0

លេងយ៉ាងកក្រើកទៀតហើយ សង្វៀនជល់មា​ន់កណ្តាលក្រុងភ្នំពេញ​មិនព្រឺរោមដើងសមត្ថកិ​ច្ច​ លោក ឃួង ស្រេង និងលោក ស ថេត មិនអ​នុវត្តន៍ច្បាប់ដេកចាំអនុវត្តតាមបទបញ្ជានាយក​រដ្ឋមន្ត្រី?​

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២​០​១៩នេះ ទីតាំងសង្វៀនជល់មាន់​កណ្តាលក្រុង​ភ្នំពេញ​គេឃើញមានសកម្មភាពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់​បានមកប្រ​មូ​លផ្តុំ​គ្នា​យ៉ាងពពាក់ពពូន​យកមាន់មកភ្នាល់លេ​ងដា​ក់លុយម៉ាសេរី​ដោយគ្មា​នការរំខានពីអាជ្ញា​ធរនិ​ងសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយ​ ជាពិ​សេសគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួល​លាបស​ក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួន​ ទើបមិន​ចាត់​វិធា​វិនការបង្ក្រាបទាល់តែសោះ​?។​

សូម​ជម្រាបថា សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​ បានបើកលេង​ជាយូរឆ្នាំមក​ហើយ​ គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងម​កកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ​ សង្វៀនជល់មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិធំ​ណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័ យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើមចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាគី​សាន់ ដែលបានលួចបើកលេងជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែរត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើ​យបានបើកលេងជារៀងរាល់ថ្ងៃតាំង​ពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ចណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

បើតាមសេចក្ដីរាយការណ៍ពីកន្លែងសង្វៀនជល់​មាន់ខាងលើ​នៅព្រឹកនិងរសៀល​ថ្ងៃទី០៨​ខែតុ​លា​នេះ​ បានបើកលេងយ៉ាងគគ្រឹកគគ្រេង​មានមាន់ជល់រាប់សិបគូរភ្នាល់ចាក់លុយច្រើនៗណា​ស់យកឈ្នះចាញ់ស៊ីសងគ្នាហ៊ោកញ្ច្រៀវទ្រហឹង​អឺងកង​និងមានបៀរ អាប៉ោង លេងគាបស៊ីគ្នាយ៉ាងសាហាវ​កំពុងល្បីល្បាញកក្រើក​ពេញស​ង្វៀននៅទីតាំងដដែលនេះ មិនមានការរំខានពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។​ បើ​អញ្ចឹង​សួរ​ថាតើលោក ឃួង ស្រេង និងលោក ស ថេត ហ៊ានបញ្ជាឲ្យ​បង្ក្រាបទីតាំងសង្វៀនជល់មាន់​ដុះ​ស្លែដ៏ធំមួយកន្លែងដែលគេស្គាល់មេ​សង្វៀនឈ្មោះម៉ាប់និងអាគីសាន់​ ជាអ្នកកាង​បនល្បែង​នេះ​ ស្ថិ​តនៅតា​មបណ្ដោយផ្លូវឌួងងៀ​ប​2​ ខាងកើតឆៀ​ងខា​ងត្បូង​វត្តអង្គតាមិញ​ ស្ថិត​ក្នុងសង្កា​ត់ស្ទឹងមានជ័​យ​៣ ខណ្ឌមានជ័យ​ ក្រោយសួនឧស្សាហកម្ម​កាណាឌីយ៉ា​ ជាប់នឹងព្រំប្រទល់ខ​ណ្ឌពោធិ៍សែ​នជ័យ និង​ខណ្ឌសែន​សុខ រាជធា​នីភ្នំពេញ ខ​ណៈដែលទីតាំងខាង​លើ​នេះ បាន​បើកលេង​ជា​យូរឆ្នាំ​ណាស់​មកហើ​យ ដោយគ្មា​នការបង្ក្រា​ប​ទាល់តែសោះនោះ​បា​នទេ?​។​

ពាក់ព័ន្ធនឹងបញ្ហាការបើកសង្វៀនជល់មាន់​បង្ក​ប់ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដូចជាបៀរ អាប៉ោង និងគ្រឿងញៀនផងដែរ​នោះ​ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនប​ង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច​ពីព្រោះអ្វី?​ បើគេ​មិន​ច្រឡំ​ទេ​ គឺ​មានកត្តា​៤ចំណុច :​ ទី១-មកពីមិ​នដឹង ទើបមិនបង្ក្រាប?​ ទី២-មកពីម្ចាស់ទី​តាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះពាល់តែ​ម្តង?​ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹងមិនឮ​?​ ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោ​បាយភូមិ-សង្កាត់មានសុវត្ថិភាព?​។

គួររំឭកថា កន្លងមកលោក ឃួង ស្រេង អភិបា​ល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោ​ក ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទ​បញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ខណ្ឌ​ទាំង១៤​និងនាយប៉ុ​ស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុស​​ច្បាប់កើតមាននៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួ​ន ហើយលោក ឃួង ស្រេង ក្នុងនាមប្រធានគ​ណៈបញ្ជាការឯកភាពរាជ​ធានី​ភ្នំពេញ​ដែលតែង​តែកោះហៅមន្ត្រីក្រោមឱវាទ​ទាំងអស់ឲ្យមកប្រ​ជុំជាញឹកញាប់​ដាក់បទបញ្ជាតឹងរឹងថែមទៀត​ ប៉ុ​ន្តែចៅហ្វាយហៅប្រជុំកាន់តែខ្លាំងកូនចៅកាន់​តែធូររលុង​បណ្តោយឲ្យសង្វៀនជល់មាន់បើក​លេងកាន់តែខ្លាំងឡើង​ៗដោយគ្មានខ្លាចអ្វីទាំង​អស់។​

សម្ដេចក្រឡាហោម ស ខេង បានដាក់បទប​ញ្ជាឲ្យមន្ត្រីនគរបាលដែ​លពាក់ព័ន្ធនៅក្រោមឱវាទទាំង​អស់​ ត្រូវតែបង្ក្រា​បឲ្យខាងតែបាន​រាល់ល្បែងស៊ីសងខុសច្បាប់គ្រ​ប់ប្រភេទ មិនត្រូវមា​នការយោគយល់នោះ​ឡើ​យ ដើម្បីពង្រឹងគោល​នយោបាយភូមិ ឃុំ មាន​សុវត្ថិភាព​ ដែល​រាជរដ្ឋា​ភិបាល បានខិតខំលុប​បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​ បញ្ហាគ្រឿង​ញៀន។ល។ ព្រោះថាសង្គមប្រឈមនឹង​បញ្ហាអសន្តិសុខ ចោរលួច ឆក់ ប្លន់ ឃាតកម្ម​ ក៏ដូច​ជាអំពើហិង្សាក្នុងគ្រួសារ កើត​ឡើងដោយសារល្បែងស៊ី​សងទាំងអស់នេះ​គឺ​ដើ​ ម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់​ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមពាក្យ​ស្លោ​ក «រាជរដ្ឋាភិបាល លើយ​ន្តការអនុវត្តគោលន​យោបាយភូមិ-ឃុំ-​សង្កាត់មា​នសុវត្ថិភាព»។​

ជាងនេះទៀត​សោត​ សម្តេចតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​មទី៥ហើយ​ សម្តេ​ចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុក​ដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រ​កមើ​លទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអា​ប៉ោង ហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​។ល។”​ស្របពេលដែលរាជរដ្ឋាភិបាលប​ញ្ឈប់ការផ្តល់គោល​ការណ៍​និងអាជ្ញាប័ណ្ណ​អនុ​ញ្ញាតឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់តាមម៉ា​ស៊ីនអេឡិចត្រូ​និក​តាមរ​យៈអុីនធើណែត អន​ឡាញ​ ក្នុងនិងក្រៅប្រទេ​សនៅក្នុងព្រះរាជាណា​ចក្រក​ម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរ​ណែនាំនេះត​ទៅ។​

សម្តេចតេជោ ហ៊ុន សែន ក៏​បា​នបញ្ចេញប្រតិក​ម្មខ្លាំងៗធ្វើការ​ព្រមាន​ដ​ល់ចៅហ្វា​យ​ខេត្ត ចៅ​ហ្វាយក្រុង ដែលអសមត្ថ​ភាព​ក្នុងការ​ងារ​ដឹ​កនាំ បញ្ជា​ឲ្យចុះទៅហាមឃា​ត់​និងចាត់វិធាការបង្ក្រា​ប​រាល់បទល្មើស​គ្រប់ប្រ​ភេទដែលកើត​ឡើងនៅ​ក្នុងដែនសមត្ថកិច្ចគ្រប់​គ្រងរបស់ខ្លួន​ និងបទប​ញ្ជា​របស់​សម្ដេចក្រឡា​ហោម ស ខេង ប្រកាស​ក្តែងៗឲ្យមន្ត្រីន​គរបាល​ សមត្ថ​កិច្ចគ្រប់លំដាប់​ថ្នាក់​យកចិត្តទុក​ដាក់អនុ​វត្ត​ន៍​លើវិធានការទប់​ស្កាត់ និងប​ង្ក្រាបបទល្មើ​ស​​ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដោយគ្មា​ន​ការលើ​ក​លែង​ ដើ​ម្បីពង្រឹ​ង​គោ​លនយោបាយភូមិ ឃុំមា​នសុវ​ត្ថិ​ភាព​ ហើយបែរជាអាជ្ញាធររាជធានីភ្នំពេ​ញ​មិនយកចិត្តទុកដា​ក់ចាត់វិធានការបង្ក្រាប​ទា​ល់តែសោះ​ ទោះបី​ជាមានការព្រមានខ្លាំងៗ​ពីប្រ​មុខរាជរដ្ឋាភិបាល​យ៉ាងនេះក្តីក៏ហាក់ដូចជាមិន​ប៉ះពាល់តំណែងមន្ត្រីជើង១០​ ឬក៏រង្គោះរង្គើរ​កៅ​អីខ្លាញ់របស់លោក ឃួង ស្រេង និងលោក ស ថេត នោះឡើយ។​

ដូច្នេះ​​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក​ដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រ​យោជ​ន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និ​ង​ប​ង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបា​ល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងបានចេញផ្សាយរាប់សិបលេខទៅហើយ​នឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ង​រាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com