0

ក្រុមហ៊ុនកន្ទេលធំធ្វើនំអត់ម្សៅ(7NG)ឧកញ៉ា​ ស្រី សុធា និង ស្រី ចន្ធូ ត្រូវបានព្រះរាជអាជ្ញា​ចោទប្រកាន់ពីបទឆបោកលក់ដីខ្យល់…!

រាជធានីភ្នំពេញ៖ ព្រះរាជអាជ្ញានៃអយ្យការសា​លាដំបូងរាជធានីភ្នំពេញ។ លោក កែវ សុធា បាន សម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា អាយុ៦១ឆ្នាំ ជាប្រធានក្រុមប្រឹក្សាភិបាលក្រុម​ហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ពាក់​ព័ន្ធនឹងការលក់ដីខ្យល់ទំហំ១ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់ កណ្តា​ល ខេត្តកណ្តាល តាមមាត្រា៣៩១ និង មាត្រា​៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំ​ឡុងឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ ពោលគឺរយៈពេល​១១ឆ្នាំមកហើយ ។

សូមជម្រាបថា កាលពីពេលកន្លងទៅក៏មានប្រ​ជាពលរដ្ឋផ្ទុះការតវ៉ាដល់ទីស្នាក់ការក្រុមហ៊ុន 7NG ផងដែរ ប៉ុន្តែឧកញ៉ា ស្រី សុធា បានចេញ​មុខសម្របសម្រួលដោយសន្យាថា នឹងប្រគល់ ដី ជូនអតិថិជនចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២​០១៩ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជា កំហិត ។

នៅ​ក្នុងលិខិតធានាអះអាងចុះថ្ងៃទី២៩ ខែមេ​សា ឆ្នាំ២០១៩ នេះ ឧកញ៉ា ស្រី សុធា បានស​ន្យាចំនួន៨ចំណុចដល់អតិថិជន ដោយនៅចំ​ណុចទី១ សរសេរថា “ក្រុមហ៊ុននឹងធ្វើការប្រ​គ​ល់ដី ឬសំណង់ជូនអតិថិជនឲ្យ​អស់រួចរាល់ចា​ប់​ ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត”។

ប៉ុន្តែ​ក្រោយពីអតិថិជនបានទិញដីរបស់ក្រុមហ៊ុ​ន7​​NG​ នៅដើមឆ្នាំ២០១៩នេះ ឈ្មោះ ឈុន ណាវី មានបំណងធ្វើរបងថ្ម ជុំវិញដីរបស់ខ្លួន ស្រាប់តែឈ្មោះ ស្រី សុធា និងឈ្មោះ ស្រី ចន្ធូ ពុំមានដីដូចទីតាំងខាងលើឲ្យ​ឈ្មោះ ឈុន ណាវី ឡើយ។

បើ​តាមសេចក្តីបញ្ជាក់នៅក្នុងអង្គហេតុ គឺកាល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដីទំហំ១​ហិកតា ស្ថិតនៅភូមិព្រែកចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាដីរបស់ក្រុមហ៊ុន 7NG ពីឈ្មោះស្រី សុធា គឺ”មា​ នឯកសារត្រឹមតែលិខិតផ្ទេរសិទ្ធិកាន់កាប់ដីតែ​ប៉ុណ្ណោះ”​។​

ទន្ទឹមនឹងករណី​នេះដែរ​ នៅមានមួយសំណុំរឿងទៀតដែលលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការ​បណ្តឹងព្រហ្មទណ្ឌមួយ ដែលប្តឹងឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ពាក់ព័ន្ធបទល្មើសឆបោក ដោយទាមទារសំណងជំងឺចិត្តចំនួន១​០​ម៉ឺនដុល្លារ ពាក់ព័ន្ធដីនៅភូមិវិហារសួគ៌ ឃុំវិហារ​សួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សូមបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋ​រាប់ពា​​ន់នាក់ហើយ បានសន្សំលុយជាមួយក្រុមហ៊ុននេះ ដើម្បីចូលបានដីឡូ អស់រយៈពេលជាង១០​ឆ្នាំរួចមកហើយ​ តែនៅមិនបានទទួលដី តែបែរ​ជា​មានឈ្មួញកណ្តាលរង់ចាំទិញទៅ​វិញ ប្រសិ​នបើមានអ្នកចង់លក់ គឺតម្លៃ​គេឲ្យ តំលៃស្មើនឹ​ង​លុយដែលបានសន្សំប៉ុណ្ណោះ។​

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យ​ស៊ើបសួរ ឬហៅពាក្យ​សាមញ្ញថា ជាដីកាចោទប្រកាន់ កា​លពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ​ គឺព្រះរាជអាជ្ញា លោក កែវ សុធា បានគូស​សញ្ញា “​ធិច”​ ដាក់ឲ្យ​(ជនត្រូវចោទទាំង២នាក់) ស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬបញ្ចប់បទល្មើស កុំឲ្យ​កើតឡើងជាថ្មី និ​ងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់​ការតាមនីតិវិធី។ ប៉ុន្តែបច្ចុប្បន្ននេះ ជនត្រូវចោទទាំង២នាក់ គឺឧកញ៉ា ស្រី សុធា និងកូនបង្កើតគឺឧកញ៉ា ស្រី ចន្ធូ កំពុងស្ថិតនៅក្រៅឃុំនៅឡើ​យ។​

ពាក់ព័ន្ធ​ចំពោះ​បណ្តឹងព្រហ្មទណ្ឌនេះ បានប្តឹងចូលអ​យ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលរហូតមកទ​ល់ពេលនេះ តុលាការពុំទាន់សម្រេចយ៉ា​ងណានៅឡើយទេ។​ អង្គភាពគេហទំព័រMSK​news​ពុំ​អាចធ្វើការទំនាក់ទំនងគ្រប់ភាគី​ណាមួ​យបាននៅឡើយទេខណៈពេលនេះ អង្គភាពយើងនឹងរង់ចាំទទួលព័ត៌មាននៅរៀងរាល់ម៉ោង​ធ្វើការ៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ គេហទំព័រ អឹម អេស ខេ ញូស៍ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 011 660 101 | អ៊ីម៉ែល៖ mohasenakhmer@gmail.com