0

ជំរុំម៉ាហ្វៀល្បែងស៊ីសងជល់មាន់និងគ្រឿងញៀ​ននៅសង្វៀ​នឈ្មោះម៉ាប់និងអាគី​សាន់ ដែល​អាជ្ញាធរខណ្ឌមានជ័យ​ឆ្លើយថាបានទៅហាម​ឃាត់គេពីរ​បីដងដែរតែគេមិនស្តាប់​ សង្ស័យខ្លា​ចបែកឆ្នាំងបាយសមត្ថកិច្ចឬ​?

រាជធានីភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នា​យករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​មទី៥ហើយ​ សម្តេ​ចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វា​យ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រកមើ​លទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយ​លេខ​។ល។”​ស្របពេលដែលរាជរដ្ឋាភិបាលប​ញ្ឈប់ការផ្តល់គោល​ការណ៍​និងអាជ្ញាប័ណ្ណ​អនុ​ញ្ញាតឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូ​និក​តាមរ​យៈអុីនធើណែត អនឡាញ​ ក្នុងនិងក្រៅប្រទេ​សនៅក្នុងព្រះរាជាណាចក្រក​ម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរណែនាំនេះត​ទៅ។​

សូម​ជម្រាបថា សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​ បានបើកលេង​ជាយូរឆ្នាំមក​ហើយ​ គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័ យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាខេសាន់ ដែលបានលួចបើកលេងជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែរត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើ​យបានបើកលេងជារៀងរាល់ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច​ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា​ ក្បែរដើមត្នោត​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ ជាក់ស្តែងគេឃើញ​ក្រុមអ្នកជល់មាន់បា​នណាត់ជួបគ្នា​យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្អ្នកស្ពាយកន្ត្រកមាន់ជល់​ចុះពីលើ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន​មាត់លូនិង​ផ្ញើ​ម៉ូតូនៅកន្លែងលក់បាយ លក់ចាប់ហួ​យ​ដែលមា​ន​ម៉ូតូនិងរថយន្តជាច្រើនគ្រឿង​រួចដើ​រចូលទៅលេ​ងនៅសង្វៀនខាងលើនេះ។​

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ​សង្វៀនជល់មាន់​កណ្តា​លក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា គេឃើញនៅតែ​មានស​កម្មភា​ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់​មាន់​បា​នមកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យកមាន់ម​កភ្នាល់លេ​ងដាក់លុយម៉ាសេរី​ដោយគ្មា​ន​​ការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះទេ​ ជាពិ​សេសគេឃើញសមត្ថកិច្ចមួយ​ចំនួ​នទៅទទួល​លាភ​សក្ការៈផលប្រយោជន៍ផ្ទា​ល់ខ្លួន​ ទើ​បមិន​ចាត់​វិធានការបង្ក្រាបសង្វៀនជ​ល់មាន់មួ​យកន្លែ​ងនៅក្រោយសួនកាណាឌីយ៉ានេះ​ទា​ល់​តែសោះ​?ហេតុនេះហើយទើបក្រុមឧ​ក្រិដ្ឋជនសម្ងាត់(mafia)មិនញញើតកោតខ្លាច​សម​ត្ថកិច្ចខាងណានោះឡើយ។​

ចំណែកអ​​​​​​​​​ភិបាល ​​​​​​​​​​​​​នៃគណៈអភិបាលខណ្ឌមាន​ជ័យ លោ​​​​​​​​​ក ពេជ្រ កែវមុនី ​​​​​​​​​បានឆ្លើយដោះសារ​ថា​ លោកបានឲ្យមន្ត្រីខ្លួនចុះទៅហាមឃាត់គេពីរបីដងហើយតែមេសង្វៀនជល់មាន់ខាងលើនេះមិនព្រមស្តាប់តាមបញ្ជាសោះ​ នៅតែបន្តបើកលេងដដែលៗ ហើយសមត្ថកិច្ចគ្មានវិធា​ន​ការ​​បង្ក្រាប? ប៉ុន្តែនៅក្នុងកិច្ចប្រជុំកន្លងមកនេះលោកអភិបាលនៃគណៈអភិបាល​ខណ្ឌ​បាន​ចា​ប់​​​​​​​​​​​បង្ខំជម្រុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញឲ្យលោក​​​​​​​​​​ចៅសង្កាត់ និង​​​​​​​​​​​​​​​​​​នាយនគរ​​​​​​​​​​​​​​​​​​​​​​​​បាលប៉ុសិ៍្តរដ្ឋបាលទាំង​​​​​​​​​​​​អស់ ចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហត្ថលេខា​​​​​​​​​​​ទទួ​លខុស​​​​​​​​​​ត្រូវក្នុងកា​​​​​​​​​​រលុបបំ​​​​​​​​​​​​​​​​​បាត់ទីតាំ​​​​​​​​​​ងសង្ស័​​​​​​​​​​​យប​ង្កើ​​​​​​​​​​ត​​​​​​​​​​​ល្បែង​​​​​​​​​​​ស៊ីសង ​​​​​​​​​​​​​​និង​​​​​​​​​​​​​​​​​​​​​​​ល្បែងភ្នាល់នានានៅក្នុង​​​​​​​​​ភូមិសាស្ត្ររប​​​​​​​​​​​​​​ស់ខ្លួន ។

លោក ពេជ្រ កែវមុ​​​​​​​​​នី អភិបាលខណ្ឌ​​​​​​​​​​​​​​​​​​​​​​មានជ័យបា​​​​​​​​​​​នធ្វើ​​​​​​​​​ការណែ​​​​​​​​​នាំដល់អា​​​​​​​​​ជ្ញាធរស​​​​​​​​​​​ង្កាត់ និង​​​​​​​​​លោក​នាយប៉ុ​​​​​​​​​​​​​​​​​​​​​​​សិ៍្តរដ្ឋបាលទាំងអស់ធ្វើយ៉ាង​​​​​​​​​​ណាទទួ​​​​​​​​លខុសត្រូ​​​​​​​​​វឲ្យបានក្នុ​​​​​​​​​​​​​​​​​​ងការលុបបំ​​​​​​​​បាត់ល្បែង​​​​​​​​​ស៊ីសង​ ល្បែងភ្នាល់នា​​​​​​​​​នាដែលកើ​​​​​​​​​តមា​​​​​​​​​​​​​​​​​ននៅក្នុងភូមិសា​ស្ត្ររបស់ខ្លួន។​លោកថា ល្បែងស៊ី​សងទីតាំងកត់កន្ទុ​​​​​​​​យលេខ ល្បែ​​​​​​​​​ងភ្នាល់គ្រ​​​​​​​​​​​​​​​​​ប់ប្រភេទ​​​​​​​​​​ត្រូវរួម​​​​​​​​គ្នាទប់ស្គា​​​​​​​​​​​​​​​ត់ និងរា​​​​​​​​​​​យការ​​​​​​​​​​​​​​​​​​​​​​​​​​​​​ណ៍ទីតាំងផ្ទះសំណាក់ដែ​លមានក្មេ​​​​​​​​​ងទំនើងចូ​​​​​​​​​លស្នាក់​​​​​​​​​នៅលួចប្រើ​​​​​​​​​​​​​​​​​​​​ប្រាស់ថ្នាំញៀន​​​​​​​​​ និងត្រូវចុះ​​​​​​​​​ធ្វើរដ្ឋបាល​​​​​​​​​ជាប់ជា​​​​​​​​​​​​​​​​​​​​ប្រចាំក្នុងភូមិសាស្ត្រ ហើយថា​បញ្ហាខាងលើ​​​​​​​​អស់លោក​​​​​​​​ចៅសង្កា​​​​​​​​ត់ និងនាយ​​​​​​​​​ប៉ុសិ៍្តជាអ្នក​​​​​​​ទទួលខុសត្រូ​​​​​​​​​វ ព្រោះអ​​​​​​​​​ស់លោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កបានចុះហត្ថលេខា​​​​​​​​​​​​​​​​​​រួចហើយ ។

ដូច្នេះ​​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក​ដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រ​យោជ​ន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និ​ង​ប​ង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបា​ល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងបានចេញផ្សាយរាប់សិបលេខទៅហើយ​នឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ង​រាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com