0

សម្តេចតេជោ ហ៊ុន សែន ៖ លោក ឃួង ស្រេង មានបានបើកភ្នែកមើលសង្វៀនជល់មាន់កណ្តា​លក្រុង​ភ្នំពេញ​ទេ? តើមន្ត្រីណាខ្លះបង់ខែ​ពីថៅ​កែល្បែង​ហើយវាមានខ្នងខ្លាំងប៉ុនណាបានជាមិ​នចាត់វិធានការបង្ក្រាប…!

រាជធានី​ភ្នំពេញ៖ មហាជនក្នុងប្រទេសកម្ពុជា​ កំ​ពុង​រង់ចាំមើល លោក ពេជ្រ កែវមុនី អភិបាលនៃគ​ណៈអភិបាលខណ្ឌមានជ័យ​ ដែលបាន​ណែនាំដល់​មន្ត្រីក្រោមឱវាទ​ឲ្យទទួលខុសត្រូវ​ចំពោះ​ភាពអ​នាធិបតេយ្យ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​ ពាក់ព័ន្ធ​នឹងករណី ចោរលួច ឆក់ ប្លន់ ក្មេងទំនើង គ្រឿង​ញៀន និងបនល្បែងស៊ីសងគ្រប់ប្រភេទ​ ដោយ​មានលោកចៅសង្កាត់ មេប៉ុស្តិ៍​ចុះ​ហត្ថលេខារួច​ហើយនោះ សួរ​ថាតើលោកហ៊ានបង្ក្រាបទីតាំងសង្វៀនជល់មាន់​ដុះស្លែដ៏ធំមួយកន្លែងដែលគេស្គាល់មេ​សង្វៀនឈ្មោះម៉ាប់និងអាគីសាន់​ ជាអ្នកកាង​បនល្បែង​នេះ​ ស្ថិ​តនៅតា​មបណ្ដោយផ្លូវឌួងងៀប​2​ ខាងកើតឆៀ​ងខា​ងត្បូង​វត្តអង្គតាមិញ​ ស្ថិត​ក្នុងសង្កាត់ស្ទឹងមានជ័​យ​៣ ខណ្ឌមានជ័យ​ ក្រោយសួនឧស្សាហកម្ម​កាណាឌីយ៉ា​ ជាប់នឹងព្រំប្រទល់ខ​ណ្ឌពោធិ៍សែ​នជ័យ និង​ខណ្ឌសែនសុខ រាជធា​នីភ្នំពេញ ខ​ណៈដែលទីតាំងខាងលើ​នេះ បាន​បើកលេង​ជា​យូរឆ្នាំ​ណាស់​មកហើយ ដោយគ្មានការបង្ក្រា​ប​ទាល់តែសោះ។​

ពាក់ព័ន្ធនឹងបញ្ហាការបើកសង្វៀនជល់មាន់​បង្ក​ប់ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដូចជាបៀរ អាប៉ោង និងគ្រឿងញៀនផងដែរ​នោះ​ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនប​ង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច​ពីព្រោះអ្វី?​ បើគេ​ច្រលំទេ​ គឺ​មានកត្តា​៤ចំណុច :​ ទី១-មកពីមិ​នដឹង ទើបមិនបង្ក្រាប?​ ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះពាល់តែម្តង?​ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹងមិនឮ​?​ ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោ​បាយភូមិ-សង្កាត់មានសុវត្ថិភាព?​។

គួររំឭកថា កន្លងមកលោក ឃួង ស្រេង អភិបា​ល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោ​ក ស ថេត អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទ​បញ្ជា និងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ខណ្ឌ​ទាំង១៤​និងនាយប៉ុ​ស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុស​​ច្បាប់កើតមាននៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួ​ន ហើយលោក ឃួង ស្រេង ក្នុងនាមប្រធានគ​ណៈបញ្ជាការឯកភាពរាជ​ធានី​ភ្នំពេញ​ដែលតែង​តែកោះហៅមន្ត្រីក្រោមឱវាទ​ទាំងអស់ឲ្យមកប្រ​ជុំជាញឹកញាប់​ដាក់បទបញ្ជាតឹងរឹងថែមទៀត​ ប៉ុ​ន្តែចៅហ្វាយហៅប្រជុំកាន់តែខ្លាំងកូនចៅកាន់​តែធូររលុង​បណ្តោយឲ្យសង្វៀនជល់មាន់បើក​លេងកាន់តែខ្លាំងឡើង​ៗដោយគ្មានខ្លាចអ្វីទាំង​អស់។​

សូមបញ្ជាក់ថា​បច្ចុប្បន្ននេះ សម្ដេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែ​ លពាក់ព័ន្ធនៅក្រោមឱវាទទាំង​អស់​ ត្រូវតែបង្ក្រា​បឲ្យខាងតែបាន​រាល់ល្បែងស៊ីសងខុសច្បាប់គ្រ​ប់ប្រភេទ មិនត្រូវមានការយោគយល់នោះ​ឡើ​យ ដើម្បីពង្រឹងគោលនយោបាយភូមិ ឃុំ មាន​សុវត្ថិភាព​ ដែល​រាជរដ្ឋាភិបាល បានខិតខំលុប​បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ​ បញ្ហាគ្រឿង​ញៀន។ល។ ព្រោះថាសង្គមប្រឈមនឹង​បញ្ហាអសន្តិសុខ ចោរលួច ឆក់ ប្លន់ ឃាតកម្ម​ ក៏ដូច​ជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងស៊ី​សង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់​ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមពាក្យ​ស្លោក «រាជរដ្ឋាភិបាល លើយ​ន្តការអនុវត្តគោលនយោបាយភូមិ-ឃុំ-​សង្កាត់មា​នសុវត្ថិភាព»។​

ជាងនេះទៀត​សោត​សម្តេចតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​មទី៥ហើយ​ សម្តេ​ចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុក​ដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រ​កមើ​លទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអា​ប៉ោង ហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​។ល។”​ស្របពេលដែលរាជរដ្ឋាភិបាលប​ញ្ឈប់ការផ្តល់គោល​ការណ៍​និងអាជ្ញាប័ណ្ណ​អនុ​ញ្ញាតឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់តាមម៉ា​ស៊ីនអេឡិចត្រូ​និក​តាមរ​យៈអុីនធើណែត អន​ឡាញ​ ក្នុងនិងក្រៅប្រទេ​សនៅក្នុងព្រះរាជាណា​ចក្រក​ម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរ​ណែនាំនេះត​ទៅ។​

ដោយឡែក​សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​ បានបើកលេង​ជាយូរឆ្នាំមក​ហើ​យ​ ចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ​ គឺ​សង្វៀនជល់មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំ​ណាក់ធំ​៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មាន​ជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និ​​ងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាគី​សាន់ ដែលបានលួចបើកលេងជាយូរណាស់ម​កហើ​យ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែរត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើ​យបា​នបើកលេងជារៀងរាល់ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច​ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

ភាពច្រំដែលៗ​ ពេល​នេះ​សម្តេចតេជោ ហ៊ុន សែ​ន ក៏​បា​នបញ្ចេញ​ប្រតិកម្មខ្លាំងៗធ្វើការ​ព្រមាន​ដ​ល់ចៅហ្វា​យ​ខេត្ត ចៅហ្វាយក្រុង ដែលអសមត្ថ​ភាព​ក្នុងការ​ងារ​ដឹ​កនាំបញ្ជា​ឲ្យចុះទៅហាមឃា​ត់​និងចាត់វិធាការបង្ក្រាប​រាល់បទបល្មើ​ស​គ្រប់ប្រ​ភេទដែលកើត​ឡើងនៅក្នុងដែនសម​ត្ថកិច្ចគ្រប់​គ្រងរបស់ខ្លួន​និងបទប​ញ្ជា​របស់​សម្តេ​ចក្រឡា​ហោម ស ខេង ប្រកាស​ក្តែងៗឲ្យមន្ត្រីន​គរបាល​ សមត្ថ​កិច្ចគ្រប់លំដាប់​ថ្នាក់​យកចិត្តទុក​ដាក់អនុ​វត្ត​ន៍​លើវិធានការទប់​ស្កាត់ និងប​ង្ក្រាបបទល្មើ​ស​​ល្បែងស៊ីសង​គ្រប់ប្រភេទ​ ដោយគ្មា​ន​ការលើ​ក​លែង​ ដើ​ម្បីពង្រឹ​ងគោ​លនយោបាយភូមិ ឃុំមា​នសុវ​ត្ថិ​ភាព​ ហើយបែរជាអាជ្ញាធររាជធានីភ្នំពេ​ញ​មិនយកចិត្តទុកដា​ក់ចាត់វិធានការបង្ក្រាប​ទា​ល់តែសោះ​ ទោះបីជាមានការព្រមានខ្លាំងៗ​ពីប្រ​មុខរាជរដ្ឋាភិបាល​យ៉ាងនេះក្តីក៏ហា​ក់ដូចជាមិន​ប៉ះពាល់តំណែងមន្ត្រីជើង១០​ ឬក៏រ​ង្គោះរង្គើរ​កៅ​អីខ្លាញ់របស់លោក ឃួង ស្រេង និងលោក ស ថេត នោះឡើយ។​

ដូច្នេះ​​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក​ដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រ​យោជ​ន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និ​ង​ប​ង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបា​ល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងបានចេញផ្សាយរាប់សិបលេខទៅហើយ​នឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ង​រាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com