0

សង្វៀនជល់មាន់ក្រោយសួនកាណាឌីយ៉ា នៅ​ក្នុង​សង្កា​ត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ មិន​ទាន់បង្ក្រាប​ទេ សមត្ថកិច្ចកំពុងសម្ងំ​ទទួលផ​ល​ប្រយោជន៍​ ខណៈបទបញ្ជាត្រូវបានសាបរ​លា​ប​ទាំងស្រុងចុកមាត់លោកចៅហ្វាយក្រុង…!

រាជធានីភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី២៥​ ខែសីហា ឆ្នាំ២​០​១៩ ម្សិលមិញ​នេះ នៅទីតាំងសង្វៀនជល់មាន់​កណ្តាលក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា គេឃើញមានសកម្មភា​ពក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់​បា​នមកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យកមាន់ម​កភ្នាល់លេ​ងដាក់លុយម៉ាសេរី​ដោយគ្មា​នការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើ​យ​ ជាពិ​សេសគេឃើញសមត្ថកិច្ចមួយចំនួនទៅទទួល​លាភ​សក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួន​ ទើ​បមិន​ចាត់​វិធានការបង្ក្រាបសង្វៀនជល់មាន់មួ​យកន្លែ​ងនៅក្រោយសួនកាណាឌីយ៉ានេះ​ទា​ល់​តែសោះ​?។​

សូម​ជម្រាបថា សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​ បានបើកលេង​ជាយូរឆ្នាំមក​ហើយ​ គឺចាប់តាំងពីលោក ពេជ្រ កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយខណ្ឌមានជ័យ និ​ងលោក ម៉េង វិមានដារ៉ា អធិការខណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់មាន់ចំណុចតំបន់ស ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័ យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ឈ្មោះ ម៉ាប់ និងអាខេសាន់ ដែលបានលួចបើកលេងជាយូរណាស់ម​កហើយ​ ដោយ​ចងតង់ធ្វើ​រោងសង្វៀននៅជា​ប់ក្បែរត្រពាំងឈូក​ ក្នុងព្រៃដើមកាស្យានិងដើម​ត្នោត​ ក្រោយសួនឧស្សាហកម្មកាណាឌីយ៉ា ហើ​យបានបើកលេងជារៀងរាល់ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមានកម្លាំងសមត្ថកិច្ច​ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

បើតាមសេចក្ដីរាយការណ៍ពីកន្លែងសង្វៀនជល់​មាន់ខាងលើ​នៅរលៀល​ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២​០​១៩ ដដែល​នេះ​ បានបើកលេងយ៉ាងគគ្រឹកគ​គ្រេង​មានមាន់ជល់រាប់សិបគូរភ្នាល់ចាក់លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសងគ្នាហ៊ោក​ញ្ចៀ​វទ្រហឹងអឺងកង​និងមានបៀរ អាប៉ោង លេ​ងគាបស៊ីគ្នាយ៉ាងសាហាវ​កំពុងល្បីល្បាញកក្រើ​ក​ពេញសង្វៀននៅទីតាំងខាងលើ​នេះ មិនមាន​កា​ររំខានពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋាននោះទេ។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់ នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា​ ក្បែរដើមត្នោត​ខាងក្រោយ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ចូលតាមផ្លូវឌួងងៀប២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ ជាក់ស្តែងគេឃើញ​ក្រុមអ្នកជល់មាន់បា​នណាត់ជួបគ្នា​យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្អ្នកស្ពាយកន្ត្រកមាន់ជល់​ចុះពីលើ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើមផ្លូវក្បែរគល់ស្ពាន​មាត់លូនិង​ផ្ញើ​ម៉ូតូនៅកន្លែងលក់បាយ លក់ចាប់ហួ​យ​ដែលមា​ន​ម៉ូតូនិងរថយន្តជាច្រើនគ្រឿង​រួចដើ​រចូលទៅលេ​ងនៅសង្វៀនខាងលើនេះ។​

ប្រជាពលរដ្ឋរស់នៅ​ក្នុងរាជ​ធា​នីភ្នំពេញ​សព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ា​ងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្ល​​ន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូ​មិ​ឃុំ​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងមូលដ្ឋានរស់នៅ​ មាន​បន​ល្បែងស៊ីស​ង​បៀរ អា​ប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ និ​ង​គ្មាន​អា​ជ្ញាធរ​មានសមត្ថកិ​ច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រាប​ឡើ​យ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគា​ស់ផ្ទះ ចោរ​លួច​ ចោរ​ប្លន់ បែបនេះ​កើត​ឡើង​ជារឿយៗ​ ជាពិសេសស​ង្វៀនជល់មាន់ដុះស្លែ​ក្បែរក្រោយសួនឧស្សាហ​កម្មកាណាឌីយ៉ា​កណ្តាលក្រុង​នេះតែម្តង។​

លោក ឃួង ស្រេង បានប្រកាសដាក់បទបញ្ជា​​ថា”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់នូវល្បែងស៊ី​សងគ្រ​ប់ប្រភេទដែលនេះជាបញ្ហាមួយយ៉ាងក្តៅគគុក​”​ជាពិសេសសង្វៀនជល់មាន់នៅកណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង​ ដែលស្ថិតនៅសង្កាត់ស្ទឹ​ងមាន​ជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តលេងយ៉ាង​ក​ក្រើក​ដ​ដែល​ ខណៈលោក ឃួង ស្រេង បាន​ជំរុ​ញឲ្យ​អ​ភិបាលខណ្ឌទាំង១៤ ត្រូវយក​ចិ​ត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែងស៊ីសងខុសច្បា​ប់ទាំង​នេះ ដោ​យ​​ហេតុថា​ ល្បែងស៊ីសងខុស​ច្បាប់ទាំ​ងនេះវាជាចំណុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងស​ង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជា​ដើម គ្រាដែល​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង ឃួង ស្រេ​ង ឮតែប្រ​កា​សដដែលៗ ស្ទើរហឹងត្រចៀក​ ហើ​យ​ហាក់​គ្មានប្រសិទ្ធភាពចំពោះសង្វៀនជល់​មា​ន់នៅក​ណ្តា​លរាជធានីភ្នំពេញ​អត់មានការប​ង្ក្រា​បអីទាល់តែសោះអញ្ចឹង?។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ បានបើកលេងជាចំហរ​ជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានល​​ទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលក្រុង​ភ្នំ​ពេញ បានយ៉ាងរំភើយបែបនេះ ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរ​បាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះមានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច ឬ​មួ​យមកពីសមត្ថ​កិច្ចនិងអាជ្ញាធរ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង ឃួង ស្រេង និងលោកស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុចអភិក្រ​មទី៥ហើយ​ សម្តេចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា”​ចាប់ពីពេ​ល​នេះទៅ​ មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់ ចៅហ្វា​យ​ស្រុក ខណ្ឌ ចៅហ្វាយ​ខេត្ត ក្រុង រាជធា​នី​ ត្រូវ​តែយកចិត្តទុកដាក់ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​ ដោ​យចុះល្បាតតាមដាន​រកមើលទី​តាំង​ដែលលួ​ច​បើកប​នល្បែងស៊ីសងដោយខុសច្បា​ប់​ ដូចជាល្បែ​ងជល់មាន់​ បៀរអាប៉ោង ហ្គែមអុីនធើណេត​ ចា​ក់ឆ្នោត ចាក់បាល់​ កន្ទុយលេខ​។ល។”​ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់គោល​ការណ៍​និងអាជ្ញាប័ណ្ណ​អនុញ្ញាតឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូ​និក​តាមរ​យៈអុីនធើណែត អនឡាញ​ ក្នុងនិងក្រៅប្រទេ​សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថលេខាលើសារាចរណែនាំនេះត​ទៅ។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​ បទល្មើសល្បែងស៊ី​សង​និងសង្វៀនជល់មាន់នេះ​ជារឿងក្តៅគគុក​ដែលមិនអាចអត់ឱន​ឲ្យ​បា​នឡើយ​ ក្នុងនោះមា​នទាំងសម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់ ខណ្ឌ ក្រុង កម្លាំង​ជំនាញច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក​ដី​រាជធានីភ្នំពេញ ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង អភិបាលនៃ​គ​ណៈអភិបា​លរាជ​ធា​នីភ្នំពេញ​, លោកស្នងការនគរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិនបានជាប់​ពាក់ព័ន្ធនឹ​ងផ​ល​ប្រ​យោជ​ន៍នោះទេ​ គួរតែ​មានវិធានការទប់ស្កា​ត់ និ​ង​ប​ង្ក្រាបតា​មបទបញ្ជារបស់ប្រមុខរា​ជរដ្ឋាភិបា​ល និងបទប​ញ្ជារបស់សម្តេចក្រឡា​ហោម ស ខេង ជាបន្ទាន់​ផងទាន…!។​

ទាក់ទិន​នឹ​ងការបើកសង្វៀនជល់មាន់​ខាងលើនេះ​ អង្គភាពគេហទំព័​រ​MSKnews​យើង​ពុំអា​ច​ធ្វើការទំនាក់ទំនង​ជា​មួយភាគីពាក់ព័ន្ធណាមួ​យ​បានទេនៅពេ​ល​នេះទោះយ៉ាងណា​ក្តីអង្គភា​ព​យើ​ងបានចេញផ្សាយរាប់សិបលេខទៅហើយ​នឹងរង់ចាំទ​ទួល​ព័ត៌មាន​ថ្មីៗបន្ថែមទៀតនៅរៀ​ង​រាល់ម៉ោងធ្វើការ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com