0

មរណៈភាពរបស់ស្ត្រី​ជនជាតិអង់គ្លេសនៅកោះរ៉ុងបានបង្ហាញ​ពីភាពមិន្ទិលសង្ស័យហើយ…!

ខេត្តព្រះសីហនុ៖​សព​ស្ត្រី​រងគ្រោះ​ជនជាតិអង់​គ្លេស​​ឈ្មោះ​ពិតរ​ប​ស់នាងគឺ​ AMELIA LO​U​I​S​E​ វ័យ​អាយុ​២១​ឆ្នាំ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើ​កោ​សល្យវិច្ច័​យ​រក​ការពិ​ត​បាន​បញ្ជាក់​ថា​មាន​សភា​ព​រលួយខ្លះ​ទៅ​ហើយ ប៉ុន្តែ​នៅលើ​ដង​ខ្លួនសព​តាម​ការពិនិត្យយ៉ាង​យ​ក​ចិត្ត​ទុកដាក់មិន​មាន​ស្លាកស្នាមអ្វី​គួរ​ឲ្យ​កត់ស​ម្គាល់​នោះ​ទេ។ ជា​ល​ទ្ធផល​មន្ត្រីជំនាញពិនិត្យ​សាកសព​នៃ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត ព្រះសី​ហនុ​ បាន​បញ្ជាក់​ថា ស​ព​ស្ត្រី​រងគ្រោះ​គឺ​ស្លាប់​ ដោយសារ​លង់​ទឹក។

សូមបញ្ជាក់ថា ក្រោយ​ការបាត់​ខ្លួន​ស្ត្រីរងគ្រោះ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក គួច ចំរើន សហការជាមួយ​នាយ​ឧ​ត្ត​មសេនីយ៍ ថោ​ង​ លីម​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ បាន​ដឹក​នាំ​កម្លាំង​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច ព្រមទាំង​មានការចូលរួម​ពី​ក្រុម​លោក​ឧកញ៉ា ទៀ វិចិត្រ និង​ប្រជាពលរដ្ឋ​រាប់រយ​នាក់ រហូត​មានការ​ប្រើ​សុនខ និងឧទ្ធម្ភាគចក្រ ក្នុង​ប្រតិបត្តិការ​ស្វែង​ស្ត្រី​រងគ្រោះ​ផង​ដែរ ជា​លទ្ធផលរហូតដល់​រសៀ​ល ថ្ងៃទី៣១ ខែ​តុលា ឆ្នាំ​២០១៩​ ទើបបាន​គេ​ប្រទះ​ឃើញ​សព​ស្ត្រី​រងគ្រោះ​ ក្នុង​សភាព​រលួយ ខ្លះ​ទៅ​ហើយ អណ្ដែត​​ទឹក​នៅ​ចំណុចក្នុង​លំហ​រ​សមុទ្រដែនដីខេត្ត​កោះកុង ជាប់​ព្រំ​ដែនទឹក​ប្រ​ទេស​ថៃ ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ ពី​កោះរ៉ុង ក្រុងព្រះសីហនុ។

ខណៈឪពុករបស់នាង​គឺ​លោក Phil Bambrid​ge បាន​ថ្លែងផងដែរ​ក្រោយ​ពេលមក​ដល់កម្ពុជា​កាលពីថ្ងៃយប់ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​គ្រាន់តែសង្ឃឹ​ម​ថា យើង​អាចរក​ឃើញ​នាង ប៉ុន្តែ​វាហាក់ដូច​ជាពិបាកណាស់។ ខ្ញុំមិន​មាន​សុទិដ្ឋិនិយម​សោះឡើយ លុះត្រាតែមាន​អភិនិហាកើតឡើង។ ខ្ញុំសង្ឃឹម​ថា អ​ភិនិហាពិតជាអាចកើតមានឡើង ប៉ុន្តែ​ខ្ញុំ​មិនគិតថា យើងនឹង​ឃើញ​នាង​ឡើយ»។

គួរ​រំឭក​ថា​ ស្ត្រីឈ្មោះ​ Bambridge Amelia Louise កើត ថ្ងៃទី​14​ ខែ​កក្កដា ឆ្នាំ​1998​ ស​ញ្ជាតិអង់គ្លេស​ កាន់ passport​ លេខ 53​18​9​0​833​ បា​ន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​គោ​លដៅក្រុ​ង​កោះរ៉ុង នៅ​ម៉ោង៥​ល្ងាច​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០១៩ មកដល់​កោះរ៉ុង​នៅ​ម៉ោង៦​ល្ងា​ច​។​ នាង​បានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅ​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដ​ដែល ក្នុង​គោលបំណង​ទេសចរណ៍​។ មុន​បាត់​ខ្លួនគេ​បានប្រទះឃើញ​នារី​នោះ​ជា​លើកចុ​ងក្រោ​យ នៅ​ម៉ោង​៣៖៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​២៤ ខែតុ​លា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់​លៀង​មួ​យ​នៅ​ឆ្នេរ​កោះរ៉ុង (Police Beach) ក្រោ​យ​ម​ក​ក៏​បាត់​ដំណឹង​តែម្តង​ ដោយ​ក្នុងពេល​នោះ គេ​ប្រទះឃើ​ញតែកាបូបដៃ​ ទូរស័ព្ទ កាតធ​នាគារ​រ​បស់​ស្ត្រី​រ​ងគ្រោះនៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែ​ង​ធ្វើ​ពិធី​ជប់លៀង​ប៉ុណ្ណោះ។

បើ​តាមការ​បញ្ជាក់​ពីអ្នកដឹកសាកសព​ បាន​រៀប​រាប់​ថា​ នៅលើដងខ្លួនរបស់នាង​ មានស្លាកស្នា​មជាច្រើន​ រួមទាំងមានស្នាមសាក់ផងដែរ។ការធ្វើកោសល្យវិច្ច័​យនឹងត្រូវធ្វើឡើងនៅពេលដែលសាកសពដឹកមកដល់។ ចំណែក​ឯ​ការ​សង្ស័យ​ជាជំហានដំបូងនោះ​ បានចង្អុលបង្ហាញថា​” មូ​ល​ហេតុនៃការស្លាប់នេះ គឺដោយសារតែការ​ល​ង់ទឹ​ក​”​។​

បច្ចុប្បន្ន សព​ស្ត្រី​រងគ្រោះត្រូវបានសមត្ថកិច្ចរៀ​​បចំ​វិច​ខ្ចប់​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​សព នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩នេះ។​ជា​មួយនឹងភាពសោកសៅនឹកស្មានមិនដល់នេះផ​ងដែរ​ បងប្រុសរប​ស់នាង Amelia Bambrid​ge នោះគឺលោក Harry Bambridge បានប​ង្ហោះសារមួយឃ្លានៅលើគណនី ហ្វេសប៊ុករប​ស់លោក ទាំងក្ដីឈឺចាប់ថា៖”​ពេលខ្ញុំបានឃើញនាង ខ្ញុំអាចប​ញ្ជាក់បានថា វាពិតជាប្អូនស្រីតូចរបស់ខ្ញុំឈ្មោះ Amelia មែន។ ខ្ញុំពិតជាមាន​អា​រម្មណ៍​សោកស្តាយខ្លាំងណាស់ ចំពោះក្រុមគ្រួ​សារ​និង​មិត្តភ​ក្តិរបស់នាង ហើយគ្មានអ្វីដែលខ្ញុំចង់បានជាងការនាំនាងមកវិញទាំងរស់រានមាន​ជីវិតនោះទេ។​ ប៉ុន្តែវាមិនអាច… !​ខ្ញុំពិតជាខិតខំព្យាយាមណាស់។ បងសុំទោសចំពោះប្អូន A​m​elia Ba​mbridge យើងនឹងជួបគ្នាជាបងប្អូន​នៅឋាន​សួគ៌ម្តងទៀត”​៕

Filed in: ព័ត៌មានជាតិ, អន្តរជាតិ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com