម្លាក់ស្លាកយីហោ​នោះចោល​បាត់ទៅហើយ​ បន្ទាប់ពីមានការផ្លាស់ប្តូរមេការគ្រប់​គ្រង​ថ្មី​ទំនងជាមានភាពឆ្លាតវៃ​ជាងសមត្ថកិច្ច​ ទើប​នៅ​តែហ៊ានបន្ត​បើកលេង​យ៉ាងរលូន​ មិនខ្វល់ខ្វាយ​អ្វីទាំង​អស់​ ជារៀងរាល់ថ្ងៃ​គេឃើញ​ជនអន្តោប្រវេស​ន៍វៀតណាម និងប្រជាពលរដ្ឋខ្មែរចូលមកលេងល្បែ​ងប្រជល់មាន់ បៀរ​ អាប៉ោង​ យូគី​ ក្នុងកាស៊ីណូក្រសាំងជ្រុំយ៉ាងគគ្រឹកគគ្រេង ដែលគេសង្ស័យថាអ​ត់មានច្បាប់ផងនោះ?​ ហើយ​កាស៊ីណូនេះមានទីតាំង​ស្ថិត​នៅចំណុចជិតច្រករបៀង”​ គ្រួស “​ក្នុងភូមិក្រ​សាំង​ជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀ​ង។

ប្រភពបានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកលេងល្បែងជារៀងរាល់ថ្ងៃនៅក្នុងកាស៊ីណូគ្មា​ន​ស្លាក​យីហោ​មួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រវេ​សន៍វៀតណាមទាំងអស់ព្រោះថា រាល់ការចេញ​ចូ​លរបស់ពួកគេគឺមិនដែលមានលិខិតឬក្រដាស់ស្នា​មអ្វីនោះ​ឡើយ ព្រោះ​ជនជាតិវៀតណាមដែលចូលមកលេងល្បែងទាំងអស់​នេះ​ពួកគេចូលមកតាមផ្លូវ បារ៉ាស់ ខ្លះក៏មក​តាមផ្លូវកាត់ដើម្បីវាងសមត្ថកិច្ចខា​ងវៀតណាម។ប៉ុន្តែ​ក៏​មានការត្រូវដងត្រូវផ្លែគ្នាជាមួ​យសមត្ថកិច្ចខាងខ្មែរផងដែរ ព្រោះថាពេលជនអ​ន្តោប្រវេសន៍វៀតណាម ចូលមកបានបង់លុយឲ្យប៉ូលិសការពារព្រំដែនគ្រួសនេះតែម្ដង រួចក៏បន្តចូ​លមកលេងល្បែងក្នុងកាស៊ីណូនៅ​ចំណុច​ខាងលើ​ នេះ​ ដែល​មានរយៈពេលយូរ​ឆ្នាំមកហើយ។

ប្រភពបន្ត​ថា កាស៊ីណូគ្រួសនេះ គឺកាល​ពីកន្លង​ម​ក ឮ​តែ​គេថា​​មានអាជ្ញាប័ណ្ណ​ ប៉ុន្តែ​គេពុំដឹងថា​នៅមានសុពលភា​ព​ ឬ​ក៏ផុតកំណត់​នោះទេ ទើបបានជាជ្រុះបាត់​ស្លាកយីហោ​បែបនេះ​ ហើយ​ក្នុងរយ:​ពេ​លចុងក្រោយ​នេះដែរ​ គេ​បានផ្លាស់ប្តូរ​អ្នកគ្រប់គ្រង ថ្មី​ ដែល​គេសង្ស័យថា កាស៊ីណូនេះ អត់មានច្បាប់ត្រឹមត្រូវនោះទេ?​ តែអាច​បើកលេងបានដោយមានការឯកភាពពីអាជ្ញាធរនិង​មន្ត្រី ថ្នាក់ធំៗក្នុងខេត្ត​ស្វា​យរៀងហើយមើលទៅ ?បានជាកាស៊ីណូមួយនេះបើកលេងដោយរលូនតែម្ដង ទោះបី​កាស៊ីណូនេះអត់មានស្លាកយីហោឈ្មោះអ្វីក៏ដោយ​ សូម្បី​តែសំ​ណង់រឹងមាំក៏គ្មាន គឺពុំត្រូវតាមស្តង់ដាលក្ខណៈប​ច្ចេកទេសនោះឡើយ មិនតែប៉ុណ្ណោះ គេឃេីញមានជ​នជាតិខ្មែរយេីង មកចូលលេងជាច្រេីនផងដែរ ដោ​យផ្គើនទៅនឹងច្បាប់របស់ក្រសួងដែលរាជរដ្ឋាភិបា​លបានហាមឃាត់។​

តាមការ​បញ្ជាក់ពីប្រជាពលរដ្ឋ​បានឲ្យ​ដឹងទៀត​ថា ការលេងល្បែងក្នុងកាស៊ីណូខាងលើនិងករណីជន​ជាតិវៀតណាមចេញចូលទៅមកដោយគ្មានច្បាប់តាមផ្លូវវាងនេះ គឺ​ជានិតិវិធីរបស់ប៉ូលិសការពារព្រំ​ដែនគ្រួស ក្នុងការបើកភ្លើងខៀវឲ្យជនជាតិវៀត​ណាមទាំងនោះចេញចូលមកលេងល្បែងដើម្បីបា​នទទួលផលប្រយោជន៍ដាក់ហោប៉ៅ​តាមជំនាញរបស់ខ្លួន។ ចំណែក​លោក ម៉ៅ ផាន់រដ្ធនា ហៅ តូច នាយប៉ុស្តិ៍រដ្ឋបាលការពារព្រំដែន គ្រួសក៏​បាន​បង្ហើ​ប​ឲ្យដឹងថា កាស៊ីណូនេះមានឈ្មោះ លី យូគាទ ដែលជាឧត្ដមសេនីយ៍ខាងយោធាមួយរូប ដែលមា​ន កាស៊ីណូ ចំនួន២​កន្លែង​, គឺ​ទី១​: កាស៊ីណូ​សៀង​ហៃ នៅ​ស្រុកចន្រ្ទា, ទី២​: កាស៊ីណូ​ នៅច្រករបៀងគ្រួសនេះ ដោយបានផ្ទេរពីអ្នកគ្រប់​គ្រងកាលពីមុនមកបានយូរ​ឆ្នាំមកហេីយ តែ​លោកមិនដឹងថាមានអាជ្ញាប័ណ្ណ​ ត្រឹមត្រូវ ឬ​ក៏មិនមាននោះទេ ព្រោះថា សន្តិសុខនៅទីនោះមិនឲ្យពួកលោកចូលផង។​លោ​ កក៏​បានបញ្ជាក់​បន្ថែម​ទៀតថា ពួកវៀតណាម​ដែលមកលេងជល់មាន់ទាំងនោះគឺគ្មានច្បាប់ទម្លាប់​អ្វី​ទេ តែពួកគេចូលពេលព្រឹកចេញទៅវិញពេលល្ងាចបា​នជាលោកឲ្យចូលមកបែបនេះ។

ទាក់ទិននឹងករណីកាស៊ីណូ​បើកលេងយ៉ាងចំហរ​ដោយគ្មានស្លាកយីហោត្រឹមត្រូវស្ថិតនៅទីតាំងខា​ងលើនេះ ក៏មានការអំពាវនាវ​របស់ប្រជាពលរដ្ឋ​សំ​ណូមពរ​ដល់ប្រមុខរាជរដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោ​ម​ ស ខេង មេត្តាធ្វើកិច្ចអន្តរាគមន៍​ដល់​ឯកឧត្តម នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ​ ដាក់ចេញនូវ​បទបញ្ជាស្នើ​ឲ្យ​ឯកឧត្តម​ ម៉ែន វិបុល អភិបាលខេត្ត នឹងឯកឧត្តម​ កឹង ឃន ស្នងការនគរបាល​ខេត្ត​ស្វា​យរៀង ជួយចុះត្រួតពិនិត្យ​មើលកាស៊ីណូ អនាធិប​តេយ្យ​ នៅច្រក​ច្រករបៀង ក្រសាំងជ្រុំ ឃុំគ្រួស ស្រុ​ កស្វាយជ្រុំ ខេត្តស្វាយរៀងនេះផង តើមានអាជ្ញា​ប័​ណ្ណ​ត្រឹមត្រូវដែរ​ឬទេ?​ ដើម្បីទប់ស្កាត់ក្នុងការបំបាត់​ប្រាក់ពន្ធចំណូលរដ្ឋ​ពីសំណាក់ម្ចាស់កាស៊ីណូ​ប្រមូ​លលុយ​ចូលហោប៉ៅឯកជន​ដោយអាងអំណាចជិះ​លែងដៃ​បំផ្លាញគោលនយោបាយភូមិ ឃុំ​មានសុវត្ថិ​ភាព​របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​៕mskបឋម​

 

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com