0

សភាសហរដ្ឋ​អាមេរិកអនុម័តឲ្យមានកិច្ចដំណើរ​ការ​នីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេ​ញពីតំណែងប្រធានាធិបតីជាផ្លូវការហើយ​….!

(វ៉ាស៊ីនតោន)៖ បើយោង​តាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០​១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កិច្ចដំណើរការនីតិវិធី​ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងបានចាប់ផ្តើម​ជាផ្លូវការ​ក្រោយសភាបានបោះឆ្នោតគាំទ្រ​លើសម្លេងភាគច្រើន​របស់តំណាង​រាស្ត្រ។​

ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) និងជាសមាជិកជាន់ខ្ពស់មួយរូប នៃគណបក្សប្រជាធិបតេយ្យកំពុងគ្រប់គ្រងសភា (រដ្ឋសភា) បានថ្លែងយ៉ាងដូច្នេះថា “​ថ្ងៃនេះសភាបានបោះជំហានទៅមុខបន្ថែមទៀត ព្រោះយើងបានអនុញ្ញាតឲ្យអនុវត្តនីតិវិធី សម្រាប់ការបើកចំហរ​រឿងក្តីនេះ…ហេតុ​ដូច្នេះហើយសាធារណជន នឹងអាចមើលឃើញអំពីការពិតដោយខ្លួនពួកគេផ្ទាល់…។គ្រប់យ៉ា​ង​ ដែលយើងបានធ្វើទាំងអស់នេះ គឺគ្មានអ្វីក្រៅ​តែដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើងនោះទេ”​។

ទន្ទឹមនឹងនេះ​ អ្វីដែលបានកើតឡើងនៅថ្ងៃទី៣​១ ខែតុលា ឆ្នាំ២០១៩ (ពេលវេលានៅវ៉ាស៊ីន​តោន) គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រធានាធិបតីអាមេរិក ដែលត្រូវបានសភារៀបចំនីតិវិធី ដើម្បីទម្លាក់ចេញពីតំណែងបែបនេះ។ប​ន្ទាប់​ពី​សភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រជាមួយនឹងសម្លេ​ង ២៣២ លើ ១៩៦សម្លេ​ង ដើម្បីឲ្យមានការបន្តស៊ើបអ​ង្កេតចូលដល់តំណាក់កាលថ្មីមួយទៀត នឹ​ងត្រូវបើកចំហរ​ជាសាធារណ:តែម្តងសម្រាប់ដំណើរ​ការទាំងមូល។

គួរបញ្ជាក់ថា​ គណបក្សប្រជាធិបតេយ្យបានចោ​ទប្រកាន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាបានស្នើរ​ឲ្យបរទេសលូកលាន់កិច្ចការបោះឆ្នោតអាមេរិក ដែលសមាជិកបក្សមួយចំនួនទៀតបា​នចោទថា “​ជាទង្វើក្បត់ជាតិ”​។ ដោយឡែកលោ​ក ដូណាល់ ត្រាំ វិញបានសរសេរបង្ហោះនៅលើ Twitter របស់លោកកន្លងមកនេះថា អ្វីដែលប​ក្សប្រជាធិបតេយ្យកំពុងធ្វើ គឺជាទង្វើព្រាយបិ​សាចដ៏សាហាវបំផុត ប្រចាំប្រវត្តិសាស្ត្រអាមេរិក​។​

នៅ​ទីបំផុតកិច្ចដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងចាប់ផ្តើមជាផ្លូវការ ក្រោយសភាបោះឆ្នោតគាំទ្រហើយ ខណៈសភាអាមេរិកដែលមានការបែកខ្ញែកគ្នាយ៉ាងជ្រាល​ជ្រៅនោះ ពេលនេះ​បានសម្រេចចេញនូវជំហា​ន​ដ៏សំខាន់ថ្មីមួយទៀត នោះគឺការអនុម័តឲ្យមានកិច្ចដំណើរនីតិវិធី ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីជាផ្លូវការតែម្ត​ង៕​

Filed in: សង្គម, អន្តរជាតិ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com