0

ដល់ថ្ងៃ​អន្សា​របស់ឧកញ៉ា សឹង្ហ​ សំអុល​ មេខ្លោ​ងឧក្រិដ្ឋជន​បំផ្លាញព្រៃឈើជាប់ឈ្មោះ​ក្នុងបញ្ជី​ខ្មៅ​ត្រូវបានចាប់ខ្លួន​ហើយ​…!

ខេត្តមណ្ឌលគិរី៖ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធ​ម្មជាតិ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការនៃស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នក​នាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រ​ទេ​ស​ បានថ្លែង​ប្រាប់អ្នកសារព័ត៌​មាននៅរសៀលថ្ងៃអង្គារ​ទី​៩ ខែកក្កដា ឆ្នាំ២០១៩​នេះថា ជាលទ្ធផលក្នុ​ងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុនម៉ាស្ទ័ខេសាន់​, មេការ, និងអ្នកបើករថយន្ត, ព្រមទាំងរថយន្ដប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការ​ដឹកជញ្ជូនឈើ​ដោយខុសច្បាប់​ជាង៤០គ្រឿង។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក។ លោ​កឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់បន្ថែម​ថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ នឹងបំផ្លាញចោលនៅទីនោះតែម្ដង។

គួរកត់សំគាល់ថា​ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរ​សៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំប​ញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រ​ធានគណៈកម្មាធិការជាតិ បានបង្ក្រាបក្នុងរូប​ភា​ពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុ​ងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុ​ន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រម​ទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។

អ្នកនាំពាក្យគណៈកម្មការជាតិ​រូបនេះ ក៏បានអំ​ពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូ​ច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ។លោកឧត្តមសេនីយ៍ អេង ហ៊ី បានគូស​បញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ ក៏​នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

លោកឧត្តមសេនីយ៍ក៏បានអំពាវនាវដល់សមត្ថ​កិច្ចជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ មេ​ត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ និ​ងសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ផ្លា​ស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹ​កជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្រប​ច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការប​ម្រែបម្រួលអាកាសធាតុ។​

សូមបញ្ជាក់ថា ក្នុង​កិច្ច​ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើត​មានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធន​ធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹង​រ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោ​បាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែ​ងតែម្តង។

លោក អេង ហ៊ី បន្តថា ដើម្បីថែរក្សាបានព្រៃ​ឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងអនុវ​ត្តវិធានការដូចក្រោម៖

ទី១- បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រ​ព្រឹ​ត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។ទី២- មធ្យោបាយ (រថយន្ត គោយន្ត ម៉ូ​តូ…) ដែ​លពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលមេឧក្រឹដ្ឋជនដុះស្លែ​កាប់បំ​ផ្លាញព្រៃ​ឈើ​ជាប់មាន​ឈ្មោះក្នុងបញ្ជីខ្មៅ​របស់ប្រមុខរាជ​រដ្ឋាភិបាល​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ហើយ​ត្រូវ​បា​ន​ក​ម្លាំងអាវុធហត្ថលើផ្ទៃ​ប្រ​ទេស​បើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទ​ល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧក​ញ៉ា សឹ​ង្ហ​ សំអុល និងបក្ខពួក៣នាក់, រឹបអូសរថ​យន្ដជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅ​នឹងកន្លែង ក្រោមយុទ្ធនាការកណ្តាប់ដៃដែក​ដែ​ល​ប្រជាពលរដ្ឋ​រង់ចាំមើលដាវអាជ្ញាសឹកដ៏មុត​ស្រួ​ចរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេប​ញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​និងជា​ប្រធា​នគណៈកម្ម​ការជាតិ​ដើម្បីទប់ស្កាត់និងប​ង្ក្រាបប​ទល្មើសធនធានធម្មជាតិ​នេះជាយូរមកហើយ​៕​

Filed in: ព័ត៌មានជាតិ, ស្រាវជ្រាវ

Leave a Reply

Submit Comment

ការិយាល័យនិពន្ធ កាសែត មហាសេនាខ្មែរ | ទូរស័ព្ទ៖ Tel: 012 916 569, 088 89 165 69, 069 32 1006

អ៊ីម៉ែល៖ mohasenakhmer@gmail.com | Website: www.msknews.net

សហការផ្តល់ព័ត៌មាន៖ 097 6125757 | អ៊ីម៉ែល៖ mohasenakhmer@gmail.com