0

មហាជនរង់ចាំមើលថាតើឧកញ៉ា គង់ ក្រឹង អា​ចមានវាសនាអាក្រក់ដូចឧកញ៉ា សឹង សំអុល ទេ បើ​ប្រព្រឹត្តបទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរដូចគ្នា​…!

រាជធានីភ្នំពេញ៖ បទបញ្ជាទៅកាន់កងកម្លាំងដែលត្រូវបានយកមកបង្ហោះលើបណ្តាញសង្គម Facebook ដោយលោក អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេសនៅថ្ងៃចន្ទ ទី១​៥ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ យ៉ាងដូច្នេះថា”​លើ​ក​នេះជន​ល្មើសមិនថា អ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ។ ច្បាប់ចែងច្បាស់ហើយព្រះ​រាជា​ណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើ​ភាពគ្នាចំ​ពោះមុខច្បាប់។ ឲ្យ​តែរកឃើញថា ទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស”។

ក្នុងបទបញ្ជានេះនាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរំលឹក ដល់ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន​ធានធម្មជាតិ ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធនឹ​ងប​ទល្មើសនោះ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសប​ញ្ជាក់់​ផងដែរថា ដើម្បីធ្វើឲ្យ​ការប្រយុទ្ធប្រឆាំងការបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ធជាច្រើនទៀត ដោយមិនអាចពឹងផ្អែកតែលើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាននោះឡើយ។

លោកនាយ​ឧត្តម​សេនីយ៍​ សៅ សុខា បានលើក​ឡើងថា «បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេសសុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបរកាប់ឈើ ហេតុអ្វីលោកអាចរស់បាន? មុខរបបមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ា​ងដូច្នេះថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូច​នេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះ​មុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ។

លោក​នាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអា​វុធហត្ថលើផ្ទៃប្រទេស​រូបនេះ​ បានស្នើឲ្យ​ក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ច សុំពង្រឹងការស​ម្រេចចិត្តចេញលិខិតអនុញ្ញាតច្បាប់ និងត្រួតពិ​និត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់ឲ្យ​បានតឹងរុឹ​ង។ តាមការពិនិត្យដីសម្បទា​នមួយចំនួនមិនអាចដាំដំណាំ កសិឧស្សាហកម្មដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៍​ដោយថ្ម និងគ្មានប្រភពទឹកខែប្រាំងទៀត​ផង។

ចំពោះ​ប្រជាពលរដ្ឋក៏ជាកត្តាដែលនាយឧត្តម​សេនីយ៍ សៅ សុខា មើលឃើញថា ជាចំណែកដ៏សំខាន់ផងដែរក្នុងការទប់ស្កាត់ការបំផ្លាញព្រៃ​ឈើ និងធនធានធម្មជាតិ។នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានស្នើឲ្យ​ក្រុមហ៊ុនទទួលបានសិ​ទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោ​យស្មោះត្រង់ ហើយពន្ធដារត្រូវតែអនុវត្តន៍ដាច់​ខាត។

សូមបញ្ជាក់ថា នៅដើមខែកក្កដា ឆ្នាំ២០១៩​នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងប​ង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស​។ ក្នុងនោះឧកញ៉ា សឹ​ង សំអុល មេឈ្មួញឈើដ៏​ល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក​៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបា​នតុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ។

បច្ចុប្បន្នតុលាការ កំពុងចេញដីកាបញ្ជាតាមចា​ប់ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ចំ​នួន៤រូបផ្សេងទៀត។ចំណែកលោកឧកញ៉ា គង់ ក្រឹង ដែលជាមន្ត្រីយោធាជាន់ខ្ពស់​និងជាមេឈ្មួ​ញឈើដុះស្លែ​នៅស្រុកស្នួល ខេត្តក្រចេះ កំពុង​ជាប់មានឈ្មោះឧក្រិដ្ឋជនក្នុងបញ្ជីខ្មៅ​របស់រដ្ឋា​ភិបាល​ ហើយធ្លាប់ប្រើសម្តីក្អេងក្អាង​ថា”​ បើ ហ៊ុ​ន សែន មិនបញ្ជាឲ្យ សៅ សុខា ចាប់អញ្ញគឺគ្មា​នអាណាហ៊ានចាប់អញ្ញទេ”។​ឥឡូវ គង់ ក្រឹង បែ​រជាកំពុងភ័យខ្លួនឯងក្រោយពីបានចាប់ខ្លួនឧក​ញ៉ា សឹង សំអុល និងបក្ខពួក៣នាក់យកទៅដា​ក់គុក​រួចមក​ ស្រាប់តែ គង់ ក្រឹង រត់គេចខ្លួនទៅ​ប្រទេសថៃ​ទៀតហើយ​។​គេចាំមើលចំណាត់ការ​របស់រដ្ឋាភិបាលតើលោកឧកញ៉ា គង់ ក្រឹង អាច​មានវាសនាអាក្រក់ដូចលោកឧកញ៉ា សឹង សំអុ​ល ដែរឬទេ?បើជាប់ពាក់ព័​ន្ធនឹងបទល្មើសព្រៃ​ឈើធ្ងន់​ធ្ងរដូចគ្នា​។​msk

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com