0

លោក គួច ចំរើន ចៅហ្វាយខេត្តព្រះសីហនុ​ពា​ក់វ៉ែនតាខ្មៅងងឹតស៊្លុប​មើលមិនឃើញគំនរស​ម្រាម​បង្អួតភ្ញៀវទេសចរ​ណ៍​នៅទំនប់រលក​?

ខេត្តព្រះសីហនុ៖ លើសពីការសន្យាហើយ​អ្វីដែ​លបានលើកឡើង​នៅ​ក្នុ​ងពិធីប្រកាសចូលកាន់តំណែង លោក គួច ចំ​រើន បាន​ឡើងប្តេជ្ញាចិត្ត​ចំពោះមុខគណៈអធិបតី សម្តេចក្រឡាហោម ស ខេង ថា​លោកនឹងដឹក​នាំ​បន្តការខិតខំទប់​ស្កាត់ លុបបំបាត់រាល់បា​តុភាពអសកម្មនានាទាំងឡាយដែលធ្វើឲ្យ​ប៉ះពា​ល់ បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ បន្ទាប់​ពី​លោក គួច ចំរើន ទទួ​លបានតំណែងជាចៅហ្វា​យខេត្តព្រះសីហនុ ជំ​នួសលោក យន្ត មីន​ ។​

តាមសេចក្តីរាយការណ៍ថ្មីៗនេះ​ថ្វីត្បិតតែ​លោក គួច ចំរើន បានឡើងកូដខ្លាំង​មកធ្វើជាចៅហ្វា​យខេត្តព្រះសីហនុ​ ភ្លា​ម​ហ៊ានតតាំង​នឹងជនជា​តិចិន​ល្មើសច្បាប់​ ចុះចាប់​រថ​យន្តចតអត់សណ្តា​ប់ធ្នាប់​ វាយកំទេចចោល​លំ​នៅដ្ឋានសង់រំលោភលើមាត់ប្រឡាយ​គាស់កា​យ​បើកផ្លូវទឹក ហាម​ឃាត់សំណង់អត់ច្បាប់​ជា​ច្រើនកន្លែង​នឹងបំ​ផ្លា​ញចោល​ជាដើម​ ប៉ុន្តែ​អ្វីដែ​លកំពុង​ធ្វើ​ឲ្យមហា​ជនទូទៅ ជាពិសេសភ្ញៀវទេ​សចរ​ណ៍​អន្តរជាតិ​មានការហួសចិត្ត​រឿងគំនរ​សំ​រាម​ចាក់​ចោលនៅតាមដងផ្លូវ​(ផ្លូវទំនប់រលក)​ស​​ង្កាត់លេ​ខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនងជាលោក គួច​ ចំរើន ពាក់វ៉ែនតាខ្មៅងងឹតស៊្លុបទើបមើលមិនឃើញគំនរសម្រាមនៅផ្លូវទំនប់រលកបែបនេះ​?។​

មជ្ឈដ្ឋានប្រជាពលរដ្ឋនិយាយថា​ បើ​ទោះបីជាបានសន្យា​យ៉ាងម៉ឺងម៉ាត់​ដាក់ជីវិត​ប្តេជ្ញា​ធ្វើ​ឲ្យ​បា​ន​ លោក គួច ចំរើន ជាងនេះ​ទៀត​ក៏មិន​អាច​ដឹ​ក​នាំរដ្ឋបាល​ខេត្ត​ព្រះសីហនុ​ឲ្យបានល្អ​ដូចការលើ​កឡើង​រប​ស់លោកចៅហ្វាយខេត្តដ៏មហិមារ​ គួ​ច ចំរើន នោះឡើយ គឺគ្រាន់តែកាន់តំណែង​ក្នុងរយៈពេ​លកន្លងមកនេះ​ បញ្ហាកាក​សំណល់ ស​ម្រាម​ទាំ​ងដឹកនាំចូលមកពីក្រៅប្រ​ទេស និងកា​កសំណ​ល់សំរាម​នៅក្នុងក្រុងព្រះ​សីហនុ​ គេបា​នសង្កេតឃើញមាន​ការកើន​ឡើង​យ៉ាងលើ​សលប់​ធ្វើឲ្យសក្តា​នុពលភា​ព​នៃសេដ្ឋ​កិច្ចនិងទេសចរ​របស់ខេត្តព្រះសីហនុ​ ទ​ទួលរងនូវផលប៉ះពាល់​បរិស្ថាន​ សុខភាពប្រជា​ពល​រដ្ឋ​។​

ប្រភព​មហាជន​បានរិះគន់​ចំៗទៅ​លើការដឹកនាំរបស់​លោក គួច ចំរើន ចៅហ្វាយខេត្តព្រះសីហ​នុថ្មី​ថា​”កុកគ្រាលនិងកុកសាប់វាចេះចាប់ត្រីស៊ីបានដូចតែគ្នាទេ”​ចុះរឿងអីសំរាម​ទុកចោល​ពេ​ញ​ដង​ផ្លូវ​ហើយមើលមិនឃើញ​ឬក៏ចង់ឲ្យទាក់ទាញភ្នែ​កអ្នកទេសចរបរទេស​គេធុញទ្រាន់​ខ្ពើម​រអើម​នឺ​ងសំរាមរា​យប៉ាយ​តាមដងផ្លូវមាត់សមុ​ទ្រមួយនេះ?ដោយសារស្នារដៃដឹកនាំ​របស់​លោ​ក ចៅ​ហ្វាយក្រុងដ៏​អស្ចា​រ្យ​មហាលោតផ្លោះ​រូ​ប​នេះមិន​បាន​យកចិត្តទុក​ដាក់គ្រប់ជ្រុងជ្រោយ​ក្នុងការ​ចូ​លរួមចំ​ណែកលើ​កកំពស់ជីវភាព រស់​នៅ សុខមាលភា​ព ការកាត់​បន្ថយភាពក្រីក្ររ​ប​ស់ប្រជា​​ជន ស្រ​បតាមគោ​លនយោបាយរបស់រាជរដ្ឋាភិ​បាលក​ម្ពុជា និងជាពិសេសអនុសាស​ន៍សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើ​ម្បី​ពង្រឹងការអ​នុ​វត្តច្បា​ប់ដោយ​គ្មាន​ការលើក​លែងនោះឡើយ។​

ទន្ទឹមនឹង​នេះដែរ​មហាជនក៏បាន​អំពាវនាវ​ដល់អា​ជ្ញាធរខេត្តព្រះសីហនុ​ លោក គួច ចំរើន សូមមេ​ត្តាធ្វើយ៉ាងណា​កុំទុកសំរាម​គរចោលរាយ​ប៉ា​យ​នៅលើដងផ្លូវទៅទំបន់រលក​យ៉ាងអនាធិបតេ​យ្យបែបនេះ​គឺវាមិនសមនឹងភ្នែក​ភ្ញៀវទេសចរ​ណ៍ទាល់តែសោះ​ គួរគិតគូរដោះស្រាយ​ករណី​កាកសំណល់សំរាម​នៅតាមផ្លូវសារធារណៈ​ជាប​ន្ទាន់ផង​ ដើម្បីឆ្លើយតប​ចំពោះ​ការប្តេជ្ញាចិត្ត​ដឹក​នាំ​របស់លោក​ថា​នឹងខិតខំ​យកចិត្តទុកដាក់រៀប​ចំកសាង និងអភិវ​ឌ្ឍ​ន៍លើវិស័យនានាក្នុងខេត្តព្រះសីហនុនេះ ពិ​សេសការរៀបចំកែលំអរសោ​ភ័ណភាពទីក្រុងឆ្នេរសមុទ្រ និងទីប្រ​ជុំជនក្នុងការចូលរួមប្រលងប្រណាំង ទីក្រុងស្អា​ត ធានាបាននូវបរិស្ថានល្អ ប្រកបដោយសក្កានុ​ពលសេ​ដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅប្រ​កប​ដោយវិបុលភាព ផាសុខភាព សុខមាល​ភាពជូ​នប្រជាជនទូទាំងខេត្តប្រកបដោយចីរភា​ព ជូ​ន​ដល់រាជរដ្ឋាភិបាល​។​

ទាក់ទិននឹងបញ្ហាកាកសំណល់​សម្រាមចាក់គរ​ចោល​នៅតាមផ្លូវសាធារណៈ​ខាងលើនេះអង្គភា​ពMSKnews​យើងបាន​ព្យាយាម​ធ្វើការទំនាក់​ទំនងជា​មួយ​លោក គួច ចំរើន ផងដែរ​តែ​​ពុំ​បាន​សម្រេចនោះទេ​ កាល​ពីម្សិលមិញនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មាន​បន្ថែមទៀតរៀងរា​ល់ម៉ោងធ្វើការ​៕​

Filed in: ព័ត៌មានជាតិ, សង្គម

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com