0

លោកអ៊ួន សុវណ្ណារ៉ា មេគយត្រពាំងថ្លុងប្រព្រឹត្តអំពើពុករលួយជាប់ឈ្មោះក្នុងបញ្ជីខ្មៅ​ដែលរា​ជរដ្ឋាភិបាលនឹងត្រូវធ្វើការវះកាត់ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ ហ៊ុន សែន…!

ខេត្តត្បូងឃ្មុំ៖ តាមសេចក្តីរាយការណ៍​បានឲ្យ​ងថា​ លោក អ៊ួ ន សុវណ្ណារ៉ា ប្រធានការិយាល័​យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិត្រពាំងថ្លុង​បានឃុបឃិតបើកដៃឲ្យមន្ត្រីគយ ក្រោមឱវាទរបស់ខ្លួន ដើរជំរិត​កោសរូស ទារលុយថ្លៃបាយថ្លៃទឹក យក​លុយលើតុ ក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករកាន់តែច្រើនឡើងៗ ធ្វើឲ្យឈ្មួ​ញមួយចំនួនអត់ទ្រាំលែងបាន ក៏បើក​កកាយរឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវ​ណ្ណារ៉ា ជាសាធារណៈបែបនេះតែម្តង ពីព្រោះលោកអ៊ួន សុវណ្ណារ៉ា មានចរិកក្រអឺតក្រទមខ្លាំងណា​ស់អាងថា​មានខ្នងបង្អែកដ៏​រឹងមាំនៅក្នុងអគ្គនា​យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកត្រពាំង​ផ្លុងរូបនេះ​ ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួ​យតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំង​អស់។​

បើតាមប្រភពបែកធ្លាយនេះ​បានឱ្យដឹងថា លោ​ក ​អ៊ួន សុវណ្ណារ៉ា បានចំណាយលុយ យ៉ាងច្រើ​នសន្ធឹកសន្ធាប់​រាប់សិបម៉ឺនដុល្លារ​ ដើម្បីទទួលបានតំណែងជាមេគយច្រកត្រពាំងថ្លុង ដែលបា​នជ្រែ​យកតំណែងធ្វើជាដើមទុនសម្រាប់​ប្រមូលលុយស្រង់ដើម​មកវិញ និ់ងសម្រាប់​ទប់តំណែងត្រូវប៉ាន់មួយនេះបានយូរតទៅទៀត ហើយកំពុ​ងកាក់កបជាមួយនឹងទំនិញហូរចូលមកពីប្រទេ​សវៀតណាម យ៉ាងគគ្រឹកគគ្រេងមាន ទំនិញ​គេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញបង្កប់និងទំនិ​ញខុសច្បាប់ជាច្រើនប្រភេទ ដែលសម្រុក​ចូលមក​តាមច្រកត្រពាំងថ្លុងទាំងថ្ងៃទាំងយប់ ដោយគ្មានការត្រួតពិនិត្យនោះឡើយគឺគេឃើញតែពួកឈ្មួញទាំងនោះបង់លុយឲ្យ​មន្ត្រីគយក៏ជាការ​ស្រេចតែម្តង។​

សូមបញ្ជាក់ថា​ ស្របពេលដែលប្រមុខរាជរដ្ឋាភិ​​បាលកម្ពុជា កំពុងជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំ​ពើពុករលួយធ្វើការស៊ើបអង្កេត ឲ្យ​បានស៊ីជ​ម្រៅនិងមានប្រសិទ្ធភាពបំផុតចំពោះមន្ត្រីរដ្ឋ នៅគ្រប់ស្ថាប័ន ដែលយកអំណាច តួនាទីរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយ ជាពិសេសមន្ត្រីគយ ដែលកំពុងជិះសេះលែងដៃ ក្នុងការប្រព្រឹត្តអំពើ​ពុករលួយ ជាក់ស្តែងលោក អ៊ួន សុវណ្ណារ៉ា ប្រ​​ធានការិយាល័លគយនិងរដ្ឋាករ ច្រកទ្វារអន្តរ​ជាតិត្រពាំងថ្លុង ដែលថ្មីៗនេះ ត្រូវបានប្រភពបែ​កធ្លាយឲ្យ​ដឹងថា លោកអ៊ួន សុវណ្ណារ៉ា បានចំ​ណាយលុយយ៉ាងច្រើន ដើម្បីទទួលបានតំណែ​ង ធ្វើជាដើមទុនសម្រាប់​ប្រមូលលុយមកវិញ នឹងទប់តំណែងត្រូវប៉ាន់មួយនេះ ហើយកំពុង​ត្រេកត្រអាល​នឹងការយក​លុយពី​ទំនិញគ្រប់​ប្រ​ភេទ​ដែល​ដឹកជញ្ជូន​មកពីប្រទេសវៀតណាម យ៉ា​ងគគ្រឹកគគ្រេង ដោយគ្មានការត្រួតពិនិត្យនោះឡើយ។​

ប្រភពបន្តថាលោក​ អ៊ួន សុវណ្ណារ៉ា ប្រធានការិ​យាល័យគយនិងរដ្ឋាករ​ច្រកទ្វារអន្តរជាតិ ត្រ​ពាំងថ្លុ​ង ស្ថិតនៅ​ក្នុង​ស្រុកពញាក្រែក ខេត្តត្បូង​ឃ្មុំ កំពុងយក​តួនា​និង​អំណាចយ៉ាង​ខ្លាំង​ក្លា​ក្នុងការ​ប្រមូលលុយ ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន លោក អ៊ួន សុវណ្ណារ៉ា ​ហាក់ដូចជិះសេះលែងដៃផ្គើននឹងបទ​បញ្ជានាយករដ្ឋមន្ត្រី​យ៉ាងគគ្លើនបំផុត ដោយ​កា​រឃុបឃឹតជាមួយឈ្មួញទុច្ចរិត​ តាមរយៈ​ពាក់ស្បែកគយដូចខ្លាកំណាចចាប់​សត្វស៊ីមិនរើស​មុខ​​​នៃឥទ្ធិពល​របស់​មេគយ​ខេត្តត្បូងឃ្មុំ​ លោកអ៊ួន សុវណ្ណារ៉ា ល្បីខាង​ប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន​ ដោយ​គ្មានការស៊ើបអង្កេតពីអង្គភា​ពប្រឆាំងអំពើពុករលួយនោះនៅឡើយទេ។​

ករណី​រឿងអាស្រូវពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយច្រកត្រពាំង ថ្លុង កំពុងត្រូវបានគេ​លាតត្រដាងជាបន្តបន្ទាប់ ដើម្បីឲ្យលោក គុណ ញឹម ជាមេគយធំម៉ាស្រុក​ខ្មែរ​ និងលោក អូន ព័ន្ធមុនីរត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងនឹ​ងចាត់​វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា​ផង ព្រោះចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា មកកាន់តំណែងជាមេគយច្រកនេះ គឺលោក អ៊ួន សុវ​ ណ្ណារ៉ា បានឃុបឃិតគ្នា​បើកដៃឲ្យឈ្មួញនាំចូ​ល​​ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិ​ញខុសច្បាប់កាន់តែច្រើនឡើងៗ ហើយមានកា​រ​បន្លំប្រភេទទំនិញផងដែរ ដោយសារតែអំពើពុ​ករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា ធ្វើឲ្យរដ្ឋត្រូវខាតបង់​ប្រាក់​ចំណូលពន្ធយ៉ាងច្រើនសន្ធឹកស​ន្ធាប់ក្នុងមួយខែៗ ហើយការដែលលោក អ៊ួន សុវណ្ណារ៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តបានបែប​នេះ​ គឺដោយសារអាងខ្នងបង្អែកដ៏រឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាយ៉ាងប្រាក​ដមែនហើយឬ​?។​

ប្រភពបន្ថែមឲ្យដឹងទៀតថា​ លោកអ៊ួន សុវណ្ណា​រ៉ា ខំប្រឹងប្រមូលលុយតាមរបៀបពុករលួយដោ​យជិះសេះលែងដៃនៅច្រកទ្វារអន្តរជាតិត្រពាំងថ្លុងនេះ គឺ​មានប្រភពចំណូលដ៏សំខាន់របស់​លោក អ៊ួន សុវណ្ណារ៉ា ដែលបានឃុបឃិតឲ្យមេ​ឈ្មួញធំៗ បង់ពន្ធតាមរបៀបម៉ៅការតែ៣០% ​ប៉ុណ្ណោះ ហើយបើកដៃឲ្យឈ្មួញទាំង​នោះនាំចូ​លទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ បើតាមកា​រកត់សំគាល់ឃើញថា លោក អ៊ួន សុវណ្ណារ៉ា យ​ករូបមន្តដែលខ្លួន ធ្លាប់ធ្វើជាប្រធានការិយាល័​យគយនៅខណ្ឌចំការមន រាជធានីភ្នំពេញ ទៅអនុវត្តន៍បន្តនៅច្រកត្រពាំងផ្លុងថែមទៀត​ ដូច នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយ​កដ្ឋានគយនិងរដ្ឋាករកម្ពុជា​ មិនគួរបណ្តែតប​ណ្ដោយឲ្យ​លោក អ៊ួន សុវណ្ណារ៉ា អនុវត្តន៍យុទ្ធ​សាស្ត្រគ្រុឌជាន់គ្រុឌ លើករណី​ពុករលួយតទៅ​ទៀតនោះឡើយ។​

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញ​ឲ្យ​អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កតឲ្យ​បានស៊ីជម្រៅនិងមានប្រសិទ្ធភាពបំផុតចំ​ពោះមន្ត្រីរដ្ឋនៅគ្រប់ស្ថាប័នដែលយកអំ​ណាចតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយជាពិសេសមន្ត្រីស្ថាប័នគយដែលកំពុងតែជិះ​សេះលែងដៃក្នុងការប្រព្រឹត្តអំពើពុករលួយ ហើ​យលោក អ៊ួន សុវណ្ណារ៉ា កំពុងជាប់មានឈ្មោះក្នុងបញ្ជីខ្មៅ​ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើការវះកាត់នៅពេ​លខាងមុខនេះក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​៕​msk​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com