0

លោក ឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅ​គ្រា​ន់តែមេតេមកវាយអ្នកកាសែតដែលថតឡាយសកម្មភាពគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈ​បើ​តាមទម្លាប់ច្បាប់ព្រៃគួរដាក់បន្ទុកបែបណា​…?

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រី បានថ្លែងផ្តាំទៅដល់មន្ត្រី​គ្រាប់ល្ពៅស្ងោរ​ទាំងឡាយដែលចេះតែអាស្នៀតរណេបរ​ណឺបអែបអប ប៉ុន្តែដឹកនាំធ្វើឲ្យរាស្ត្រស្អប់ខ្ពើ​ម​​ ក្តៅក្រហាយ ធ្វើរបាយការណ៍ប្រឡែប្រឡំបំភាន់ថ្នាក់លើ ហើយឃុបឃឹតគ្នាប្រឌឹតរឿងខូចទម្លា​ក់កំហុសឲ្យជនរងគ្រោះឈឺចាប់​ ជាពិសេសអ្នកពូកែបាញ់បោះសេរី​ មន្ត្រីខាងបង្កជម្លោះ​ហឹង្សាគឺត្រូវចាប់ដាក់គុកភ្លាមៗ លើសពីនេះមន្ត្រីធ្វើអំពើផ្តេសផ្តាសលួចដីប្រជាពលរដ្ឋលក់ឲ្យឈ្មួញ ប្រ​ព្រឹត្តអំពើពុករលួយត្រូវតែដកតំណែងគ្រវាត់​ចោ​លនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមានទៀត​ផង។​

ករណីប្រើហិង្សាបង្កដោយលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ នៅចំ​ណុចលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌច្បារអំពៅ ខណៈមានករណីរថយន្ត Range Rover មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ 2AF-8899 បើកបុកខឿនសួនច្បារខូចខាតហើយ ព្យាយាមបើកបញ្ច្រាសផ្លូវស្ពាន តែមិនអាចបើកទៅមុខបាន ដោយសារតែរថយន្តនោះដាច់សំបកកង់ចេញពីរថយន្តអស់ធ្វើឲ្យទៅមុខលែងបាន ក៏ឈប់នៅលើស្ពានច្បារអំពៅនោះតែម្តង​។

នៅក្នុងហេតុការណ៍នោះ ក៏មានក្រុមអ្នកសារព័​ត៌មាន TVFB បានថត Live ហើយ​ក៏ស្រាប់តែ​លេចមុខលោកសក្តិ៤កន្លះ ឯក សារ៉ន អធិការរ​ងនគរបាលខណ្ឌច្បារអំពៅ ទទួលផ្នែកចរាចរ​ណ៍ មកគំរាមអ្នកសារព័ត៌មាន ដោយបានទះចំ​មុខ​មួយកំផ្លៀង និង​ជេរគេសុទ្ធតែ “អាចុយម្រ៉ាយ” រួចទាញយកទូរស័ព្ទអ្នកសារព័ត៌មានថែម​ទៀតផង ដោយនិយាយថា “មេតេមក” ។

អ្នកសារព័ត៌មាន TVFB រងនូវអំពើហិង្សាពីមន្ត្រីនគរបាលយុត្តិធម៌​ គឺកណ្តាប់ដៃលោកសក្តិ៤​ក​ន្លះ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំ​ពៅ ក្នុងគ្រាដែល​គាត់(អ្នកសារព័ត៌មាន)កំពុងបានថត Live ព័ត៌មានទាន់ហេតុការណ៍ករណីរថយន្តទំនើបបើកបុកខឿន ហើយអាចសង្ស័យជាឡានអ្នកធំ ,អ្នកមាន ,អ្នកមានអំណាច,និងព្យាយាមឲ្យ​បញ្ឈប់ការLive ខ្លាចអាប់យស ម្ចា​ស់ឡាន តែអ្នកសារព័ត៌​មានមិនឲ្យដាច់សាច់រឿ​ង ក៏Liveបន្ត ទើបធ្វើឲ្យ​លោកអធិការរង ឆេះដុំ ឆួលច្រមុះ​ ក្តៅស្លឹកត្រចៀក ក្តៅក្រហាយ ទប់កំហឹងមិនបាន មិនចេះដោះស្រាយ​បញ្ហា បោះការអនុវត្តច្បាប់ចោលក្នុងទឹកទន្លេបាសាក់ ហើ​យចាប់យកច្បាប់ព្រៃមកអនុវត្ត បញ្ចេញកណ្តា​ប់ដៃទះ​កំផ្លៀងបុគ្គលិក TFTV ភ្លាមៗឲ្យ​ទាន់ចិ​ត្តពុះ​កញ្ជ្រោល។

មជ្ឈដ្ឋានទូទៅជាច្រើន រង់ចាំមើលថា តើលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ នឹងមានចំណាត់ការយ៉ាងដូចម្តេចចំពោះលោក ឯក សារ៉ន ? ហើយករណីនេះជនរងគ្រោះត្រូវបានដាក់បណ្តឹង ឬបានសម្របសម្រួលគ្នាបញ្ច​ប់រឿងយ៉ាងនោះទេ គ្រាន់តែខាងបុគ្គ​លិកTF​T​V បាននិយាយយ៉ាងខ្លីថា៖ «ត្រូវទ្រាំនឹងការប្រ​មាថទាំងអស់ឲ្យ​បានក្រុមការងារTVFB»។​

ទាក់ទឹននឹងករណីខាងលើនេះ អ្នកសារព័ត៌មានយើងមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីភា​គីពាក់ព័ន្ធណាមួយនៅឡើយ ដោយខណៈពេ​លនេះ​​ពុំមានលេ​ខទំនាក់ទំនង៕​

Filed in: ព័ត៌មានជាតិ, សន្តិសុខ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com