0

មេឧក្រិដ្ឋជនកាប់បំផ្លាញ​ព្រៃឈើ​មានប្រាក់វាល់លាន​ដុល្លារ​ត្រូវបាន​សមត្ថកិច្ចចុះពិនិត្យទីតាំងនិងឡោមព័​ទ្ធ​ភូមិគ្រឹះលោកឧកញ៉ា គង់ ក្រឹង ដែលកំពុងរត់​គេចខ្លួន​…!

ខេត្ត​ក្រចេះ៖ សេចក្តីរាយការណ៍បានឲ្យ​ដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈក​ម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០​១​៩​នេះ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្ក្រា​បបទល្មេីសព្រៃឈើ របស់ឧកញ៉ា គង់​ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះរួមទាំងសមត្ថកិច្ចជាច្រើ​នស្ថាប័ន បានព័ទ្ធភូមិគ្រឹះលោកឧកញ៉ាទៀតផ​ង។

លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធ​ហត្ថខេត្តក្រចេះ បានថ្លែងប្រាប់សារព័ត៌មាន​ថា​ ពិតជាមានកម្លាំងចុះទៅពិនិត្យ នៅតំបន់ផ្ទះលោកឧកញ៉ា គង់ ក្រឹង ប្រាកដមែន។លោកបន្តថា សមត្ថកិច្ចដែលចុះពិនិត្យនោះ ជាគណៈ​កម្ម​​ការថ្នាក់ជាតិនិងមានច្រើនស្ថាប័ន។លោកបញ្ជា​ក់ថា ពុំទាន់មានការចាប់ខ្លួនលោកឧកញ៉ាទេ គឺសមត្ថកិច្ចចុះពិនិត្យទីតាំងឃ្លាំងតំបន់ ដើម្បីធ្វើ​ការស្រាវជ្រាវចាត់ការតាមនីតិវិធីប៉ុណ្ណោះ។

សូមជម្រាប​ថា លោកឧកញ៉ា គង់ ក្រឹង ត្រូវបា​នគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញលិខិតកោះ​ហៅ ឲ្យចូលខ្លួនបំភ្លឺនៅទីបញ្ជាការកងរាជអាវុធ​ហត្ថខេត្តក្រចេះនៅថ្ងៃទី១៥,០៨,២០១៩ លើ​ករណីបទល្មើសព្រៃឈើ។

ទាក់ទិននឹងលោកឧកញ៉ា គង់ ក្រឹង ដែលជាមន្ត្រីយោធាជាន់ខ្ពស់​និងជាមេឈ្មួ​ញឈើដុះស្លែ​នៅស្រុកស្នួល ខេត្តក្រចេះ កំពុង​ជាប់មាន​ឈ្មោះឧក្រិដ្ឋជនក្នុងបញ្ជីខ្មៅ​របស់រដ្ឋា​ភិបាល​ ហើយធ្លាប់ប្រើសម្តីក្អេងក្អាង​ថា”​ បើ ហ៊ុ​ន សែន មិនបញ្ជាឲ្យ សៅ សុខា ចាប់អញ្ញគឺគ្មា​នអាណាហ៊ានចាប់អញ្ញទេ”។​ឥឡូវ គង់ ក្រឹង បែ​រជាកំពុ​ងភ័យខ្លួនឯងក្រោយពីបានចាប់ខ្លួនឧក​ញ៉ា សឹង សំអុល និងបក្ខពួក៣នាក់យកទៅដា​ក់គុក​រួចមក​ ស្រាប់តែ គង់ ក្រឹង រត់គេចខ្លួនទៅ​ប្រទេសថៃ​ទៀតហើយ​។​គេចាំមើលចំណាត់ការ​របស់រដ្ឋាភិបាលតើលោកឧកញ៉ា គង់ ក្រឹង អាច​មានវាសនាអាក្រក់ដូចលោកឧកញ៉ា សឹង សំអុ​ល ដែរឬទេ?បើជាប់ពាក់ព័​ន្ធនឹងបទល្មើសព្រៃ​ឈើធ្ងន់​ធ្ងរដូចគ្នា​នៅក្នុងបញ្ជីខ្មៅទៀតផងនោះ​។​

ក្នុងពេលយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ​កន្លងមកនេះ​ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសប​ញ្ជាក់់​ផងដែរថា ដើម្បីធ្វើឲ្យ​ការប្រ​យុទ្ធប្រឆាំងការបំផ្លិចបំផ្លាញព្រៃឈើ និងធនធា​នធម្មជាតិមានប្រសិទ្ធភាព គឺត្រូវមានការចូលរួ​មពីក្រសួងពាក់ព័ន្ធជាច្រើនទៀត ដោយមិនអា​ចពឹងផ្អែកតែលើគណៈកម្មការជាតិ ដើម្បីទប់​ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបា​ននោះឡើយ។នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ា​ងដូច្នេះថា កម្ពុជាជាប្រទេសអនុ​វត្តន៍ច្បាប់ ដូច​នេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះ​មុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នក​តូច ឬអ្នកធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវ​
ត្តអភិក្រមទី៥ គឺអភិក្រម «វះកាត់» ដោយព្រមា​នដកហូត បុណ្យស័ក្តិ និងបង្កក ទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួ​យ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃ​ឈើ​ រំលោភយកដីរដ្ឋធ្វើជាទ្រព្យស​ម្បត្តិផ្ទាល់​ខ្លួន។​

មជ្ឈដ្ឋាន​មហាជនរង់ចាំមើលថាតើលោកឧក​ញ៉ា គង់ ក្រឹង អាចគេចខ្លួនរួចផុត​ពីសំណាញ់ច្បាប់​ដែរឬទេ?ខណៈមេឧក្រិដ្ឋជនរូបនេះកំពុងរត់គេ​ចខ្លួននៅឯក្រៅប្រទេស​ ហើយទទួលរងនូវទម្ងន់​កណ្តាប់ដៃដែក​របស់ប្រមុខរាជរដ្ឋាភិបា​ល​ក្នុងការ​រឹបអូសយកទ្រព្យសម្បត្តិ​ បង្កកប្រាក់​និងតា​មចាប់ខ្លួនយកមកផ្តន្ទាទោសតាម​នីតិវិធីច្បាប់​៕​msk​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com